មេរៀន​​​សំខាន់​​​​​សម្រាប់​​​បើក​​ទំព័រ​​​ថ្មី​​​នៃ​​ជីវិត

  • 2019-01-02 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​​​​​​ជីវិត​​​​​មនុស្ស​​​យើង​​មាន​​​ចុះ​​មាន​ឡើង​​​​ជា​​​​​រឿង​​ធម្មតា ​ជួប​​បញ្ហា​​​​​​​​​​​​​​តូច​​ឬ​ធំ​​​​​​​ជៀស​​មិន​រួច។ ​​យ៉ាង​ណា​​​ត្រូវ​​ចាំ​​​ថា​​​រាល់​​បញ្ហា​​​​​​​​ទាំង​ឡាយ​​​ដែល​អ្នក​​​​ជួប​​​​​​ប្រទះ​​​​​សុទ្ធ​​​​តែ​ជា​​មេរៀន​​ល្អៗ​ ដើម្បី​​​​​ឲ្យ​អ្នក​​មាន​​ការ​​ប្រុង​​ប្រយ័ត្ន​​​​ទៅ​​​ថ្ងៃ​​មុខ ​​​​​​​និង​អាច​​​ដើរ​​​ឈាន​​ទៅ​​កាន់​ទំព័រ​​​ថ្មី​​​​​​​​​នៃ​​ជីវិត​​​​​​​​​។

១​​​​​​​​​​​​​​​​​​.​​​​ភាព​​​បរាជ័យ​​​​​​​​​មិន​​​​មែន​​ជា​ទី​​បញ្ចប់ ប៉ុន្តែ​​វា​ជា​​បទពិសោធន៍​​​​​​​​​​​​​​​​​​ល្អ​​​សម្រាប់​​អ្នក។ បើ​​​​​​​​​​​​អ្វី​​ៗ​​មិន​​សម​តាម​​​បំណង ​​​​​​​​​​​​​​​​​​​សម្រាក​​​​បន្តិច ធ្វើ​​​អារម្មណ៍​ឲ្យ​​​ស្រស់​​ថ្លា គិត​​​​​​សារ​​ឡើង​​​វិញ ព្យាយាម​​​រក​​​វិធី​​​​​​ថ្មី​​​​ផ្សេង​ទៀត​ នោះ​​​​​​ឱកាស​​​​​​​​​​​​ជោគជ័យ​​​ នឹង​មាន​ច្រើន​ជាង​​​​អ្នក​​ដែល​​​​មិន​ហ៊ាន​​សាក​ល្បង​​ទាល់​​​​​​​​​​​​តែ​​​សោះ។

២.គំនិត​អ្នក​​ដទៃ​​​មិន​​សំខាន់​​​ជាង​គំនិត​​​​​​​​របស់​​​​​​​អ្នក​​​​​នោះ​ទេ​​​។ ពេល​​ចង់​​ធ្វើ​​អ្វី​មួយ​​ បើ​​រវល់​​តែ​​​​​ខ្លាច​ អ្នក​ផ្សេង​​​​និយាយ​​មិន​ល្អ​បែប​​នេះ​​​បែប​នោះ​ អ្នក​​គ្មាន​​​ថ្ងៃ​​​​អាច​​សម្រេច​​​ក្តី​​​សុបិន​របស់​​​ខ្លួន​​ឯង​​​បាន​ឡើយ​​។ ​​​​​សម្តី​​អ្នក​​​​​ផ្សេង​​ដែល​នាំ​ឲ្យ​​ខូច​​អារម្មណ៍​​គួរ​​​បំភ្លេច​​​​ចោល​ទៅ។

៣​​​.​បើ​​ចង់​​​​ស្រក​​ទម្ងន់​​​​​មាន​រាង​​​ស្លីម​ស្អាត​ ត្រូវ​​​ស្វែង​​យល់​​ពី​ម្ហូប​អាហារ​​និង​​​លំហាត់​ប្រាណ​​ដែល​មាន​​​​ប្រសិទ្ធភាព។ បើ​​ចង់​​ជោគជ័យ​​​លើ​​​​​អាជីព​ការងារ ត្រូវ​​​​​​​​​​​​​​​អនុវត្ត​​​​សិក្សា​​រៀន​​សូត្រ​​ ជំនាញ​​​​​ថ្មីៗ​​​​​​បន្ថែម​​ឲ្យ​បាន​​​​​​​ច្បាស់​លាស់។

៤.​ហ៊ាន​​​​​​និយាយ​​ប្រកែក​​ថា "​ទេ" ដូច​ជា​​​​ពេល​​មាន​មិត្តភ័ក្តិ​​​បបួល​​ជប់​​លៀង ដើរ​​លេង​​ ​​​ផឹក​​ស៊ី... ប្រសិន​បើ​អ្នក​​​មិន​​ចង់ ​​គិត​ថា​​​​​ឥត​​ប្រយោជន៍ ​ក៏​​​មិន​​​ចាំ​​បាច់​​បង្ខំ​​​​ចិត្ត​ដែរ។

៥.​​មាន​​​លុយ​​​កាន់​​​​​តែ​​ច្រើន​​​ មិន​​មែន​​​​បាន​ន័យ​ថា សុភមង្គល​​​ក៏​អាច​​កើន​ឡើង​​តាម​ទឹក​លុយ​​ឡើយ​ ព្រោះ​​​​ពេល​​​ខ្លះ​​​ ​​​ខំ​ប្រឹង​​​ធ្វើ​ការ​​​បាន​លុយ​ច្រើន​ជាង​មុន​មែន ប៉ុន្តែ​​សម្ពាធ​​ក៏​មាន​​​ច្រើន​​​លើស​ពី​ធម្មតា​ ដូច្នោះ​​​ហើយ​​​កុំ​គិត​​តែ​ពី​លុយ​​​​មួយ​មុខ​​ពេក​ ចូរ​​ធ្វើ​អ្វី​​ដែល​​​អាច​​ឲ្យ​ខ្លួន​​សប្បាយ​​​ចិត្ត​​ផង។

​​​​​​​​​ទំនាក់​​​​​ទំនង​​​គឺ​​ជា​ធាតុ​​​សំខាន់​​​​​​ឆ្ពោះ​​ទៅ​កាន់​​​​​ជោគ​ជ័យ៖

១​​.ចេះ​ស្តាប់​​ហេតុផល​​​ពី​​មនុស្ស​​ដែល​អ្នក​​ស្រលាញ់

២.ពេល​​​​​​​​​​ខឹង​​ដើរ​​ចេញ​​សិន កុំ​​​ច្រឡោត

៣.ពេល​​មាន​​​បញ្ហា​​​ផ្ទុះ​ឡើង ចាំ​​​​​មាន​​​អារម្មណ៍​​ល្អ​​​ចាំ​​និយាយ​​វែក​ញែក​​​រក​ខុស​​ត្រូវ ផ្តល់​​​ឱកាស​ឲ្យ​គេ​​បញ្ចេញ​​​​​មតិ ព្រោះ​​​​​​មនុស្ស​​ម្នាក់​ៗ​​មាន​សិទ្ធិ​​ស្មើ​គ្នា

៤​​​​.កុំ​​​ចង្អុល​​​មុខ ​​ត្រូវ​​បង្ហាញ​អារម្មណ៍​​ពិត។

**ផ្តល់​​​សុភមង្គល​​​ឲ្យ​​ខ្លួន​ឯង មាន​​​ស្នាម​​​ញញឹម​​​​​​​ទៅ​កាន់​អ្នក​​ដទៃ អ្វី​ៗ​នឹង​​ស្រស់​​​ថ្លា​​​​​អាស្រ័យ​​លើ​​អារម្មណ៍​​​​​​​​ជា​​ចម្បង៕​

ចុចអានបន្ត៖

​​​​​​​​​​​​​​

ប្រភព៖ issue247 ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម