ធ្លាយ​ព័ត៌មាន ចិន​ផលិត​រឿង “អ្នក​ប្រមាញ់​ទីក្រុង​” ឡើង​វិញ តួ​ឯកប្រុស​ស្រី​ស្អាត​ជាង​ច្បាប់​ដើម

  • 2019-01-03 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ព័ត៌មាន​កំពូល​ខ្សែ​ភាពយន្តភាគ​កូរ៉េ “City Hunter” ត្រូវ​បាន​អ្នក​វិនិយោគ​ចិន​ទិញ​សិទ្ធិ​បញ្ញា និង​ផលិត​ថ្មី​នោះ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ប្រទេស​នេះ​រង់​ចាំ​មើល​យ៉ាង​អន្ទះសារ។

សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ទស្សនា​រឿង​ភាគ​កូរ៉េ​ទាំង​អស់ ប្រាកដ​ជា​ស្គាល់​ច្បាស់​នូវ​​កំពូល​ខ្សែ​ភាពយន្ត “អ្នក​ប្រមាញ់​ទីក្រុង” មិន​ខាន។ រឿង​ភាគ​នេះ​ដែរ ក៏​បាន​លើក​កេរ្តិ៍​ឈ្មោះ​របស់ តារា​សម្ដែង Lee Min Ho និង Park Min Young ឲ្យ​ល្បី​ខ្ទរខ្ទារ​ពេញ​អាស៊ី កាល​ពី​ឆ្នាំ ២០១១។

ថ្មី​ៗ​នេះ​បំផុត បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​ចិន​បាន​រាយការណ៍​ថា “City Hunter” ត្រូវ​បាន​ទិញ​សិទ្ធ​បញ្ញា​​រួច​ទៅ​ហើយ ហើយ​រឿង​នេះ​នឹង​ក្រុងពាលី​នា​ពេល​ឆាប់​ៗ​នេះ។ និយាយ​ពី​តួ​ឯក​ប្រុស​វិញ ត្បិត​ជា​មាន​វ័យ​ក្មេង​ខ្ចី និង​មិន​ទាន់​មាន​បទ​ពិសោធន៍​សម្ដែង​ច្រើន​ក៏​ដោយ តែ​ទស្សនិកជន​ក្នុង​ស្រុក​បាន​លាន់​មាត់​ថា សម្រស់​របស់​អ្នក​ទាំង​២​គឺ​មិន​ចាញ់ ច្បាប់​ដើម​ឡើយ ឬ​អាច​និយាយ​ថា ពួក​គេ​លេច​​ធ្លោ​ជាង​ផង​។

តាម​នោះ​ដែរ រ៉ាប់រង​តួអង្គ​របស់ Lee Min Ho គឺតារា​សម្ដែង​ប្រុស​វ័យ​ក្មេង​កើត​ឆ្នាំ​១៩៩៦ Wang Yi Lun។ រី​​ឯ​រ៉ាប់រង​តួ​របស់ Park Min Young គឺ​ស្រី​ស្អាត​វ័យ​ក្មេង Zhang Rou Nan កើត​ឆ្នាំ ១៩៩៦ ដូច​គ្នា។ វណ្ណកម្ម​នេះ​គ្រោង​ក្រុង​ពាលី​នៅ​ដើម​ឆ្នាំ ២០១៩ និង​ចាក់​ផ្សាយ​នៅ​ពាក់​កណ្ដាល​ឆ្នាំ៕

ចុចអាន៖Anglebaby ក្លាយ​ជា​ផ្ទាំង​ស៊ីបរិះគន់ ពេល​ប្រើ​ជំនួយ​ការ​ដោះ​ស្រោម​ជើង និង​ពាក់​ស្បែក​ជើង​ឲ្យ

ប្រភព៖ Kenh14 អត្ថបទ៖Caramel

អត្ថបទពេញនិយម