ស្ទីល Selfie មុខ​កញ្ចក់ បញ្ជាក់​ពី​ន័យ​ផ្សេង​ៗ​គ្នា

  • 2019-01-03 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ដែល​ចូលចិត្ត​ថត​រូប Selfie មុខ​កញ្ចក់ ជាពិសេស​ស្រី​ៗ ពិតជា​មិន​ធ្លាប់​ដឹង​ពី​អត្ថន័យ​ទេ​មើល​ទៅ គ្រាន់តែ​ថត​នោះ​ដើម្បី​បិទបាំង​សភាព​មុខ​មិន​សូវ​ស្រស់ ឬ​ស្នាម​ខ្លះ​ៗ​តែ​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត​វិធី​ដើម្បី​ថតរូប​ខ្លួនឯង​តាម​រយៈ​ស្ទីល Selfie មុខ​កញ្ចក់ ហើយ Post គឺ​ ដើម្បី​មើល​ទៅ​ឲ្យ​ស្គម​ជាង​មុន ជើងវែង មុខ​ស្ដើង ឡូយ..។ ដូចនេះ កញ្ញា សូម​បង្ហាញ​ពី ស្ទីល Selfie មុខ​កញ្ចក់ ដែល​បញ្ជាក់​ពី​ន័យ​ផ្សេង​ៗ​គ្នា​ដូច​ខាងក្រោម៖

.អង្គុយ​ថត​ចំហៀង គឺ​ដើម្បី​បង្ហាញ​ពី​ម៉ូដ​សម្លៀកបំពាក់

.ឈរ​កាច់​ចង្កេះ គឺ​ដើម្បី​បង្ហាញ​រាង​ត្រគាក

.អង្គុយ​ផ្ទាល់​នឹង​ឥដ្ឋ​ដោយ​មាន​ពាក់​ស្រោម​ជើង និង​ស្លៀក​ខោ​ខ្លី គឺ​បង្ហាញ​ពី street style

.សម្រាប់​ស្ទីល​ឈរ​ច្រត់​ចង្កេះ​នេះ​វិញ គឺ​ចង់​បង្ហាញ​ឲ្យ​ដឹង​ពី​រូបរាង​ទាំង​ស្រុង

.ពាក់​មួក​ស្លៀក​សំពត់​ខ្លី ច្បាស់លាស់​ដូចជា​នារី​កូរ៉េ

.ដាក់​ដៃ​រុញ​ទៅ​ថ្ពាល់​ម្ខាង បង្ហាញ​ភាព​គួរ​ឲ្យ​ស្រលាញ់

.ការ​លើក​ម្រាម​ដៃ​បែប​នេះ ចង់​បង្ហាញ​ពី​ភាព​រីករាយ

.ស្ទីល​អង្គុយ​លើ​គ្រែ​បែប​នេះ បង្ហាញ​ពី​ភាព​ទាក់ទាញ​មួយ

.ឈរ​ហើយ​យក​ដៃ​ច្រត់​អ្វី​ម្យ៉ាង​បែប​នេះ ស្រប​នឹង​ការ​ស្លៀកពាក់​សិចស៊ី គឺ​ចង់​បង្ហាញ​ពី​រាងរៅ​ដ៏​ស្រស់​ស្អាត

១០.ស្ទីល​ឈរ​ផ្អៀង​បន្តិច ចង់​បង្ហាញ​ពី​រាង​រៅ​ស្រឡូន​ល្អ

ចុចអាន៖ជិតដល់​ថ្ងៃ Christmas តោះ​មក​រៀន​តិចនិច​ថតរូប​ត្រៀម​ទុកឲ្យ​ហើយ!

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម