កុំ​ចោល​មនុស្ស​ដែល​ស្រឡាញ់​អ្នក ហើយ​ស្រវា​យក​មនុស្ស​ដែល​​ធ្វើ​ឲ្យ​ទឹក​ភ្នែក​អ្នក​ស្រក់

  • 2019-01-08 06:44:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 122

ចន្លោះមិនឃើញ

ស្នេហា​ជា​រឿង​ដែល​ពិបាក​មួយ ព្រោះ​ពេល​ខ្លះ​វា​ដើរ​បញ្ច្រាស​ផ្លូវ​គ្នា​ រវាង​មនុស្ស​ដែល​អ្នក​ស្រឡាញ់ និង​មនុស្ស​ដែល​ស្រឡាញ់​អ្នក។

អ្នក​ធ្លាប់​ចោល​មនុស្ស​ដែល​គេ​ទុក​អ្នក​ដូច​គ្រាប់​ពេជ្រ​ ហើយ​បែរ​ជា​ស្រវា​រក​មនុស្ស​ដែល​មើល​មិន​ឃើញ​តម្លៃ​អ្នក​សោះ រហូត​ដល់​អ្នក​ស្ដាយ​ក្រោយ​ក៏​ថាបាន។​ គេ​ទុក​អ្នក​ដូច​ព្រះនាង​ ខណៈ​អ្នក​ទុក​មនុស្ស​ផ្សេង​ទៀត​ជា​ព្រះ​អង្គ​ម្ចាស់ រហូត​បន្ទាប​តម្លៃ​ខ្លួន​ឯង​ក៏​មាន។

ស្នេហា​គឺ​តម្រូវ​ឲ្យ​មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ទើប​អាច​មើល​ឃើញ​សុភមង្គល​ពិត​ប្រាកដ​បាន។ ស្រឡាញ់​គេ​តែ​ម្ខាង​គឺ​ជា​រឿង​ដែល​ឈឺចាប់​បំផុត​របស់​មនុស្ស​ក្នុង​រឿង​មនោសញ្ចេតនា ដូច្នេះ​អ្នក​មិន​អាច​បង្ខំ​អ្នក​ណា​ម្នាក់​ឲ្យ​ស្រឡាញ់​អ្នក​ណា​ម្នាក់​ឡើយ។

បើ​មាន​ឱកាស​ដូច​គ្នា​មួយ ហេតុ​អី​អ្នក​មិន​ឲ្យ​ទៅ​មនុស្ស​ដែល​គេ​ស្រឡាញ់​អ្នក? ព្រោះ​បើ​អ្នក​ឲ្យ​ទៅ​មនុស្ស​ដែល​គេ​ទុក​អ្នក​លេង​សើច ភាគ​រយ​ដែល​អ្នក​ត្រូវ​ឈឺចាប់​នឹង​ខ្ពស់​ជាង។ មិន​ថា​អ្នក​ស្រឡាញ់​គេ​ខ្លាំង​ប៉ុណ្ណា​ទេ បើ​គេ​មិន​បាន​ទុក​អ្នក​សំខាន់​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​កំដរ​សម្រាប់​គេ។

កុំ​ជ្រើស​ផ្លូវ​ដែល​ធ្វើ​ឲ្យ​អ្នក​ទឹក​ភ្នែក​រាល់​ថ្ងៃ កុំ​ជ្រើស​ផ្លូវ​ដែល​តម្រូវ​ឲ្យ​អ្នក​រត់​តាម​គេ​ត្រុកៗ​អី ព្រោះ​វា​ហត់​ណាស់ ហត់​ទាំង​ចិត្ត ហត់​ទាំង​កាយ ហើយ​ចុង​ក្រោយ​អ្នក​នៅ​តែ​គ្មាន​តម្លៃ​សម្រាប់​គេ។

ផ្ដល់​ឱកាស​ និង​រៀន​បើក​ចិត្ត​ទៅ​មនុស្ស​ដែល​គេ​ស្រឡាញ់​អ្នក ចង់​ថែ​អ្នក ចង់​ឲ្យ​អ្នក​ញញឹម ល្អ​ជាង ព្រោះ​ប្រហែល​អ្នក​អាច​​រក​សុភមង្គល​ឲ្យ​ខ្លួន​ឯង​បាន​ច្រើន​ជាង។

កុំ​ចោល​មនុស្ស​មនុស្ស​ដែល​ស្រឡាញ់​អ្នក ហើយ​ស្រវា​យក​អ្នក​ដែល​មិន​បាន​ស្រឡាញ់​អ្នកអី ព្រោះ​អ្នក​អាច​នឹង​ឈឺចាប់​ខ្លាំង​នៅ​ថ្ងៃ​ណា​មួយ៕​

ចុចអាន៖បើគេ​បង្ហាញ​សញ្ញាទាំង​នេះ​ចេញមក ​អ្នកគួរ​ដើរ​ចេញ​ឲ្យ​ហើយ​ទៅ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម