សប្បាយខ្លាំង​ណាស់! Ladies' Fair បំពេញចិត្តនារីៗ ទាញបានការគាំទ្រច្រើនលើសពីរំពឹងទុក

  • 2018-12-25 08:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ពិព័រណ៍​នារី​សម័យ​ថ្មី ឬ Ladies' Fair ដែល​​រៀប​ចំ​កាល​ពី​ថ្ងៃ ២២-២៣ ធ្នូ កន្លង​ទៅ​នេះ បាន​បញ្ចប់​​​ដោយ​ជោគជ័យ​​ និង​ក្ដោប​បាន​ការ​គាំទ្រ​​យ៉ាង​សម្បើម​រយៈ​ពេល​២​ថ្ងៃ​ពេញ។

ក្រុម​ការងារ​បាន​ឲ្យ​ដឹង​ថា កម្មវិធី​នេះ​ទទួល​បាន​​​ការ​គាំទ្រ​ច្រើន​លើស​ពី​ការ​រំពឹង​ទុក ដោយ​​​ក្នុង​មួយ​ថ្ងៃ​មាន​មនុស្ស​ចាប់​ពី ១៥០០០ ដល់ ២០០០ នាក់​ចូល​រួម។ គ្រប់​ស្តង់​ មាន​​ភ្ញៀវ​កុះករ​សួរ​តម្លៃ ទិញ​ទំនិញ និង​សេវា​កម្ម រួម​ជាមួយ​ការ​លេង​កម្សាន្ត និង​ទស្សនា​នូវ​កម្មវិធី​សប្បាយៗ​ជា​ច្រើន​ដូចជា ការ​ប្រកួត​រាំ ប្រកួត​ញ៉ាំ ប្រកួត​ផាត់​មុខ ការ​រចនា​នំ និង​ការ​ដើរ​ម៉ូដ​ជា​ដើម។

​ពិព័រណ៍​នារី​សម័យ​ថ្មី ឬ Ladies' Fair រៀប​ចំ​ឡើង​ដោយ​​ក្រុមហ៊ុន 360 Ads & Event និង​​វិបសាយព័ត៌មានស្រ្តី "កញ្ញា" ​និង​ការ​សហការ​ពី​ក្រុម​ហ៊ុន​ធំៗ២ គឺ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​ឥត​សាច់​ប្រាក់​ Pi Pay និង​វិបសាយ​ទិញ​លក់​អចលទ្រព្យ realestate.com.kh

ទស្សនា​រូប​ភាព​សកម្មភាព​ទាំង ២ ថ្ងៃ៖

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម