ចូល​​​​​២៥​​ឆ្នាំ​​ស្អែកៗ ​​​ស្បែក​​​មុខ​នៅ​​​​​​តែ​ទន់​​ស្អាត​ដូច​​​កូន​​ក្មេង​​​​​​​​ដោយ​​​តិច​និក​​​​​​​៦​យ៉ាង

  • 2019-01-10 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​មនុស្ស​​ស្រី​​​​​​​​​​​ណា​​​ក៏​​​ប្រាថ្នា​​​ចង់​បាន​​​ស្បែក​​ទន់​​រលោង​​​ម៉ត់​​​ខៃ​​​​ដូច​​កូន​​​​ស្បែក​កូន​​ក្មេង។ ចូល​​​​ដល់​​​​​​​​​វ័យ​​​​ចាប់​​​​ពី​​​​២០​​​ឆ្នាំ​​​ឡើង​ទៅ បើ​​ចេះ​​​តែ​​បណ្តោយ​មិន​​​យក​​​​​​ចិត្ត​​ទុក​​​ដាក់​​​​​ថែរក្សា​​ការពារ ស្បែក​​​របស់​អ្នក​នឹង​​​ឆាប់​​ទ្រុឌ​​ទ្រោម​​​​ចាស់​ជាង​​​​​​វ័យ​។ ដើម្បី​​​​​​កុំ​ឲ្យ​​​ខក​​បំណង​​ អាច​ទទួល​​​បាន​​ស្បែក​​​​ថ្លា​​​​​សុខភាព​​ល្អ ទោះ​​​​វ័យ​​​​​​២០​​ក្រាស់​​ក៏​​​ដោយ​ គួរ​អនុវត្ត​​​​​តិចនិក​​​៦​យ៉ាង​​ងាយៗ​​​​ដូច​ខាង​​​ក្រោម​នេះ។

១. ម៉ាស្សា​​​ស្បែក​​ពេល​​ងូត​ទឹក

ពេល​​​​​ងូត​ទឹក​​ ​​​ចូរ​ធ្វើ​​ការ​​​ម៉ាស្សា​​ស្បែក​​​​ដូច​ជា​ពេល​អ្នក​​​​​​ដែល​កំពុង​ស្ទីម​​ខ្លួន​ឬ​​សូណា​​​​​អីចឹង​ដែរ។​​ យក​​ដៃ​​​​ម៉ាស្សា​ជា​​​រង្វង់​​​​ថ្នមៗ អូស​​ពី​​​​ខាង​​ក្នុង​​ចេញ​ទៅ​​​​ខាង​​ក្រៅ ដើម្បី​​​​​​ជួយ​​ឲ្យ​​​​ឈាម​​​រត់​​ស្រួល ស្បែក​​​ទន់​​​និង​ មាន​សំណើម។

២. ​​​​​ប្រើ​​កន្សែង​​សើម​​​​​​​​​​​​ម៉ាស្សា​ជូត​​លើ​​ផ្ទៃ​​មុខ

​​​យក​​កន្សែង​ជូត​​មុខ​​​​​ជ្រលក់​​​​​​ចូល​ទៅ​​ក្នុង​ទឹក​ក្តៅ​​​អ៊ុនៗ​​​ ហើយ​​​​​​​​​​យក​​​មក​ជូត​ពី​​​ក្រោម​ឡើង​លើ​​​​​​​ លក្ខណៈ​​ដូចជា​​ការ​​​​​​​​​​​​​​ម៉ាស្សា​ត្រដុស​​​​​​ថ្នមៗ ដើម្បី​​​​ជម្រុះ​​​​​​​​កោសិកា​​​​​​ចាស់​​​​ចេញ​​​។ អាច​​ធ្វើ​​បែប​​នេះ​​ជា​រៀង​រាល់​​​ថ្ងៃ។

៣. ​បិទ​​ម៉ាស់​​​ដែល​មាន​ជាតិ​កាបូន

​​​​​​ម៉ាស់​បិទ​​មុខ​​ដែល​​​មាន​ជាតិ​កាបូន ​​​​​​អាច​​ឃើញ​​ប្រសិទ្ធភាព​​​​​​យ៉ាង​​​​លឿន ពិសេស​​​ជួយ​ធ្វើ​ឲ្យ​​ស្បែក​​​​មុខ​ទន់​​​​រលោង និង​​ស្រូប​​​​យក​​ជាតិ​ពុល​ពី​ក្នុង​​​ស្បែក។ គួរ​​​បិទ​​ម៉ាស់​​កាបូន​​​ ​​​យ៉ាង​​​​ហោច​​ណាស់​​​២-៣ ដង​ក្នុង​​មួយ​សប្តាហ៍ នោះ​​​​អ្នក​​នឹង​​ឃើញ​​ថា​​ស្បែក​​មុខ​​ស្អាត​​​​ប្លែក។

៤. ចំណាយ​​​លុយលើ​​​​​​​​សេរ៉ូម

ក្រៅ​ពី​​​​ឡេ​​ឬ​​​គ្រីម​​លាប​​​​​​មុខ ​សេរ៉ូម​​​ពិត​ជា​​មាន​សារៈសំខាន់​​​​​ខ្លាំង​ណាស់​​​​ចំពោះ​​ស្បែក​មុខ។ សេរ៉ូម​​មាន​​​​​តួនាទី​​ ជួយ​​​​ធ្វើ​​​​ឲ្យ​ស្បែក​​​ភ្លឺ​ថ្លា​ចេញ​​ពី​​ខាង​​ក្នុង បំបាត់​​​ស្នាម ទប់​​ស្កាត់​​​ភាព​​​​ជ្រីវជ្រួញ និង​ជួយ​​​​ផ្តល់​​សំណើម ធ្វើ​​ឲ្យ​​​​​​​​​​​​ស្បែក​​​​ស្អាត​​ប្លែក​ពី​មួយ​​ថ្ងៃ​​​ទៅ​មួយ​​ថ្ងៃ។

៥. ​​​​​បិទ​​​ម៉ាស់​​​​ពេល​គេង

​​ម៉ាស់​​​​ដែល​​​អាច​​​បិទ​​​នៅ​ពេល​គេង ទុក​​បាន​​ពេញ​មួយ​​យប់​​​ គឺ​​​​​​​​ស័ក្តិសម​បំផុត​​​​សម្រាប់​អ្នក​​​​​​ដែល​មាន​​​ស្បែក​​​ស្ងួត។ ពេល​​​ភ្ញាក់​​​ឡើង​​​ហើយ​​​បក​​​ចេញ អ្នក​នឹង​មាន​​​អារម្មណ៍​ថា មុខ​​ទន់​​​ស្រស់​​ថ្លា​​មាន​​សំណើម។ យ៉ាង​ណា​​​មិញ​​ ត្រូវ​​ប្រុង​​ប្រយ័ត្ន​ពេល​​​​ទិញ​​​​ម៉ាស់​​យក​មក​បិទ គួរ​​ជ្រើសរើស​ម៉ាស់​​​​​​ដែល​​​​មាន​សាច់​ក្រាស់ ពុំ​​​ដូច្នោះ​ទេ​វា​អាច​​ផ្ចិត​​​​រន្ធញើស​​​បណ្តាល​​ឲ្យ​​កើត​​មុន​បាន។

៦. ជម្រុះ​​កោសិកា​​​​ចាស់​​ចេញ

​​​​​​​​​​​បើ​អ្នក​​​​​​ចង់​​បាន​​​​​​ស្បែក​​​មុខ​​​ស្អាត មាន​​​សុខភាព​ល្អ​​​ ទន់​​​ម៉ត់ កុំ​ភ្លេច​​​ធ្វើ​​ការ​ជម្រុះ​កោសិកា​​ចាស់ៗ​​ចេញ។ បន្ទាប់​ពី​​​​​​កម្ចាត់​​កោសិកា​​​ងាប់ៗ​​អស់ ​​ស្បែក​មុខ​​​ងាយ​​ស្រួល​​​​​​​ក្នុង​​ការ​​ស្រូប​​​យក​​​​​​​​​សារធាតុ​​សំខាន់​​​​​​ពី​​​​ឡេ​​​ឬ​​គ្រីម​​​ដែល​អ្នក​លាប​ជា​​​រៀងរាល់​​ថ្ងៃ។​ អាច​​​ប្រើ​​​ជែល​​​​​​និង​​ស្រ្កាប់​​​​​​​​​ដែល​មាន​ BHA AHA​ ​​​​ដើម្បី​​​​​​ដុស​ខាត់​​ ប៉ុន្តែ​​ត្រូវ​​​ជៀសវាង​​​ផលិត​ផល​ណា​​ដែល​មាន​​​ជាតិ​កាត់​ធ្វើ​ឲ្យ​​​ខូច​​​​​​ស្បែក​មុខ៕

ចុចអានបន្ត៖ បាន​ទាំង​អារម្មណ៍​ល្អ និង​ស្បែក​ភ្លឺ​ថ្លា តាម​វិធី​ងាយៗ​

ប្រភព៖ afamily ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម