មិន​​ចង់​ឲ្យ​​​សក់​រឹង​ដូច​អំបោស​​​ គួរ​ជៀស​​របស់​​​​៤​យ៉ាង​

  • 2019-01-10 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​​ឲ្យ​​​សក់​​មើល​ទៅ​​ស្អាត​​មួយ​ពេល​អ្នក​តែង​​​ប្រើ​​​ប្រាស់​​​ផលិតផល​​​​ឬ​​​ឧបករណ៍​​​ផ្សេងៗ ដោយ​ភ្លេច​​នឹក​​គិត​​​​ដល់​​​គុណ​​​វិបត្តិ​​​ទៅ​​​ថ្ងៃ​មុខ ប៉ុន្តែ​នៅ​​ឃើញ​សក់​​ខូច​​​លែង​​ស្អាត​​​​​ហើយ​​​​ ទោះ​​ព្យាយាម​​​​​​​​​យ៉ាង​ណា​​​ក៏​​​​​​​ពិបាក​​​កែ​​ស្រោច​​​ស្រង់​​​​​ឡើង​​​​វិញ​​ដែរ។ មាន​​​​​​របស់​​​​​​៤​យ៉ាង​​​ដែល​អ្នក​​គួរ​ជៀស​​​​​​​ បើ​មិន​​​ចង់​ឲ្យ​​សក់​រឹង​ដូច​​អំបោស ​​គ្មាន​​​​​​សុខភាព​​ល្អ​។

១. ​​​ប្រើ​ឧបករណ៍​​​អគ្គិសនី​​ធ្វើ​​សក់​​​ញឹក​ញាប់​ពេក

​​​​​មនុស្ស​ស្រី​​​ភាគ​ច្រើន​ ចូល​ចិត្ត​​ប្រើ​​ម៉ាស៊ីន​​​​​​​​កិប​ កៀប ឬ​​ផ្លុំ​ស្ទើរ​​រាល់​ថ្ងៃ។ នេះ​​ហើយ​​ជា​មូល​ហេតុ​​ដែល​​​ធ្វើ​ឲ្យ​សក់​ខូច ពិសេស​​បើ​​ប្រើ​​ក្នុង​​កម្តៅកាន់​តែ​​​ខ្លាំង​ទៀត​​​ សក់​កាន់​តែ​​​ឆាប់​​ខ្ទេច​។ ​​

២. ​ចង់​​​សក់​​មិន​​​​សូវ​បាន​ទម្លាក់

​​​ទៅ​ណា​មក​ណា​ អ្នក​កម្រ​​ទម្លាក់​​សក់​​​ណាស់ តែង​​​ចង​​​​​​ឬ​​បួង​​​ឡើង​​​រហូត។ បើ​ប្រើ​​​កៅស៊ូ​​​​ចង​តឹងៗ​ យូរៗ​ទៅ​​អ្នក​នឹង​​សង្កេត​​ឃើញ​ថា​​​នៅ​កន្លែង​​ដែល​អ្នក​​​ចង​​រាល់​​ថ្ងៃ​នោះ​ មាន​ស្នាម​​​និង​​ឆាប់​​​​ដាច់​​​​​​មិន​​រឹង​មាំ។ គួរ​​​​ឧស្សាហ៍​ទម្លាក់​​ខ្លះ ហើយ​​​​​បើ​​ចង់​​​​ចង​ឡើង​​​ត្រូវ​​ប្រើ​​​​ប៉ុង​​​ចង​​សក់​​​ជំនួស​​វិញ។

៣. ប្រើ​​កន្សែង​​ញី​​​សម្ងួត​​​សក់​

ពេល​​​ត្រូវ​​​​ទឹក​​​​​​ផ្នែក​​​​ចុង​​​សក់​​​​សើម​​​​​​​​​​​​​រីក​ជាង​​មុន​​​​​​ហើយ​​ងាយ​​នឹង​​​ខូច​​ខ្លាំង​​ណាស់​ ដូច្នេះ​​​​​ការ​​​យកកន្សែង​​​​​មក​ជូត​ញី​​ត្រដុស​​​​​​ខ្លាំងៗ​​​​​​ដើម្បី​​​ឲ្យ​​​សក់​​ស្ងួត​ ​ហាក់​​​បី​​ដូច​ជា​​អ្នក​កំពុង​តែ​​បំផ្លាញ​​​សក់​​​ដោយ​មិន​​​​ខ្លួន។ ត្រូវ​​ប្រើ​ប្រភេទ​​​កន្សែង​ទន់ (microfiber)​​ ឬ​អាវ​​យឺត​​ណា​​ដែល​ឈប់​​​ពាក់ យក​​មក​រុំ​ឲ្យ​​​​ជក់​ទឹក​​ ហើយ​​សម្ងួត​​ដោយ​​ខ្យល់​​ធម្មជាតិ​ឬ​​កង្ហារ​ទើប​ល្អ។​​​​​​​​

៤. មិន​ប្រើ​​​​​​​សាប៊ូ​​បន្ទន់​​​​​​​បន្ទាប់​​ពី​កក់​​សក់​​រួច

ការ​​ប្រើ​​​​​សាប៊ូ​​បន្ទន់​​​​​​​បន្ទាប់​​ពី​កក់​​សក់​​រួច​ ពិត​ជា​​​​​សំខាន់​​​ខ្លាំង​ណាស់​​​​​​​​​ ដើម្បី​​ជួយ​ឲ្យ​សរសៃ​​​​​​​សក់​ទន់​​​រលាស់​​ មាន​​សុខភាព​ល្អ ប៉ុន្តែ​ត្រូវ​​ចេះ​ជ្រើស​រើស​​ផលិតផល​ណា​ដែល​​ត្រូវ​​ជាមួយ​ប្រភេទ​​សក់ មាន​​​​​គ្រឿង​​​​ផ្សំ​​ចេញ​ពី​ធម្មជាតិ និង​មាន​គុណ​​ភាព​​ខ្ពស់​អាច​ទុក​​ចិត្ត​​បាន​។

ចុចអានបន្ត៖ ៩​តិចនិក​ងាយ​ៗ​ ​ថែរក្សា​សក់​ពណ៌​ខ្មៅ​ឲ្យ​ស្អាត​ទ្វេ​ដង​បែប​ធម្មជាតិ​

​​​​​​​​​ ​​​​​

ប្រភព៖ Globalnews ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម