ប៉ាក្មេក Yang Mi មិន​បដិសេធ​រឿង​មាន​ជន​ទី៣​ក្នុង​ការលែង​លះ​របស់​កូន

  • 2018-12-28 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេលត្រូវ​អ្នក​កាសែត​សួរ​ជីកឫសជីក​គល់​ថា ការ​លែង​លះ​របស់​អតីត​ប្ដី​ប្រពន្ធ​កំពូល​តារា​សម្ដែង Yang Mi និង Hawick Lau មាន​ការ​ជ្រៀតជ្រែក​របស់​ជន​ទី​៣​ឬ​អត់ ឪពុក​ខាង​ប្រុស​មិន​បាន​បដិសេធ​នោះ​ឡើយ។

ទោះ​មាន​រយៈពេល​បុន្មាន​​ថ្ងៃ​មក​ហើយ​នៃ​រឿង​រ៉ាវ​លែងលះ​របស់​របស់​អតីតគូស្នេហ៍​តារា​សម្ដែង​ជួរ​មុខ​ចិន Yang Mi និង Harwick Lau ក៏​ដោយ ក៏​វា​នៅ​តែ​ជា​ប្រធានបទ​ដ៏​ក្ដៅគគុក​នៅ​លើ​បណ្ដាញ​ព័ត៌មាន​ចិន។ ខណៈ​ការ​ចាប់​អារម្មណ៍​នៅ​តែ​ផ្ដោត​លើ​តារា​ទាំង​២​នោះ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥​ ខែ​ធ្នូ​នេះ សិល្បករ​ជើង​ចាស់  Lau Dan ឪពុក​បង្កើត​របស់ Harwick Lau បាន​ជួប​ឆ្លើយ​តប​នឹង​អ្នក​កាសែត​ជុំ​វិញ​រឿង​រ៉ាវ​លែងលះ​របស់​កូន​ប្រុស​ខ្លួន។

តារា​ជើង​ចាស់​រូប​នេះ ប្រាប់​អ្នក​គាំទ្រ​កុំ​ឲ្យ​ព្រួយ​បារម្ភ​ត្បិត​ទាំង​កូន​ខ្លួន និង​អតីត​កូន​ប្រសារ​មិន​អី​ទេ ព្រោះ​រឿង​លែងលះ​នេះ​ពួក​គេ​បាន​ពិភាក្សា​គ្នា​ច្បាស់​លាស់ និង​ម៉ត់ចងត់​ណាស់ មុន​ពេល​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ​នេះ។ យ៉ាងណាក្ដី​អ្វីដែល​ធ្វើ​ទស្សនិកជនចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ​គឺ ឪពុក​ប្រុស​ស្អាត​វ័យ ៤៤ ឆ្នាំ​មិន​បាន​បដិសេធ​រឿង​មាន​ជន​ទី​៣​ក្នុង​ការ​លែងលះ​របស់​កូន​ខ្លួន​ឡើយ។

ជាក់​ស្ដែងនៅ​ពេល​អ្នក​កាសែត​សួរ​ថា មាន​អ្នក​ទី​៣​ឬ​អត់ ទើប​កូន​លោក​សម្រេច​លែងលះ​បែប​នេះ លោក​បាន​បង្វែរ​ទៅ​សំនួរ​ផ្សេង​ដោយ​មិន​ហ៊ាន​ឆ្លើយ​នឹង​សំនួរ​នេះ​ឡើយ។ សកម្មភាព​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សង្ស័យ​ថា ពិត​ជា​មាន​អ្នក​ទី​៣​ចូល​មក​ហើយ ទើប​ធ្វើ​ឲ្យ​មង្គលការ​របស់​តារា​ទាំង​២​ឈាន​ដល់​ចំណុច​បញ្ចប់​បែប​នេះ៕

ចុចអាន៖ឃើញ​រូបភាព​ជុំ​គ្រួសារ​លើក​ចុង​ក្រោយ ធ្វើ​ឲ្យ​គេ​អាណិត​កូន​ស្រី Yang Mi-Harwick Lau ខ្លោច​ចិត្ត

ប្រភព៖ Zing អត្ថបទ៖Caramel

អត្ថបទពេញនិយម