ខែត្រជាក់ៗ​​បែបនេះល្អបំផុត​សម្រាប់​មនុស្ស​ស្រី​ ដើម្បីសម្រក​ទម្ងន់​

  • 2018-12-28 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ស្រី​ភាគ​ច្រើន​តែងតែ​ចង់​សម្រក​ទម្ងន់​ ​ដោយ​មិន​ទាន់​បាន​យល់​ច្បាស់​ពី​វិធី​ និង​ពេល​វេលា​ប៉ុន្មាន​នោះ​ទេ។ ជាក់ស្ដែង​ទៅ នៅ​រដូវ​រងា​នេះ ​គឺ​ជា​ពេល​វេលា​មួយ​ល្អ​ណាស់​សម្រាប់​សុខភាព ​និង​ការ​ចង់​សម្រក​ទម្ងន់​របស់​នារី​ៗ។

១.ញ៉ាំ​អាហារ​ក្ដៅ​ៗ៖ ​តែ​បន្តិច​គឺ​អាច​ឱ្យ​អ្នក​ឆ្អែត​បាន​ហើយ​នៅ​រដូវ​រងា។ ​ដូច្នេះ​វា​ជា​កត្តា​មួយ​ដែល​ធ្វើ​ឱ្យ​ការ​សម្រក​ទម្ងន់​បាន​លឿន​បំផុត​សម្រាប់​មនុស្ស​ស្រី។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ ពួកគេ​ប្រហែល​ជា​មិន​ចង់​ចេញ​ទៅ​ក្រៅ​ញ៉ាំ​អាហារ​​ទេ។ បែបនេះ​គួរ​ញ៉ាំ​តែ​អាហារ​ក្ដៅ​ៗ​បន្តិច នឹង​អាច​ជួយ​ធ្វើ​ឱ្យ​ស្រក​ទម្ងន់​លឿន​ជាង​មុន។

រូបតំណាង

**២.ញ៉ាំ​ស៊ុប ​ឱ្យ​ច្រើន​​ជា​ជាង​ញ៉ាំ​បាយ**៖ ការ​ញ៉ាំ​ស៊ុប​អាច​ជំនួយ​ដល់​សុខភាព​បាន ​ហើយ​ក៏​វា​មិន​បាន​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់​ដែរ ប្រសិន​បើ​មិន​មាន​ការ​ញ៉ាំ​បាយ​បន្ថែម​ទៀត​នោះ។

**៣.ការ​ហាត់​ប្រាណ៖ ​អាច​ជួយ​ឱ្យ​អ្នក​បាត់​រងា​បាន ហើយ​ក៏​មិន​សូវ​ជា​ឃ្លាន​ខ្លាំង​ដែរ ដូច្នេះ​នៅ​រដូវ​រងា​គួរ​តែ​ហាត់​ប្រាណ​ឱ្យ​បាន​ច្រើន ​ជា​ជាង​រដូវ​ក្ដៅ ​ដើម្បី​ឱ្យ​សុខភាព​ល្អ​និង​ស្រក​ទម្ងន់។

រូបតំណាង

៤.កុំ​​សូវ​ដើរ​លេង៖ ការ​មិន​សូវ​ចេញ​ដើរ​លេង​អាច ធ្វើ​ឱ្យ​យើង​មិន​សូវ​មាន​ការ​ជួបជុំ​និង​ញ៉ាំ​អាហារ ​ផឹក​ស្រា ​ឬ​អ្វី​ផ្សេង​ទៀត ដែល​សុទ្ធ​សឹង​តែ​ជា​គ្រឿង​អាច​ធ្វើ​ឱ្យ​ធាត់​បាន។ ដូច្នេះ​ហើយ​ជម្រើស​ល្អ​គឺ​សម្រាក​នៅ​ផ្ទះ ​ហើយ​ធ្វើ​លំហាត់​ប្រាណ​ឱ្យ​បាន​ច្រើន។

ចុចអាន៖លំហាត់​ប្រាណ​ឱ្យ​ភ្លៅ​ស្រឡូន ឆាប់​ឃើញ​លទ្ធផល ស្រីៗ​មិន​គួរ​មើល​រំលង

ប្រភព៖ fustany ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម