ត្រូវ​គេ​ថា​ស្អាត​តែ​ពេល​កាត់​ត​រូប Song Hye Kyo បញ្ចេញ​រូប​ក្រៅ​ឆាក ចង់​ស្អាត​ជាង​រូប​ដើម​ទៀត

  • 2019-01-07 05:35:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Song Hye Kyo បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ទោះ​មិន​មាន​កម្មវិធី​កាត់​ត​រូប​ថត នាង​នៅ​តែ​ស្អាត​គួរ​ឲ្យ​ស្ញប់ស្ញែង។

កាល​ពី​ចុង​ឆ្នាំ​កន្លង​ទៅ​នេះ តារា​សម្ដែង​ស្រី​ជួរ​មុខ​កូរ៉េ Song Hye Kyo បាន​ធ្វើឲ្យ​កក្រើក​បណ្ដាញ​ព័ត៌មាន​ពេល​ទម្លាយ​កម្រង​រូប​ថត​​មួយ​ឈុត​ដែល​ថត​ឲ្យ​ម៉ាក​សំលៀកបំពាក់​មួយ។ នៅ​ក្នុង​រូប​ទាំង​នេះ ស្រី​ស្អាត​វ័យ​៣៧​ឆ្នាំ បាន​ធ្វើ​ឲ្យ​សូម្បី​តែ​ក្រមុំ​ក៏​ខ្មាស​នឹង​សម្រស់​នាង​ដែរ ត្បិត​ប្រពន្ធ Song Joong Ki ស្អាត​ខ្លាំង​ពេក។ យ៉ាងណាក្ដី ក្រោយ​ពេល​រូប​ទាំង​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ មតិ​ភាគ​ច្រើន​បាន​លើក​ឡើង​ថា តួ​រឿង “ម្ចាស់​ព្រះ​អាទិត្យ” បាន​ស្អាត​ដល់​កម្រិត​នេះ​គឺ​ដោយ​សារ​កាត់​ត​ទេ រូប​ពិត​មិន​បាន​ដូច​នេះ​ឡើយ។

តបត​នឹង​មតិ​អវិជ្ជមាន​ទាំង​នេះ តារា​កើត​ឆ្នាំ១៩៨១ មិន​បាន​និយាយ​អ្វី​ច្រើន​ឡើយ ដោយ​គ្រាន់​តែ​ធ្វើ​សកម្មភាព​សាមញ្ញ​តែ​ប៉ុណ្ណោះ។ តាម​នោះ​ដែរ នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន នាង​បាន​បង្ហោះ​រូបភាព​​ក្រៅ​ឆាក​របស់ កម្រង​រូប​ខាង​លើ ដែល​ស្រី​ស្អាត​រូប​នេះ​នៅ​តែ​ស្អាត​គ្មាន​ប្រែប្រួល​អ្វី​ទាំង​អស់។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា តារា​ត្រកូល Song មិន​មែន​ស្អាត​តែ​ពេល​កាត់​ត​ទេ ទោះ​ធម្មជាតិ​ក៏​នៅ​មាន​សម្រស់​មិន​ធម្មតា៕

ចុចអាន៖ធ្លាយ​ព័ត៌មាន ចិន​ផលិត​រឿង “អ្នក​ប្រមាញ់​ទីក្រុង​” ឡើង​វិញ តួ​ឯកប្រុស​ស្រី​ស្អាត​ជាង​ច្បាប់​ដើម

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម