ប្រពន្ធ Jay Chou ជូន​កាដូ​ប្ដី​ឡាន Lamborghini តម្លៃ​៣០​ម៉ឺន​ដុល្លារ​ក្នុង​ថ្ងៃ​ខួប​កំណើត

  • 2018-12-28 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ថ្មី​ៗ​នេះក្នុង​ឱកាស​ខួប​កំណើត​វ័យ ៤០ ឆ្នាំ របស់​កំពូល​តារា​ចម្រៀង និង​សម្ដែងតៃវ៉ាន់ Jay Chou ប្រពន្ធ​របស់​លោក​បាន​ជូន​កាដូ​ជា​រថយន្ត​ទំនើប​បំផុត​មួយ​គ្រឿង​ម៉ាក Lamborghini តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ​មុន​នេះ តារា​ចម្រៀង​លំដាប់ A តៃវ៉ាន់ Jay Chou បាន​ទទួល​កាដូ​យ៉ាង​ភ្ញាក់​ផ្អើល​ពី​ប្រពន្ធ​វ័យ​ក្មេង​របស់​ខ្លួន​គឺ​តារា​សម្ដែង​ស្រី Hannah។ យោង​តាម​បណ្ដាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា ក្នុង​ឱកាស​ខួប​កំណើត​លើក​ទី ៤០ របស់​ប្ដី ស្រី​ស្អាត​វ័យ ២៥ ឆ្នាំ បាន​ជូនកាដូ​ដ៏​មាន​​តម្លៃ​គឺ​រថយន្តម៉ាក Lamborghini តម្លៃ​ឡើង​ដល់​ទៅ ៣០ ម៉ឺន​ដុល្លារ។

នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ម្ចាស់​បទ “Hair Like Snow” បាន​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល​ថា ខ្លួន​មិន​ដឹង​ឡើយ​ថា​បាន​កាដូ​ជា​ឡាន ត្បិត​ប្រពន្ធ​ដំបូង​ឲ្យ​តែ​ប្រអប់​កាដូ​តូច​មួយ​ទេ។ តែ​នៅ​ក្នុង​ប្រអប់​កាដូ​នោះ គឺ​សោរ​ឡាន​ថ្មី​តែ​ម្ដង​ ហើយ​ពេល​ដើរ​ចូល​ហ្ការ៉ាស​ឡាន ក៏​ឃើញ​ឡាន​ថ្មី​ភ្លាម។ ទន្ទឹម​នឹង​គ្នា​នោះ​ដែរ ប្រភព​នានា​បាន​រាយការណ៍​ថា តម្លៃ​ខ្លួន​របស់ Hannah បាន​ឡើង​ខ្ពស់​កប់​ពពក​ក្រោយ​ការ​ជាមួយ Jay Chou ជាក់​ស្ដែង​គឺ​ឡើង​ច្រើន​ជាង​មុន​៦ ដងទើប​ធ្វើ​ឲ្យ​នាង​មាន​លទ្ធភាព​ជូន​កាដូ​មាន​​តម្លៃ​ដូច​នេះ​ដល់​ស្វាមី៕

ចុចអាន៖Fan Bingbing ខ្ទាត​ចេញ​ពី​​បញ្ជីឈ្មោះតារា​ដែល​មាន​តម្លៃ​ពាណិជ្ជកម្ម​ខ្ពស់បំផុត

ប្រភព៖ ngoisao អត្ថបទ៖Caramel

អត្ថបទពេញនិយម