១០មូលហេតុ ដែល​​ស្រីៗ​​​​​​​​​​​​​​​​​ខ្លះ​​​​​​​​​​​សុខ​ចិត្ត​​​អត់​​​យក​​​​សង្សារ​ ឲ្យ​តែ​បាន​​​​​​​​​​​​​​ដើរ​ជាមួយ​​មិត្ត​ភ័ក្តិ

  • 2019-01-09 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ងាក​​ឆ្វេង​​​ងាក​ស្តាំ​​​​​​​ឃើញ​​​​​​​​អ្នក​​​​នៅ​ជុំវិញ​មាន​សង្សារ​​អស់​​​ហើយ តិច​​​យល់​​ច្រឡំ​​ថា​ឲ្យ​តែ​​​​​​​​​​ស្រី​​​ៗ​​​​អត់​គូ​​ ដឹង​​​តែ​លួច​​​​ច្រណែន​​​​​​​អ្នក​មាន​គូ​​​។ គិត​​បែប​​នេះ​​​​ខុស​​ហើយ ព្រោះ​​​មាន​​​មនុស្ស​ស្រី​​​មួយ​​ចំនួន​ ទោះ​​​ឃើញ​​គេ​មាន​​​​ស្នេហា​​​​​​​​ផ្អែម​​ល្ហែម​​​​យ៉ាង​ណា​ ក៏​គ្មាន​​អ្វី​​អស្ចារ្យ​​​សម្រាប់​​​នាង​​​​​​ដែរ។ ដោយ​​សារ​តែ​​នាង​​​​​ចូល​​ចិត្ត​​​ដើរ​​លេង​​​​សប្បាយ​​​​​ជាមួយ​​​​ស្រីៗ​​​គ្នា​​​ឯង​ សឹង​​​តែ​​ពេល​​​ខ្លះ​​​ ​គេ​​មើល​មក​​​ដូច​​ជា​​​ស្រី​​ស្រលាញ់​ស្រី​​​​អី​​​ចឹង​។ តាម​​ការ​​ពិត​​​​ទៅ​​​​ ​​​​​​មាន​​ហេតុ​​ផល​​​​​​ច្រើន​​យ៉ាង​​ទៀត​ ដែល​​ធ្វើ​ឲ្យ​​​ស្រីៗ​​​​​​​​​​​​​​​​​ខ្លះ​​​​​​​​​​​សុខ​ចិត្ត​​​អត់​​​យក​​​​សង្សារ​ ឲ្យ​តែ​បាន​​​​​​​​​​​​​​ដើរ​ជាមួយ​​មិត្ត​ភ័ក្តិ។​

១. មិន​​ចាំ​​បាច់​​​​​​ទូរសព្ទ​​​​រក​គ្នា​ ឬ​​ត្រូវ​ជួប​​មុខ​គ្នា​​​​​រាល់​​ថ្ងៃ​​​​ក៏​​គ្មាន​​​បញ្ហា​​​អី​​ដែរ​​ ព្រោះ​​គ្មាន​​​​នរណា​​​សង្ស័យ​​​លើ​​នរណា​​ឡើយ។

២. មិន​​ចាំ​​​បាច់​​ព្រួយ​​​​​បារម្ភ​​ថា​​​ម៉ាក់​​ប៉ា​​​មិន​ពេញ​​​ចិត្ត​​​ប្រឆាំង​​​ជំទាស់​អី​ជា​​ដើម បើ​ជា​​មិត្ត​ជិតស្និទ្ធ​​នឹងគ្នា​ទៀត​ មាន​​តែ​​​ពួក​គាត់​​​​​ស្រលាញ់​​ដូច​​​កូន​​​​​​​បង្កើត​​អី​ចឹង​ដែរ។

៣. ​មិន​​បារម្ភ​​​​ខ្លាច​ថា​​​​​​ខ្លួន​ឯង​​ធាត់ មុខ​អាក្រក់ មិន​​​សូវ​​មាន...ក៏​​​មិត្ត​ភ័ក្តិ​​នៅ​តែ​ស្រលាញ់​​រាប់​អាន​​​​​ដូច​​​ដើម។

៤. ស្នេហា​អាច​​បែក​​បាក់​​ពេល​ណា​ទាយ​មិន​ត្រូវ តែ​​មិត្តភាព​​​​យូរ​​ឆ្នាំ​​​​មិន​​ងាយ​​បំបែក​​​បាន​​ឡើយ​​។

៥. ទោះ​​​ខាន​​ជួប​គ្នា​​យូរ​​ក៏​មិន​​​ប្រកាន់​​​ខឹង យូរៗ​ឆ្លៀត​​ពេល​បាន​​​ជួប​ម្តង​​​​​ចាំ​​​និយាយ​​​សរុប​។​

៦. ពេល​​ចេញ​​​ទៅ​​ណា​​​មក​ណា​ មិន​​​ចាំ​បាច់​​​​​​​​​ត្រូវ​​​​​​​​​ស្លៀក​ពាក់​​​​​​តុបតែង​​​ខ្លួន​យូរ ​​​​​​ល្មមៗ​​​ហើយ​​​ស្រេច។

៧. មាន​​សង្សារ​​ម្នាក់​​ហើយ​​ យក​​មួយ​ទៀត​មិន​បាន​ទេ តែ​​​បើ​​​​មិត្ត​ភ័ក្តិ​​វិញ​​​ ចង់​រាប់​អាន​​​ថែម​ប៉ុន្មាន​​នាក់​ទៀត​ក៏​​​បាន។

៨. ​​ពេល​​នៅ​ជាមួយ​គ្នា ​​មិន​​បាច់​​​​រៀប​​​ចរិត​​រៀប​ឫក​អី​ទេ គឺ​លេង​​ម៉ា​អស់​​ដៃ​តែ​​ម្តង​។

៩. ​​ចង់​​​​​​​​​​ពិភាក្សា​​​​​​​​​​​​រឿង​គ្រប់​​​យ៉ាង​​​​បាន​ទាំង​​អស់​ មិន​បាច់​លាក់​​ មិន​​ខ្លាច​ចិត្ត​ ជាពិសេស​​បើ​បាន​ញ៉ាំ​ត្រាវ​​ទៀត​ កាន់​តែ​​​​​ស្លុង​អារម្មណ៍។

១០. ជួន​កាល​​សង្សារ​​ប្រៀប​បាន​​ដូច​​​អំពិល​​អំពែក ​មិន​​ដឹង​មួយ​​ណា​​​​ច្បាស់​​​​លាស់​ជាមួយ​​​អ្នក ថែម​ទាំង​​​អាច​ធ្វើ​ឲ្យ​អ្នក​ឈឺ​​​ចាប់​​​​​​​​​​ មាន​របួស​ពិបាក​ព្យាបាល ប៉ុន្តែ​​មិត្ត​​ល្អ​​​ស្មោះ​​ត្រង់​​​​បើ​រាប់​អាន​គ្នា​ គឺ​​រាប់​​អាន​​អស់​មួយ​ជីវិត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអានបន្ត៖ មាន​​​មិត្ត​​តិច​​​​​​​ស្និទ្ធស្នាល​​គ្នា គ្រាន់​​បើ​​​​​ជាង​មាន​មិត្ត​​ច្រើន​​​តែ​​រក​​​ម្នាក់​​យល់​ចិត្ត​មិន​បាន​​​​​

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម