នៅ​តែ​ផ្ទះ​មើល​​ថែ​ផ្ទៃ​ពោះ Zhao Li Ying នៅ​តែ​វ៉ា​មុខ Yang Mi និង Dilraba

  • 2019-01-09 04:17:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ក្នុង​ឆ្នាំ​២០១៨ តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Zhao Li Ying មិន​មាន​សកម្មភាព​​ច្រើន ដោយ​ពេល​វេលា​ភាគ​ច្រើន​ត្រូវ​បាន​ចំណាយ​លើ​រឿង​មនោសញ្ចេតនា​ក៏​ដោយ តែ​នាង​នៅ​តែ​ជា​តារា​ល្បី​ខ្លាំង​លើ​បណ្ដាញ​សង្គម។

កាល​ពី​ថ្ងៃ​ទី ៧ ខែ​មករា​មុន​នេះ បណ្ដាញ​ព័ត៌មាន Vlinkage បាន​ប្រកាស​ពី​តារាង​តារា​ប្រុស​ស្រី​ចិន​ទាំង​១០០​រូប​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​បំផុត​ក្នុង​ឆ្នាំ​២០១៨ លើ​បណ្ដាញ​សង្គម។ ទោះ​បី​ជា​នៅ​ក្នុង​ឆ្នាំ​២០១៨ តារា​សម្ដែង​ស្រី​លំដាប់ A ចិន Zhao Li Ying មិន​សូវ​មាន​សកម្មភាព​ច្រើន​ក្នុង​សិល្បៈ ក៏​ដូច​ជា​បណ្ដាញ​សង្គម​ក្ដី តែ​នេះ​ជា​ឆ្នាំ​ទី​៣​ជាប់​គ្នា​ហើយ ដែល​តួ​រឿង “និស្ស័យស្នេហ៍ដាវទេព” ជាប់​លេខ​១​តារា​ដែល​មាន​ប្រជា​ប្រិយភាព​ខ្លាំង​បំផុត​លើ​បណ្ដាញ​សង្គម ដោយ​ទទួល​បាន​ពិន្ទុរហូត​ដល់​ទៅ ៨៤៤៨​ពិន្ទុ។

តាម​នោះ​ដែរ ពាក្យ​គន្លឹះ​ដែល​ត្រូវ​បាន​គេ​ស្វែង​រក​ពី ស្រី​ស្អាត​វ័យ​៣១​ច្រើន​ជាង​គេ​គឺ “Zhao Li Ying រៀបការ” ដោយ​ពាក្យ​គន្លឹះ​នេះ​ត្រូវ​គេ​រក​ជាង​១០​លាន​ដង។ តាម​ជាប់​កន្ទុយ​ពី​ក្រោយ Li Ying គឺ​កំពូល​តារា​សម្ដែង​ស្រី Yang Mi។ ឆ្នាំ​២០១៨ Yang Mi ផ្ទុះ​ខ្លាំង​ដោយ​សារ​ចេញ​រឿង​២ គឺ​ល្បី​​ទាំង​២ ហើយ​រយៈ​ពេល​ចុង​ឆ្នាំ នាង​រឹត​តែ​ល្បី​ដោយ​សារ​រឿង​លែងលះ​ជាមួយ​តារា​សម្ដែង​ប្រុស Harwick Lau។

រីឯ​ចំណាត់ថ្នាក់​លេខ​៣​ត្រូវ​ធ្លាក់​លើ តារា​ស្រី​កំពុង​ឡើង​កូដ​ខ្លាំង Dilraba។ អាច​និយាយ​ឆ្នាំ​២០១៨ គឺ​ជា​ឆ្នាំ​ដែល​ជោគជ័យ​ខ្លាំង​សម្រាប់​តារា​វ័យ​២៦​នេះ ដោយ​ទទួល​បាន​ពាន​រង្វាន់​ធំ​ៗ​ជាច្រើន​ទោះ សមត្ថភាព​នៅ​ត្រូវ​គេ​រិះគន់​នៅ​ឡើយ។ តារា​ដទៃ​ដែល​មាន​ឈ្មោះ​ក្នុង​តារាង​នេះ​រួម​មាន Yang Yang, Hu Ge និង Zhang Zi ជា​ដើម៕

ចុចអាន៖ក្រោយ Fan Bingbing ដល់​វេន​ប្អូន​ប្រុស​​នាង ដេក​ស៊ី​លុយ​ឈ្នះ​បណ្ដឹង​ម្ដង

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel