រាប់មិនអស់ទេ! ១ស្ដង់នេះ មានប្រូម៉ូសិនសម្ភារៈក្នុង​ផ្ទះគ្រប់សព្វ ធានាត្រូវចិត្តម៉ាក់ៗសម័យថ្មី

  • 2018-12-21 13:15:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​កម្មវិធី Ladies' Fair ស្អែក​នេះ នឹង​មាន​ស្ដង់​ ១ ដែល​ដាក់​លក់​​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​ច្រើន​ប្រភេទ​ដូចជា សម្ភារៈ​ផ្ទះ​បាយ សម្ភារៈ​ក្នុង​បន្ទប់​គេង និង​គ្រឿង​សម្អាង​ម៉ាក​ល្បីៗ​ជា​ច្រើន​ ជា​មួយ​ការ​បញ្ចុះ​តម្លៃ​ពិសេស និង​ការទិញ១ ថែម ១។

នោះ​គឺ​ជា​ស្ដង់​របស់​ក្រុមហ៊ុន មេហ្គាឌីស ដែលមានផលិតផលជាច្រើនមុខដូចជា៖

  • គ្រឿងសម្អាងម៉ាកល្បីៗ​​៖ Coverderm, WhiteCat និង Fennel។
  • បរិក្ខារក្នុងបន្ទប់គេង​៖ គ្រែ ពូក ខ្នើយ កម្រាល​ពូក ម៉ាក Everon ជាផលិតផលលំដាប់លេខ១ពីប្រទេសកូរ៉េ និងពូក ខ្នើយ ម៉ាក Goodnite មានគុណភាពលំដាប់អន្តរជាតិពីប្រទេសម៉ាឡេស៊ី។
  • សម្ភារៈប្រើប្រាស់ក្នុងផ្ទះ៖ ប្រអប់អាហារ កៅអីជ័រ កន្រ្តកជ័រ ម៉ាក Elianware និង ដបទឹកម៉ាក Eplas មកពីប្រទេសម៉ាឡេស៊ី។
  • សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ៖ កាំបិត កំសៀវទឹក ខ្ទះ ឆ្នាំងអ៊ីណុកជាច្រើនប្រភេទ ដែលមានគុណភាពខ្ពស់ម៉ាក TRAMONTINA មកពីប្រទេសប្រេស៊ីល។

ពិព័រណ៍សម័យថ្មី ឬ Ladies' Fair នឹងរៀបចំក្នុងថ្ងៃ ២២-២៣ ធ្នូ ២០១៨ ស្អែក និងខានស្អែកនេះ នៅសាលពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះ ប្រមូលផ្ដុំដោយស្តង់ផ្ដល់សេវា និងលក់ទំនិញជាង ៣០០ មុខ ជាមួយការបញ្ចុះតម្លៃដល់ ៨០% ឯណោះ។ ក្នុង​នោះ ក្រុមហ៊ុន មេហ្គាឌីស ក៏​នឹង​ជូន​ការ​បញ្ចុះ​តម្លៃ​ច្រើន​សន្ធឹក​សន្ធាប់​ដែរ ដូច្នេះ​កុំ​ភ្លេច​ឆៀង​ចូល​ទាំង​អស់​គ្នា​ណា៎!

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម