បើ​​​មិន​អាច​ក្លាយ​ជា​សេដ្ឋីបាន ព្រោះ​អ្នក​នៅ​មាន​ទម្លាប់ ៧ យ៉ាង​នេះ

  • 2019-01-02 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្មាន​នរណា​ម្នាក់​ដែល​មិន​ចង់​ក្លាយ​ជា​អ្នក​មាន​ទេ ទាំង​អ្នក​ធ្វើ​ការ និង​អ្នក​ធ្វើ​ជំនួយ។ តែ​ពេល​មាន​ហេតុផល​ខ្លះ ដែល​នាំ​ឲ្យ​ពួកគេ​មិន​អាច​ឈាន​ដល់​ចំណុច​នោះ​បាន ទាំង​ដែល​ខិតខំ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ​នោះ។ ៧ មូលហេតុ​ខាងក្រោម​ជា​ហេតុផល​ដែល​នាំ​ឲ្យ​អ្នក​មិន​អាច​ក្លាយ​ជា​សេដ្ឋី​បាន៖

១.ធ្វើ​ការ​តែ​មួយ​មុខ មិន​ហ៊ាន​ធ្វើ​ជំនួញ

ការ​ធ្វើ​ជំនួញ​ផ្ទាល់​ខ្លួន​មិន​ប្រាកដ​ថា​អ្នក​អាច​ក្លាយ​ជា​អ្នក​មាន ឬ​សេដ្ឋី​បាន​ទេ ហើយ​ការ​ធ្វើ​ការ​ឲ្យ​គេ​ក៏​មិន​ច្បាស់​ថា មិន​អាច​ក្លាយ​ជា​អ្នក​មាន​បាន​ដែរ។ ប៉ុន្តែ​ការ​មាន​មុខ​ជំនួញ​ខ្លួនឯង ធ្វើឲ្យ​អ្នក​មាន​ឱកាស​ច្រើន​ក្នុង​ការ​ធ្វើ​ជា​អ្នក​មាន​ទ្រព្យ។ និយាយ​ដោយ​ត្រង់​ទៅ​មនុស្ស​ភាគច្រើន​នឹង​មិន​ក្លាយ​ជា​អ្នក​មាន ដោយ​ការ​រស់នៅ​ពឹង​លើ​ប្រាក់​ខែ។

អ្នក​ក៏​ត្រូវ​ដើរ​តាម​ផ្លូវ​ផ្សេង​ទៀត​ដែរ ប្រសិនបើ​អ្នក​ចង់​បាន​លទ្ធផល​ប្រសើរ។ អ្នក​មិន​ចាំបាច់​ឈប់​ពី​ការងារ​ភ្លាម​ៗ​ទេ។ ចាប់ផ្ដើម​អាជីវកម្ម​បណ្ដើរ​ៗ​សិន រហូត​ទាល់​តែ​វា​មាន​លំនឹង​គ្រប់គ្រាន់ ដើម្បី​ជំនួស​ការងារ​របស់​អ្នក។ វិធី​នោះ​អ្នក​នឹង​មាន​សុវត្ថិភាព​ហិរញ្ញវត្ថុ​ដែល​ការពារ​ក្រោយ​ខ្នង។ តែ​បើ​មិន​ហ៊ាន​ប្រថុយ អ្នក​នឹង​ប្រើ​ពេល​យូរ​ទៀត ទើប​អាច​ឈាន​ដល់​ចំណុច​នេះ​បាន។

២.អ្នក​មិន​ហ៊ាន​ប្រឈម​នឹង​ហានិភ័យ

ហានិភ័យ​នេះ គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​រីក​លូតលាស់។ ប្រសិនបើ​អ្នក​ចង់​ក្លាយ​ជា​អ្នក​មាន ចូរ​ព្យាយាម​យក​ហានិភ័យ​ដែល​មាន​ក្នុង​ជីវិត​ការងារ ឬ​អាជីវកម្ម​ឲ្យ​នៅ​ក្បែរ​ខ្លួន។ មាន​តែ​ភាព​ខុសគ្នា​រវាង​អ្នកមាន និង​មនុស្ស​ដែល​មាន​ជីវភាព​មធ្យម​ប៉ុណ្ណោះ​ដែល​ហ៊ាន​ប្រឈម​ហានិភ័យ។ ក្ដី​សុបិន​កាន់តែ​ធំ ហានិភ័យ​កាន់តែ​ខ្ពស់។ ការ​ប្រថុយ​មិន​មាន​ន័យ​ថា​អ្នក​នឹង​វិនិយោគ​ប្រាក់​ទាំងអស់​ក្នុង​គម្រោង​តែ​មួយ​ទេ។ ការ​ចំណាយ​លុយ​ដោយ​ឆ្លាតវៃ ហើយ​អ្នក​អាច​ឃើញ​ការ​កើន​ឡើង​នូវ​ទ្រព្យសម្បត្តិ​សរុប​របស់​អ្នក។

៣.អ្នក​មិន​អាច​គ្រប់គ្រង​លុយ​របស់​បាន​ត្រឹមត្រូវ

ការ​គ្រប់គ្រង​ប្រាក់​ក៏​ជា​ផ្នែក​សំខាន់​មួយ​នៃ​ការ​ក្លាយ​ជា​អ្នក​មាន​ផង​ដែរ។ វិធី​ដែល​អ្នក​វិនិយោគ​គ្រប់គ្រង និង​ចំណាយ​ប្រាក់​រក​បាន​យ៉ាង​លំបាក​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ជីវិត​របស់​អ្នក។ សូម្បី​តែ​នៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ក៏​ដោយ​ក៏​មនុស្ស​ជា​មធ្យម​អាច​មាន​ស្ថិរភាព​ផ្នែក​ហិរញ្ញវត្ថុ​ដែរ ដោយ​ការ​ចាត់ចែង​លុយ​តាម​របៀប​ឆ្លាត និង​មាន​ប្រសិទ្ធភាព។ ការ​ពិត​ដ៏​អាក្រក់ គឺ​ថា​ប្រសិនបើ​អ្នក​មិន​គ្រប់គ្រង​លុយ​របស់​អ្នក​ឥឡូវ​នេះ អ្នក​មិន​អាច​មាន​សញ្ញា​ក្លាយ​ជា​មហា​សេដ្ឋី​នៅ​ពេល​ខាង​មុខ​ឡើយ។ បង្កើត​ផែន​ការ​មួយ និង​អនុវត្ត​ទៅ​តាម​លំដាប់ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ជា​អតិបរមា។

៤.អ្នក​មិន​ធ្វើការ​ឲ្យ​បាន​គ្រប់គ្រាន់

មហាសេដ្ឋី​មិន​មើល​ទូរទស្សន៍ រយៈពេល ៦ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ហើយ ក៏​មិន​ដេក ១២ ម៉ោង​ដែរ។ពួកគេ​ចំណាយ​ពេល​ទាំងអស់​របស់​ពួកគេ សម្រាប់​ការងារ​ផលិតកម្ម​ដែល​ពួកគេ​នឹង​ទទួល​បាន​ផល​ប្រយោជន៍​យូរអង្វែង។ ការ​ខិតខំ​គឺ​ចាំបាច់​ខ្លាំង​ណាស់ តែ​បើ​មិន​ខំ ហើយ​ចង់​ក្លាយ​ជា​សេដ្ឋី​លុះ​ត្រា​តែ​អ្នក​មាន​សំណាង​ណាស់​ដែល​ឈ្នះ​ឆ្នោត​មួយ​លាន​ដុល្លារ។ ពេលវេលា​គឺជា​ការ​វិនិយោគ​ដ៏​ល្អ​បំផុត។ ដាក់​ចិត្ត ហើយ​ខិតខំ​ប្រឹងប្រែង នោះ​វា​នឹង​មាន​ប្រយោជន៍​ជួយ​ឲ្យ​ខ្លួនឯង​មាន​បាន។

៥.អ្នក​គ្មាន​ទំនុក​ចិត្ត​គ្រប់គ្រាន់

ទំ​នុក​ចិត្ត គឺជា​សូចនាករ​ច្បាស់លាស់​នៃ​ភាព​ជោគជ័យ។ ប្រសិនបើ​អ្នក​មិន​ប្រាកដ​ថា អ្នក​នឹង​ក្លាយ​ទៅ​ជា​អ្នក​មាន ឬ​អត់​នោះ​ទេ អ្នក​នឹង​មិន​មាន​ឱកាស​ច្រើន​ជាង​នេះ​ទៀត​ទេ។ លោក Warren Buffet បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា គាត់​មិន​ដែល​សង្ស័យ​ឡើយ ពេល​ក្លាយ​ជា​អ្នក​មាន។

៦.គ្មាន​គោលដៅ​ល្អ

ធ្វើការ​ដោយ​គ្មាន​គោលដៅ នឹង​មិន​នាំ​អ្នក​ទៅ​ដល់​ទី​កន្លែង​ល្អ​ទេ។ អ្នក​ត្រូវ​មាន​ផែនការ​ពេញលេញ និង​គោលដៅ​ច្បាស់លាស់​មួយ ដើម្បី​ឲ្យ​សម្រេច​បាន​នា​ពេល​ខាង​មុខ។ កុំ​កំណត់​គោលដៅ​ដែល​មិន​ពិត​ប្រាកដ​ធ្វើ នឹង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ទំនុក​ចិត្ត​របស់​អ្នក។ ការ​បង្កើត​គោលដៅ​ដែល​មិន​អាច​ជឿ​ទុកចិត្ត​បាន អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា គោលដៅ​នៅ​មាន​រយៈពេល​វែង។

៧.ពឹង​ផ្អែក​លើ​ប្រភព​ប្រាក់​ចំណូល​តែ​មួយ​មុខ

យោង​តាម​ការ​ស្ទង់មតិ​មួយ​ដែល​ថា មហាសេដ្ឋី ៩០% ពឹង​ផ្អែក​លើ​ប្រភព​ប្រាក់​ចំណូល​ច្រើន​ជាង​ប្រាំពីរ​កន្លែង​ផ្សេង​គ្នា។ ដូច​ដែល​ពាក្យ​ចាស់​និយាយ​ថា​កុំ​រក្សា​ស៊ុត​ទាំងអស់​នៅ​ក្នុង​កញ្ចប់​តែ​មួយ៕

ចុចអាន៖ប្រាក់​​​ខែ​​មិន​សូវ​​​​ច្រើន​ ក៏​ធ្វើ​​ការ​​​​យ៉ាង​​​​សប្បាយ​​​​​ដោយ​​គន្លឹះ​​​៥​​យ៉ាង​​​​នេះ

ប្រភព៖ lifehacks ប្រែ​សម្រួល៖ ទ្រី រ៉ាវី