ចាំអង្កាល់? Brand កាបូបបង្កើតដោយនារីខ្មែរ ចុះថ្លៃដល់ ៧០% ក្នុងពិព័រណ៍ស្រ្តីដំបូងបង្អស់

  • 2018-12-22 00:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យីហោកាបូបស្រស់ស្អាត Ana Brand Brands និង ANADA ដែលបង្កើត​ឡើងដោយមេម៉ាយចាយសម្រស់ ២ រូប គឺអ្នកនាង សុខ ស៊ីណា និង សុខ ម៉ូលីដា នឹងបង្ហាញខ្លួនក្នុង "ពិព័រណ៍នារីសម័យថ្មី" ដែលនឹងរៀបចំជាលើកដំបូងនៅកម្ពុជា ជាមួយការបញ្ចុះតម្លៃពិសេសបំផុតមិនធ្លាប់មានពីមុនមក។

ម្ចាស់ Brand ទាំង ២ នេះបានឲ្យដឹងថា ក្រៅពីមានការលក់បញ្ចុះតម្លៃទៅលើកាបូបគ្រប់ប្រភេទពី ៣០% រហូតដល់ ៧០% ហើយនោះ ខ្លួនក៏បានរៀបចំកាដូពិសេសៗសម្រាប់អតិថិជនដែលតែងតែគាំទ្រផងដែរ នោះគឺការលេងហ្គេមប្រគល់រង្វាន់។

(រូប​ឆ្វេង) អ្នកនាង សុខ ស៊ីណា (រូបស្ដាំ) អ្នកនាង សុខ ម៉ូលីដា

លក្ខខណ្ឌងាយៗក្នុងការចូលរួមកម្មវិធីនេះ គឺគ្រាន់តែថតរូបជាមួយកាបូបណាមួយរបស់ Ana Brand Brands ឬ ANADA បន្ទាប់ Post ចូលក្នុងទំព័រ Facebook [Ana Brand Brands](https://www.facebook.com/Ana-Brand-Brands-243568926034785/) ។ អ្នកដែលមានរូបស្អាតជាងគេ នឹងទទួលជយលាភីផ្គួបជាមួយរង្វាន់ធំដ៏គួរឲ្យភ្ញាក់ផ្អើល។ ឯអ្នកដែលមិនទទួលជយលាភីក៏នឹងទទួលបានរង្វាន់លើកទឹកចិត្តដែរ ឲ្យតែមានចូលលេងកម្មវិធីនេះ។ ឈ្មោះអ្នកឈ្នះ នឹងប្រកាសក្នុងថ្ងៃចុងក្រោយនៃពិធីពិព័រណ៍តែម្ដង ពោលគឺថ្ងៃ ២៣។ ដូច្នេះ កុំភ្លេចចូលរួមលេង និងតាមដានផេគ [Ana Brand Brands](https://www.facebook.com/Ana-Brand-Brands-243568926034785/) ទាំងអស់គ្នា ក្រែងបានកាដូប្រើមុនថ្ងៃណូអែល។

ពិព័រណ៍សម័យថ្មី ឬ Ladies' Fair នឹងរៀបចំក្នុងថ្ងៃ ២២-២៣ ធ្នូ ២០១៨ ស្អែក និងខានស្អែកនេះ នៅសាលពិព័រណ៍កោះពេជ្រ។ កម្មវិធីនេះ ប្រមូលផ្ដុំដោយស្តង់ផ្ដល់សេវា និងលក់ទំនិញជាង ៣០០ មុខ ជាមួយការបញ្ចុះតម្លៃដល់ ៨០% ឯណោះ។ ជាក់ស្ដែង Ana Brand Brands និង ANADA ក៏មានបញ្ចុះតម្លៃដល់ ៧០% ដែរ អីចឹងកុំឲ្យខកខាន...ត្រូវតែឆៀងចូលរើសកាបូបស្អាតៗទុកពាក់ស្វាគមន៍ឆ្នាំថ្មីណា៎!

Ana Brand Brands ឬ ANADA ផលិតឡើងដោយផ្ដោតលើគុណភាពជាធំ និងមានច្រើនជម្រើសសម្រាប់យុវវ័យ និងមនុស្សចាស់។ ពិសេសមាន Collection ថ្មីៗ បញ្ចេញឡើងជារៀងរាល់ ៣ ខែ។ ឯតម្លៃវិញ គឺសមរម្យបំផុតដូច្នេះអ្នកណាៗក៏អាចមានលទ្ធភាពទិញយកទៅប្រើបានដែរ៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម