សម្រាប់​ស្រីៗម៉ាប់​ៗ ពេល​ចេះ​តិចនិក​ស្លៀកពាក់​បែបនេះ មើល​ទៅ​​ឃើញ​រាង​ស្លីម​ជាង​មុន

  • 2018-12-30 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ៗ​ដែល​មាន​រាង​ធាត់ ​ពិត​ជា​ពិបាក​ក្នុង​ការ​ស្លៀកពាក់​ណាស់ ហើយ​ជួន​កាល​មិន​ធ្លាប់​ស្លៀក​ពាក់​ខោអាវ​ស្អាត​ៗ និង​មើល​ទៅ​សិចស៊ី​ដូច​គេ​នោះ​ទេ។ តែ​ពេល​នេះ កញ្ញា សូម​ណែនាំ​តិចនិក​ស្លៀកពាក់​មើល​ទៅ​ឃើញ​ស្លីម​ជាង​មុន សម្រាប់​ស្រីៗ​ម៉ាប់​ៗ

១. ទិញ​ខោ​អាវ​ណា ​ដែល​ត្រូវ​រូបរាង

រឿង​សំខាន់​បំផុត​សម្រាប់​អ្នក​ធាត់ គឺ​ត្រូវ​ទៅ​រក​ទិញ​ខោអាវ​ណា​ដែល​សម​ល្មម​នឹង​រូបរាង​ខ្លួន​ឯង។ ព្រោះ​ថា​ការ​ស្វែង​រក​ទំហំ​ត្រឹមត្រូវ​នេះ ​ធ្វើ​ឱ្យ​អ្នក​ងាយ​ស្រួល ហើយ​មិន​ពិបាក​ក្នុង​ខ្លួន​ឡើយ​ពេល​ស្លៀក​វា។ មួយ​វិញ​ទៀត ត្រូវ​ស្វែង​រក​ក្រណាត់​ណា​ដែល​អាច​លាក់បាំង​បាន​ខ្លះ​ចំពោះ​រូបរាង​និង​សាច់​ច្រើន​របស់​អ្នក។ កុំ​ស្លៀក​សំលៀកបំពាក់​ណា​ដែល​ធំ ឬ​តូច​ចង្អៀត​ជាង​ខ្លួន។

២. ស្លៀក​ពាក់​ឲ្យ​ត្រូវ​ពណ៌

ជៀសវាង​ពណ៌​ខោអាវ​ណា​ដែល​ស្លៀក​ទៅ​ចេញ​រូបរាង​របស់​អ្នក​ទាំង​អស់​មក​ខាង​ក្រៅ​ដូចជា ពណ៌ លឿង ក្រហម ...។ ប៉ុន្តែ​បើ​ស្លៀក​ខោអាវ​មាន​​ឆ្នូត​ពណ៌​តិច​តួច ក៏​មាន​ផល​ល្អ​សម្រាប់​អ្នក​ដែរ ព្រោះ​អាច​ជួយ​លើក​រូបរាង​បាន​ខ្លះ។ នារី​ធាត់​គួរ​ជៀសវាង​ស្លៀកពាក់​សំលៀក​បំពាក់​មាន​ពណ៌​ស្រស់​ៗ​ឲ្យ​សោះ។

៣. ស្វែង​រក​របស់​ជំនួយ​ខាង​ក្នុង

ជាក់​ស្ដែង​នា​ពេល​បច្ចុប្បន្ន​នេះ ​មាន​របស់​ជា​ច្រើន​សុទ្ធ​តែ​អាច​ធ្វើ​ឱ្យ​រាង​របស់​អ្នក​ស្អាត​បាន ​បើ​ទោះ​ជា​ខ្លួន​យើង​ធាត់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ។ ​អាវ​ទ្រនាប់​សម្រាប់​រឹប​រាង ​ខោ​អាវ​រឹប​រាង សុទ្ធ​តែ​មាន​ទាំង​អស់​នៅ​លើ​ទី​ផ្សា​នា​ពេល​បច្ចុប្បន្ន ដូច្នេះ​មនុស្ស​ស្រី​ធាត់​ៗ ​សុទ្ធ​តែ​អាច​ទៅ​ស្វែង​រក​បាន ​ដើម្បី​ប្រើប្រាស់។

៤. គ្រឿង​លំអ​ខាង​ក្រៅ ​បន្លំ​

ត្បិត​តែ​ធាត់​មែន ​ប៉ុន្តែ​បើ​យើង​មាន​របស់របរ​ខាង​ក្រៅ​បន្ថែម អាច​នឹង​បំបាត់​ភាព​ធាត់​របស់​យើង​បាន​ខ្លះ។ ជាក់​ស្ដែង​មនុស្ស​ធាត់ គេ​តម្រូវ​ឱ្យ​ទិញ​គ្រឿង​អលង្ការ​ណា​ដែល​មាន​ពណ៌​រាង​ឆើត​បន្តិច ​ហើយ​បើ​ពាក់​ក្រវិល​វិញ ​ត្រូវ​ឱ្យ​មាន​រាង​ធំ​ៗ។ ដោយ​ឡែក​ការ​តុបតែង​មុខ​ក៏​អីចឹង​ដែរ ​មិន​ត្រូវ​ប្រើ​ម្សៅ​ខ្លាំង​ពេក​ទេ ​តែ​ក៏​ត្រូវ​ប្រើ​ម្សៅ​ណា​ដែល​មាន​សភាព​រាប​ៗ ​និង​ជាប់​បាន​យូរ​ដែរ៕

ចុចអាន៖របៀប​​ជ្រើស​រើស​រ៉ូប​​ឲ្យ​​​ស៊ី​​​នឹង​​​​​​ទម្រង់​​ត្រគាក​

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម