តូ​ប្អូន​ប្រុស គឺម ចាន់​ឌី បង្អួត​រូប​ថ្មី​ស្អាត​ឥត​ទាស់ នៅ​ក្នុង​រឿង​ថ្មី

  • 2019-01-11 03:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្រង​រូបភាព​ថ្មី​របស់​តារា​សម្ដែង​ប្រុស​​វ័យ​ក្មេង​កូរ៉េ Park Ji Bin បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មើល​សឹង​មិន​ស្គាល់​ថា លោក​ធ្លាប់​ដើរ​តួ​កូន​ក្មេង​ក្នុង​រឿង “កន្លង់​បាក់​ស្លាប់​កុលាប​មាន​ស្នេហ៍” កាល​ពី​១០​ឆ្នាំ​មុន​។

កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា​មុន​នេះ ផលិតក​ម្ម Lucky Company ដែល​ជា​ក្រុមហ៊ុន​តំណាង​របស់​តារា​សម្ដែង​ប្រុស​យុវវ័យ Park Ji Bin នោះ បាន​បង្ហោះ​បណ្ដុំ​រូបភាព​​ក្រៅ​ឆាក​ថ្មី​របស់​ប្រុស​ស្អាត​មួយ​នេះ នៅ​ពេល​លោក​កំពុង​ថត​រឿង​ថ្មី។ នៅ​ក្នុង​ឆ្នាំ​នេះ​ដែរ គឺ​ជា​គម្រប់​ខួប​១០​ឆ្នាំ​ហើយ ដែល​រឿង F4 កូរ៉េ​ចាក់​ផ្សាយ​ដំបូង។ នេះ​ក៏​មាន​ន័យ​ថា ប្រុស​ស្អាត​វ័យ​២៤​ឆ្នាំ បាន​ប្រឡូក​សិល្បៈ​បាន​១០​ហើយ​ដែរ។

ធ្លាប់​តែ​ដើរ​តួ​កូន​ក្មេង ឬ​តួ​កាល​ពី​ក្មេង​របស់​តួឯក​នោះ នៅ​ពេល​នេះ ប្រុស​ស្អាត​កើត​ឆ្នាំ​១៩៩៥ បាន​ឡើង​តួឯក​ហើយ។ ជាមួយ​នឹង​កម្ពស់ ១.៨ម តួ​ប្អូន​ប្រុស គឺម ចាន់​ឌី​ពេល​នេះ សង្ហារ​ខ្លាំង និង​ជា​បុរស​ក្នុង​ក្ដី​សុបិន្ត​របស់​នារី​ជា​ច្រើន​រូប។ ក្នុង​ឆ្នាំ​២០១៩​នេះ Park Ji Bin នឹង​ផ្ដោត​លើ​សកម្មភាព​សម្ដែង​ខ្លាំង ទាំង​ផ្នែក​ភាពយន្ត​ ក៏​ដូច​ជា​រឿង​ភាគ​ផង​ដែរ៕

ចុចអាន៖រៀបការ​នឹង​គ្នា​តែ​៤​ឆ្នាំ​សោះ ទ្រព្យ​រួម Yang Mi និង Harwick Lau ឡើង​ដល់ ១ ពាន់​លាន​ដុល្លារ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម