Caption ​អង់គ្លេស​បែប​ស៊ី​អារម្មណ៍​សម្រាប់​ផុស​​ជាមួយ​រូប ពេល​ទៅ​ដើរ​លេង​ម្ដងៗ

  • 2019-01-08 07:32:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោ​យ​ពី​ទៅ​ដើរ​លេង​សប្បាយ បាន​រូប​ភាព​ស្អាតៗ​ហើយ ការ​គិត​ដល់​ Caption សម្រាប់​ផុស​រូប​លើ​បណ្ដាញ​សង្គម​ក៏​ជា​រឿង​សំខាន់​ណាស់​ដែរ។ ខាង​ក្រោម​នេះ កញ្ញា​ចង់​បង្ហាញ​ Caption ជា​ភាសា​អង់គ្លេស​មួយ​ចំនួន​ដែល​ស្រីៗ​យើង​អាច​ Save ទុក​សម្រាប់​ផុស​​ជាមួយ​រូប​ដើរ​លេង៖

១. Travel far enough, you meet yourself

ពេល​ដើរ​​កម្សាន្ត​បាន​ច្រើន​កន្លែង អ្នក​នឹង​ដឹង​ពី​ខ្លួន​ឯង​បាន​ច្រើន ដឹង​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ឯង ហើយ​ជួន​កាល​អាច​រក​ឃើញ​ខ្លួន​អ្នក​ពី​មុន​ដែល​​ពេល​នេះ​ក្លាយ​ជា​មនុស្ស​ម្នាក់​ផ្សេង​ដោយ​មិន​ដឹង​ខ្លួន។

២. Don't listen to what they say, go see it.

គេ​ថា​និយាយ​ដប់​ដង​មិន​ស្មើ​បាន​ឃើញ​ម្ដង។ ដូច្នេះ​ឮ​តែ​គេ​និយាយ​ក៏​មិន​ប្រាកដ​ថា​អាច​ពិត​ដូច​គ្រប់​ពាក្យ​ដែរ។ គួរ​សាក​ល្បង​ទៅ​ដល់​កន្លែង​នោះ​ឱ្យ​ឃើញ​ដោយ​ផ្ទាល់ ព្រោះ​អ្នក​អាច​នឹង​ឃើញ​អ្វី​លើស​ពី​អ្វី​ដែល​គេ​និយាយ។

៣. let's wander where the wifi is weak.

ដាក់​ទូរសព្ទ​ចុះ ហើយ​ងើប​មុខ​ឡើង​ម្ដង។ សាក​ល្បង​ទៅ​កន្លែង​ដែល​គ្មាន​សេវា​ ឬ Wifi ខ្សោយ​ម្ដង​មើល​ សំខាន់​បាន​ឃើញ​ទេសភាព​ស្អាតៗ ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ​ពេញ​ពោះ និង​អាច​មាន​ទូរសព្ទ​ថត​រូប​បាន​ស្អាត​ទុក​ផុស​ពេល​មក​វិញ​ក៏​ល្អ​ណាស់​ទៅ​ហើយ។

៤. Once a year, go see someplace you've never been before

ហោច​ណាស់​មួយ​ឆ្នាំ​ក៏​គួរ​ផ្ដល់​កាដូ​ដល់​ខ្លួន​ឯង​ឱ្យ​ស្គាល់​កន្លែង​ថ្មី​ៗ ប្លែកៗ​ម្ដង។ ហេតុ​អី​ត្រូវ​ដាក់​បន្ទុក​ឱ្យ​រាងកាយ និង​ប្រាជ្ញា​ស្មារតី​គិត​ពី​រឿង​ការងារ​​ច្រើន​ពេក​នោះ? ហេតុ​អី​មិន​ឱ្យ​ខ្លួន​ឯង​បាន​សម្រាក​លំហែ​ខ្លះ​ទៅ? មិន​អ៊ីចឹង?

៥. Job fills your pocket, travel fills your soul.

ឃ្លា​នេះ​សម្រាប់​ជំរុញ​អ្នក​ដែល​តែង​រវល់​ធ្វើ​ការ​មិន​ឈប់​ឱ្យ​ងាក​មក​ចាប់​អារម្មណ៍​លើ​​រឿង​ផ្លូវ​ចិត្ត​ខ្លះ។ ពេល​ខ្លះ​ក្ដី​សុខ​មិន​មែន​ទាល់​តែ​រក​លុយ​បាន​ច្រើន​នោះ​ទេ តែ​បើ​មាន​លុយ​ច្រើន​ហើយ មិន​ចេះ​ចាយ​ខ្លះ​ក៏​គ្មាន​ន័យ​ដែរ។

៦. The world is like a book, and those who don't travel read only one page.

បើ​ប្រៀប​ធៀប​ពិភព​លោក​ដូច​ជា​សៀវភៅ អ៊ីចឹង​អ្នក​ដែល​អត់​ដែល​បាន​ទៅ​ណា​សោះ ប្រៀប​ដូច​អាន​សៀវភៅ​មួយ​ក្បាល​នេះ​បាន​តែ​មួយ​ទំព័រ​អ៊ីចឹង។ បើ​អ្នក​ចង់​ដឹង​ទំព័រ​ទី​២​មាន​អ្វី​អស្ចារ្យ អ្នក​គួរ​តែ​ចំណាយ​ពេល​ដើរ​កម្សាន្ត​ខ្លះ ព្រោះ​ក្រៅ​ពី​បាន​ទេសភាព​ស្អាតៗ អ្នក​ក៏​អាច​ដឹង​ពី​រឿង​មួយ​ចំនួន​ដែល​អ្នក​មិន​ធ្លាប់​គិត​ដល់​ក៏​ថា​បាន។

៧. There is no wifi in the forest, but you will have a better connection.

នៅ​ក្នុង​ព្រៃ ឬ​តំបន់​​ឆ្ងាយៗ​ អ៊ីនធើណិត ឬ​សេវា​ទូរសព្ទ​ប្រហែល​ជា​ខ្សោយ​ឬ​គ្មាន​ផង តែ​បើ​បាន​ទៅ​លេង​កន្លែង​បែប​នេះ អ្នក​អាច​នឹង​មាន​ការ​ភ្ជាប់​ទំនាក់ទំនង​ល្អ​ជាង​មុន ដោយ​ទុក​ទូរសព្ទ​មួយ​កន្លែង ហើយ​ងាក​មក​ជជែក​លេង ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ជុំវិញ​ខ្លួន​បាន​ល្អ​ជាង​មុន៕

ចុចអាន៖ ទៅ​ដើរ​លេង​​លក្ខណៈ​គូ​ស្នេហ៍ កុំ​រំលង​ស្ទីល​ថត​រូប​ទាំង​នេះ

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម