ស្មាន​តែ​ Fan Bingbing អស់​ផ្លូវ​ដើរហើយ ឥលូវ​ក្លាយ​ជា​អ្នក​តំណាង​ម៉ាក​វ៉ែនតា​ល្បី​បាត់

  • 2019-01-11 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ត្រលប់​មក​វិញ​របស់​កំពូល​តារា​សម្ដែង​ចិន Fan Bingbing បាន​បង្ករ​ចម្រូងចម្រាស់​យ៉ាង​ខ្លាំង​ក្នុង​ភព​សិល្បៈ​ចិន ក្រោយ​មាន​ព័ត៌មាន​នាង​នឹង​ត្រលប់​ចូល​សិល្បៈ​ក្នុង​ត្រី​មាស​ទី​១​ក្នុង​ឆ្នាំ​នេះ។ កាល​ពី​ថ្ងៃ​ទី​៨ ​ខែ​មករា​កន្លង​ទៅ​នេះ អ្នក​កាសែត​ម្នាក់​បាន​ចុះផ្សាយ​ពី​កម្រង​រូបភាព​ថ្មី​របស់​តារា​សម្ដែង​ស្រី​ជើង​ចាស់ Fan Bingbing ពេល​នាង​ក្លាយ​ជា​អ្នក​តំណាង​ថ្មី​របស់​ម៉ាក​វ៉ែនតា​ល្បី​ឈ្មោះ PRSR សម្រាប់​ឆ្នាំ​២០១៩។ គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺ​ជា​ស្ប៉ត​ទី​១​របស់​ស្រី​ស្អាត​វ័យ​៣៨​ឆ្នាំ ក្រោយ​ពេល​នាង​ជាប់​រឿង​អាស្រូវ​គេ​ចពន្ធ​ជាង​១០០​លាន​ដុល្លារ។

តាម​នោះ​ដែរ តួ​រឿង “ព្រះនាងយេយេ” បាន​សង​លុយ​ពិន័យ​ពន្ធ​បាន​៨០​%​ហើយ ហើយ​២០​%​ដែល​នៅ​សល់​នឹង​ត្រូវ​បាន​សង​ជា​លុយ​សុទ្ធ​នា​ពេល​ឆាប់​ៗ​នេះ។ អ្នក​កាសែត​ដដែល​បាន​បង្ហើប​ផង​ដែរ​ថា រាជិនី​ទូរទស្សន៍​នឹង​ត្រលប់​ចូល​សិល្បៈ​មវិញ​នៅ​ខែ​មីនា​នេះ​ហើយ។ ក្រោយ​ពេល​ព័ត៌មាន​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ វា​បាន​បង្ករ​ចម្រូងចម្រាស់​យ៉ាង​ខ្លាំង ត្បិត​ទស្សនិកជន​មួយ​ចំនួន​មិន​ពេញ​ចិត្ត​នៅ​ពេល គូដ​ណ្ដឹង Li Chen ត្រលប់​មក​វិញ​លឿន​ពេក គួរ​តែ​ត្រូវ​ហាម​យ៉ាង​តិច​៣​ឆ្នាំ​ទើប​សម។ ផ្ទុយ​មក​វិញ អ្នក​គាំទ្រ​របស់ តារា​កើត​ឆ្នាំ ១៩៨១ បាន​ត្រេកអរ​ជា​ខ្លាំង នៅ​ពេល​តារា​ដែល​ខ្លួន​ស្រលាញ់​នៅ​តែ​ជា​អ្នក​តំណាង​របស់​ប្រេន​ល្បី​ៗ​លើ​ពិភពលោក៕

ចុចអានបន្ត៖ ប្រជុំ​​​​តារា​​ស្រី​​​K-POP​ ​​​​​ចង្កេះ​​មួយ​​​​ក្តាប់​​​​ដង​​ខ្លួន​​​ទាក់​ទាញ​​ ឃើញ​​​ហើយ​​​គួរ​ឲ្យ​​​ច្រណែន​

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម