លំហាត់ប្រាណឱ្យភ្លៅស្រឡូន ឆាប់ឃើញលទ្ធផល ស្រីៗមិនគួរមើលរំលង
- 2018-12-25 00:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លំហាត់ប្រាណឱ្យភ្លៅស្រឡូន ឆាប់ឃើញលទ្ធផល ស្រីៗមិនគួរមើលរំលង
បើអ្នកមិនមានពេលសម្រាប់ទៅកន្លែងហាត់ប្រាណទេ អាចចំណាយពេលត្រឹមតែ២-៣នាទីនៅផ្ទះ ធ្វើលំហាត់ប្រាណទាំង៤ចលនាខាងក្រោមនេះ ដើម្បីទទួលបានភ្លៅស្រឡូន និងជើងដ៏សិចស៊ីក្នុងពេលដ៏ខ្លីប៉ុណ្ណោះ។
តោះបើកចម្រៀងដែលអ្នកពេញចិត្ត ហើយបញ្ចេញចលនាតាមវិធីសាស្ត្រខាងក្រោមនេះទាំងអស់គ្នា៖
លំហាត់ទី១
ក្បាច់នេះមានប្រសិទ្ធភាពចំពោះភ្លៅផ្នែកខាងក្នុង ដែលជាកន្លែងពិបាកហាត់ឱ្យដល់ណាស់។
វិធីហាត់គឺ៖
១. ដេកលើកម្រាលរាបស្មើ ដាក់ដៃរបស់អ្នកឱ្យស្របនឹងដងខ្លួន ហើយលើកជើងឡើង
២. បង្រួមជង្គង់ឱ្យកោង ដោយឱ្យបាតជើងទាំងពីរផ្អឹបគ្នា
៣. រួចលាជើងទាំងពីរទៅសង្ខាងឱ្យបានធំតាមដែលអាចធ្វើបាន។ បន្ទាប់មកបង្រួមមកត្រង់វិញ ដោយលើកឱ្យខ្ពស់
៤. ធ្វើបែបនេះបន្តបន្ទាប់គ្នាឱ្យបាន២-៣ជុំ តែត្រូវចាំថា គេងដាក់ខ្នងឱ្យត្រង់ស្មើ ហើយដកដង្ហើមចូលពេលកោងជង្គង់ និងដកដង្ហើមចេញពីដាក់ជើងឱ្យត្រង់វិញ
លំហាត់ទី២
ក្បាច់នេះមានប្រសិទ្ធភាពចំពោះត្រគាក កំប៉េះគូទ និងភ្លៅទាំងសង្ខាង។
វិធីហាត់គឺ៖
១.លុតជង្គង់ ហើយដាក់ដៃទាំងពីរច្រត់ទៅលើកម្រាលដូចរូបដែលបានបង្ហាញ
២.បន្ទាប់មកលើកជើងម្ខាងទាញទៅចំហៀងឱ្យស្មើនឹងចង្កេះ
៣. ដាក់ជើងមកកន្លែដើមវិញ ហើយទាញទៅវិញទៀត (ធ្វើឱ្យគ្រប់១៥ដង) ទើបឆ្លាស់គ្នាទៅជើងម្ខាងទៀត
ក្បាច់នេះត្រូវប្រយ័ត្នបន្តិច ធ្វើយ៉ាងណាឱ្យស្មា ជង្គង់ ចង្កេះ និងត្រគាកឱ្យត្រង់។ ពេលឱនមើលឥដ្ឋ ឬកម្រាល មិនត្រូវឱ្យដងខ្លួនកោងឡើយ។
លំហាត់ទី៣
ក្បាច់នេះមិនត្រឹមតែល្អចំពោះត្រគាក និងភ្លៅប៉ុណ្ណោះទេ តែថែមទាំងអាចកាត់បន្ថយការឈឺចាប់ផ្នែកលើត្រគាក និងខ្នងបានទៀតផង។
វិធីហាត់៖
១. គេងផ្អៀង ហើយបន្ទន់ជង្គង់ក្នុងមុំ៤៥ដឺក្រេ។ ដាក់ដៃខាងក្រោមកល់ក្បាល ហើយដាក់ដៃខាងលើទប់ឥដ្ឋដើម្បីឱ្យដងខ្លួនមានលំនឹង
២. លើកជង្គង់ឱ្យខ្ពស់តាមដែលអាចធ្វើបាន ដោយដាក់កែងជើងទាំងពីរផ្អឹបជាប់គ្នា តែត្រូវមើលថាត្រគាកមិនហើបពីកន្លែងដើម។
៣. បញ្ឈរជង្គង់ដែលលើកនោះមួយសន្ទុះ រួចដាក់ចុះវិញ។ ធ្វើចលនាបែបនេះចុះឡើងៗប្រមាណ២០ដង ហើយដូរទៅម្ខាងទៀត។
លំហាត់ទី៤
វិធីហាត់៖
១. ដេកផ្ងារឱ្យស្មើ ហើយបញ្ឈរជង្គង់។ ដាក់ដៃឱ្យស្របនឹងដងខ្លួន ហើយបាតជើងប៉ះកម្រាលឥដ្ឋតែម្ដង។
២. លើកជើងឆ្វេងឱ្យត្រង់ឡើងលើ បន្ទាប់មកលើត្រគាកឱ្យខ្ពស់បន្តិចរហូតដល់ដងខ្លួនត្រង់ស្មើ ហើយឈប់នៅទីនោះប្រហែល២វិនាទី៕
ចុចអាន៖ ៥ ក្បាច់ជួយបំបាត់សាច់ហៀរនៅក្រោមក្លៀក