១០វិធី​ដើម្បី​ជួយ​​​ដល់​មិត្តភ័ក្ដិ​​ខូច​ចិត្តព្រោះ​​​ស្នេហា​

  • 2018-12-29 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​បែក​បាក់​ស្នេហា​គឺ​ជា​ពេល​ពិបាក​បំផុត​ដែល​មនុស្ស​​ស្រី​គ្រប់​រូប​ចាំ​បាច់​ត្រូវ​ការ​អ្នក​នៅ​ក្បែរ​ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​។ បើ​មិត្តភ័ក្ដិ​កំពុង​មាន​បញ្ហា​នេះ យើង​ចាំ​បាច់​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាងហើយ៖

១. ធ្វើ​ជា​ស្មា​ឲ្យ​​យំ។

២. ទោះ​បី​នាង​និយាយ​រឿង​ដដែល​ៗ​២០០​ដង​ក៏​ត្រូវ​​តែ​ស្ដាប់​ដែរ។

៣. ទិញ​បាច់​ផ្កា​ដ៏​ស្រស់​ស្អាត​បំផុត​សម្រាប់​លើក​ទឹក​ចិត្ត​​មិត្ត​យើង។

៤. និយាយ​លួងលោម​ឲ្យ​កាត់​ចិត្ត។​

៥. ជៀសវាង​និយាយ​រឿង​ស្នេហា​អតីតកាល។

៦. នាំ​ចេញ​មក​ក្រៅ​ដើរ​លេង​​ខ្លះ​កុំ​ឲ្យ​នៅ​តែ​ក្នុង​ផ្ទះ​ពេក។​

៧.​ទិញ​អី​ទៅ​ញ៉ាំ​នៅ​ផ្ទះ​ជាមួយ​គ្នា​ឲ្យ​បាន​ញឹក​ញាប់​បន្តិច​ ។

៨. គួរ​និយាយ​រៀង​អស់​សំណើច​ឲ្យ​បាន​ច្រើន។

៩. ដើរ​ទិញ​ឥវ៉ាន់​ ឬ​គ្រឿង​សំអាង​ជាមួយ​គ្នា។

១០. បើ​បាន​ទៅ​មើល​ Concert គឺ​កាន់​តែ​ល្អ​ដើម្បី​រំសាយ​អារម្មណ៍។

​ទាំង​នេះ​ហើយ​​គឺ​ជា​ទឹកចិត្ត​​​របស់​យើង​​ដែល​អាច​ធ្វើ​បាន​ចំពោះ​មិត្តភ័ក្ដិ​។ វា​ប្រាកដ​ជា​អាច​ជួយ​សម្រួល​បញ្ហា​គេបាន​ច្រើន​មិន​ខាន៕

ចុច​អាន៖ ជៀសវាង​ខ្ទេចខ្ទាំ​បេះដូង​ ស្រី​ៗ​គួរ​តែ​ដក​ថយ​បើ​មាន​សង្សារ​លេង​សើច​បែប​នេះ

ប្រភព៖ mydomaine ប្រែសម្រួល៖ Chhai Yarith

អត្ថបទពេញនិយម