ចង់ដើរលេង​ក្រៅប្រទេសមានសុវត្ថិភាព ស្រីៗកុំភ្លេចក្បួន ៦ យ៉ាងនេះ

  • 2018-12-27 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​មនុស្ស​ស្រី​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ​មាន​រឿង​ជា​ច្រើន​ដែល​ពួកគេ​តែងតែ​ជួប​ប្រទះ ​ខណៈ​ដែល​រឿង​ខ្លះ​អាច​ជា​ល្អ​និង​ខ្លះ​ទៀត​អាច​ជា​អាក្រក់ ​ស្មាន​មិន​ត្រូវ​នោះ​ទេ។ ខាង​ក្រោម​នេះ​ជា​យុទ្ធសាស្ត្រ ​សម្រាប់​ស្រី​ៗ ​បើ​ចង់​ទៅ​ដើរ​លេង​នៅ​ក្រៅ​ប្រទេស​ម្នាក់​ឯង៖

១.ដើរ​ឱ្យ​ដូច​ជា​នៅ​ស្រុក​កំណើត​ខ្លួន​ឯង

បើ​ទោះ​ជា​ទៅ​ប្រទេស​ដែល​មិន​ស្គាល់​ក៏​ដោយ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ​ឱ្យ​ដូចជា​ស្គាល់​ច្បាស់​អីចឹង ដើម្បី​ជៀសវាង​ជន​ខិល​ខួច​មើល​ដឹង​ថា​អ្នក​ជា​មនុស្ស​ស្រី មក​ពីក្រៅ​ស្រុក។

២.ត្រូវ​តែ​ប្រើ Social Media ​ដាច់​ខាត

ពេល​ធ្វើ​ដំណើរ​ទៅ​ក្រៅ ​អ្នក​ត្រូវ​តែ​ទិញ​កញ្ចប់​សេវា​អីនធើណែត​នៅ​ប្រទេស​នោះ​ទុក​ប្រើប្រាស់។ នេះ​ជា​វិធី​មួយ​សម្រាប់​អ្នក ​ប្រសិន​បើ​វង្វេង​ផ្លូវ​អាច​ប្រើ​ Social Media ​ឬ​អ្វី​ផ្សេង​ទាក់ទង​រក​ជំនួយ​បាន។

៣.ត្រូវ​ជិះ​ឡាន​ឬ​រថភ្លើង​ដែល​ស្គាល់​ច្បាស់

ទៅ​ក្រៅ​ស្រុក ​ធ្វើ​យ៉ាង​ណា​ត្រូវ​ប្រាកដ​ខ្លួន​ឯង មុន​ឡើង​ជិះ​ឡាន​ឬ​រថភ្លើង​ត្រូវ​ច្បាស់​ថា​វា​មាន​សុវត្ថិភាព។ ខណៈ​ដែល​បើ​មិន​ច្បាស់​ទេ ត្រូវ​មើល​គេ​មើល​ឯង​សិន​ទៅ ​ថា​មាន​គេ​ជិះ​ឬ​អត់ ដើម្បី​ជៀសវាង​ជន​បោកប្រាស់​យើង។

៤.ត្រូវ​ចេះ​សួរ​នាំ​គេ

មិន​ត្រូវ​មាន​ភាព​ខ្មាសអៀន​ទេ ​អ្នក​ត្រូវ​ចេះ​សួរ​នាំ​គេ ប្រសិន​បើ​មិន​ច្បាស់​កន្លែង​ណា​មួយ។ នៅ​ពេល​ដែល​អ្នក​អាច​បង្កើត​ទំនាក់ទំនង​បាន​ហើយ នោះ​អ្នក​មិន​ងាយ​វង្វេង​ទេ។ ​ការ​បង្កើត​ទំនាក់ទំនង ​មនុស្ស​មាន​ភាព​ងាយ​ស្រួល​ណាស់។

៥.កុំ​ប្រាប់​នរណា​គេ ​ថា​យើង​ទៅ​ម្នាក់​ឯង

បើ​មិន​ប្រាប់​គេ​ថា​នៅ​ម្នាក់​ឯង​ទេ វា​ជា​រឿង​មាន​សុវត្ថិភាព​បំផុត​សម្រាប់​យើង​នៅ​ក្រៅ​ស្រុក។ បើ​ទោះ​ជា​យើង​មិន​ដើរ​គ្នា​ច្រើន ប៉ុន្តែ​គេ​ក៏​មិន​អាច​សន្និដ្ឋាន​ថា​យើង​ទៅ​ម្នាក់​ឯង​បាន​ដែរ។

៦.កុំ​ខ្លាច​និយាយ​ថា​ទេ

រឿង​ខ្លះ​បើ​មិន​ច្បាស់​ខ្លួន​ឯង​ទេ ​គេ​និយាយ​អ្វី​ឬ​ប្រើ​ទៅ​ណា ក៏​ត្រូវ​តែ​និយាយ​ពាក្យ​ថា NO ​ដែរ ព្រោះ​វា​អាច​ការពារ​យើង​បាន ជៀសវាង​គេ​នាំ​យើង​ទៅ​កន្លែង​មិន​ល្អ​ណា​មួយ៕

ចុចអាន៖មាន​មិត្ត​ភ័ក្តិ​​ច្រើន​តែ​អត់​ប្រយោជន៍ បើ​​ដក​​ចេញ​​ខ្លះ​​​​កាន់​តែ​ល្អ

ប្រភព៖ Youqueen ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម