កូន​ប្រុស​តែ​មួយ​គត់​របស់ Jack Ma ស្អាត​ជាង​ឪពុក តែ​មាន​ជីវិត​គ្រួសារ​មិន​កក់​ក្ដៅ

  • 2019-01-10 02:55:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 53

ចន្លោះមិនឃើញ

ដោយ​សារ​តែ​មិន​បាន​នៅ​ក្បែរ​ឪពុកម្ដាយ​ញឹកញាប់ ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ថា កូន​ប្រុស​កំពូល​មហាសេដ្ឋី​ចិន Jack Ma បាន​ស្លាប់​ហើយ​ទៀត​ផង។

បើ​និយាយ​ពី​មហាសេដ្ឋី​លើ​ពិភពលោក គឺ​គ្មាន​អ្នក​មិន​ស្គាល់ ម្ចាស់​សហព័ន្ធ Alibaba សេដ្ឋី​លំដាប់​កំពូល Jack Ma នោះ​ទេ។ គិត​ត្រឹម​ចុង​ឆ្នាំ​២០១៨ ទ្រព្យ​សម្បត្តិ​របស់​បុរស​វ័យ ៥៤​ឆ្នាំ បាន​កើន​ឡើង​ដល់​៤០​ពាន់​លាន​ដុល្លារ​ហើយ។ និយាយ​ពី​ជីវិត​ឯកជនវិញ លោក​បាន​រៀបការ​នឹង​លោក​ស្រី Cathy Zhang នៅ​ឆ្នាំ​១៩៨៨។ អ្នក​ទាំង​២​មាន​កូន​បី​នាក់​គឺ​ស្រី​២ ប្រុស​១ តែ​ព័ត៌មាន​ពី​កូន​ស្រី​គឺ​ត្រូវ​បិទ​ជិត​ឈឹង​មិន​ដែល​ដឹង​អ្វី​ពី​ពួក​គេ​ឡើយ ដែល​​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​តែ​លើ​កូន​ប្រុស​តែ​មួយ​គត់​របស់​លោក​គឺ Jerry Ma។

Jerry Ma កើត​ឆ្នាំ​១៩៩២ នៅ​ពេល​ដែល​ប្ដី​ប្រពន្ធ​ខាង​លើ​មិន​ទាន់​ជា​អ្នក​មាន​នៅ​ឡើយ។ ដោយ​សារ​តែ​ពេល​នោះ​គឺ​ជា​ពេល​ចាប់​ផ្ដើម​កសាង​អាជីព ដូច​នេះ​ប្ដី​ប្រពន្ធ​រូប​នេះ​មិន​សូវ​មាន​ពេល​មើល​កូន​នោះ​ឡើយ ដោយ​កាល​នោះ ផ្ទះ​របស់ Jack Ma គឺ​តូច​ចង្អៀត ហើយ​ត្រូវ​បាន​យក​មក​ធ្វើ​ជា​ការិយាល័យ និង​ផ្ទុក​មនុស្ស​ប្រមាណ​៣០​នាក់​ជា​រៀង​រាល់​ថ្ងៃ។

ដល់​អាយុ​៤​ឆ្នាំ Jerry ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​សាលាមត្តេយ្យ​ដែល​ស្នាក់​នៅ​សាលា​តែម្ដង ត្បតិ​ឪពុកម្ដាយ​គ្មាន​ពេល​មើល​ថែ។ មួយ​ឆ្នាំ​គឺ​ត្រលប់​មក​ផ្ទះ​វិញ​តែ​ចុង​ឆ្នាំ​តែ​ប៉ុណ្ណោះ។ ចូល​វ័យ​១០​ឆ្នាំ លោក​ចាប់​ផ្ដើម​ញៀន​ហ្គេម​អនឡាញ មិន​អាច​ផ្ដាច់​បាន ដោយ​លោក​គិត​ថា​មាន​តែ​ហ្គេម​ប៉ុណ្ណោះ ទើប​អាច​កំដរ​ខ្លួន​បាន។

ពេល​ដឹង​ថា​កូន​ញៀន​ហ្គេម អ្នក​មាន​គុណទាំង​២​បាន​ស្ដី​បន្ទោស​កូន​ខ្លួន​ដែរ តែ​ត្រូវ​ស្ងាត់​មាត់​វិញ ពេល​កូន​ប្រុស​និយាយ​ថា៖ “ប៉ាម៉ាក់​គ្មាន​ពេល​ណា​នៅ​ផ្ទះ​ទាំង​អស់ ខ្ញុំ​នៅ​ផ្ទះ​ក៏​មាន​តែ​ម្នាក់​ឯង ចឹង​ខ្ញុំ​ទៅ​ហាង​អ៊ីនធឺណិត​សប្បាយជាង”។ លោក​ស្រី Zhang ក៏​ទទួល​ដែរ​ថា Jack Ma មិន​មែនជា​ឪពុក​ល្អ​ត្បិត​នៅ​ក្រៅ​សង្គម លោក​អាច​ធ្វើ​អ្វី​បាន​គ្រប់​យ៉ាង តែ​ក្នុង​គ្រួសារ លោក​មិន​អាច​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​កូន​ខ្លួន​បាន។

ក្រោយ​ពេល​ផ្ដាច់​ហ្គេម​បាន Jerry បាន​រើ​ទៅ​រស់​នៅ​ប្រទេស​កាណាដា និង​រៀន​នៅ​ទី​នោះ។ សព្វ​ថ្ងៃ​លោក​កំពុង​រស់​នៅ​សហរដ្ឋអាមេរិក និង​តាម​រៀន​នៅ​សកលវិទ្យាល័យ Berkeley រដ្ឋ​កាលីហ្វញ៉ា៕

ចុចអាន៖រៀបការ​នឹង​គ្នា​តែ​៤​ឆ្នាំ​សោះ ទ្រព្យ​រួម Yang Mi និង Harwick Lau ឡើង​ដល់ ១ ពាន់​លាន​ដុល្លារ  


ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel