បះសក់​ពេល​ដឹង DNA របស់​កូន​ទើប​កើត Cecilia Cheung និង ទិន ហ្វី​ដូច​គ្នា

  • 2019-01-10 03:40:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​តារា​សម្ដែង​ប្រុស Nicholas Tse ដល់​វេន​កំពូល​តារា​សម្ដែង​ហុងកុង Stephen Chow ម្ដង​ដែល​ត្រូវ​គេ​សង្ស័យ​ថា​ជា​ឪពុក​ទើប​កើត​របស់​តារា​សម្ដែង​ស្រី​ជួរ​មុខ Cecilia Cheung។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា​មុន​នេះ បណ្ដាញ​ព័ត៌មាន​ធំ​បំផុត​របស់​ចិន Sina បាន​បង្ករ​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ចុះ​ផ្សាយ​ថា តារា​សម្ដែង​លំដាប់ A ហុងកុង Cecilai Cheung និង​តារា​សម្ដែង​ប្រុស​ចាស់​វស្សា Stephen Chow បាន​រៀបការ​នឹង​គ្នា​៣​ឆ្នាំ​មក​ហើយ។ ទិន ហ្វី​ក៏​ជា​ឪពុក​របស់​កូន​ទើប​កើត​របស់​ស្រី​ស្អាត​ខាង​លើ​កាល​ពី​ចុង​ឆ្នាំ​២០១៨​ផង​ដែរ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រភព​ដដែល​ក៏​បាន​បង្ហាញ​រូបភាព​រៀបការ​របស់​សិល្បករ​ទាំង​២​ផង​ដែរ។

“មន្ទីរពេទ្យ​បង្ហាញ​លទ្ធផល DNA ថា កូន​របស់ Cecilia និង ទិន ហ្វី​គឺ​មាន​សែស្រឡាយ​តែមួយ” Sina ឲ្យ​ដឹង។ គួរ​រំលឹក​ផង​ដែរ​ថា ស្ដេច​កំប្លែង​ហុងកុង​គឺ​ជា​អ្នក​បើក​ផ្លូវ​ឲ្យ​​ស្រី​ស្អាត​វ័យ​៣៨​ឆ្នាំ ពេល​នាង​ចូល​សិល្បៈ​ដំបូង ដោយ​កាល​ពី​​មាន​វ័យ​ទើប​១៨​ឆ្នាំ នាង​បាន​សម្ដែង​ជា​តួ​ឯក​ក្នុង​រឿង​របស់​តារា​ប្រុស​វ័យ​៥៥​ឆ្នាំ​រួច​ទៅ​ហើយ៕

ចុចអាន៖ប៉ាក្មេក Yang Mi មិន​បដិសេធ​រឿង​មាន​ជន​ទី៣​ក្នុង​ការលែង​លះ​របស់​កូន

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម