ស្រី​ៗគ្មាន​ថ្ងៃ​ខូច​ចិត្ត​ម្ដង​ទៀតឡើយ ឲ្យតែប្រើ​វិធី ៧ នេះ

  • 2018-12-23 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ត្បិត​ធ្លាប់​ជួប​ការ​ខូច​ចិត្ត​ក៏​ពិត​មែន តែ​យើង​អាច​មាន​វិធីសាស្ត្រ​ល្អ​ៗ​ដើម្បី​ការពារបេះដូងមិន​ឲ្យឈឺចាប់​ម្ដង​​ទៀត។ ខាងក្រោម​នេះ​ជា​របៀប​ការពារ​មិន​ឲ្យ​ឈឺចាប់​ជា​ថ្មី៖

១.កំណត់​ច្បាប់​សម្រាប់​ខ្លួន​ឯង៖ បន្ទាប់​ពី​ឆ្លងកាត់​ការ​ខូចចិត្ត​លើក​ទី​១​មក យើង​ត្រូវ​ចេញ​ច្បាប់​សម្រាប់​ខ្លួន​ឯង​ថា «បើ​មាន​ស្នេហា​ពេល​ក្រោយ​មិន​គួរ​ធ្វើ​រឿង​អ្វី​ខ្លះ ដើម្បី​ការពារ​ពេល​អ្នក​ក្រោយ​ក្បត់​កុំ​ឲ្យ​ឈឺចាប់»។

រូបតំណាង

**២.ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន​ៗ**៖ បើ​ទោះ​ជា​មាន​សង្សារ​លើក​ក្រោយ​ក៏​ដោយ កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ស្រលាញ់​គេ​អស់​ពី​បេះដូង​អី។ តែ​ត្រូវ​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន​ជាង​គេ ហើយ​កុំ​ធ្វើ​ឲ្យ​គេ​ដឹង​ចិត្ត។

៣.គិត​អ្វី​ដែល​ល្អ​ៗ៖ ទោះ​ធ្លាប់​ខូច​ចិត្ត​រង​ស្នេហា​ក៏​ដោយ តែ​យើង​មិន​គួរ​គិត​អ្វី​ដែល​ជា​រឿង​មិន​ល្អ​ឡើយ ព្រោះ​អាច​ឲ្យ​ជីវិត​យើង​គ្មាន​សេចក្ដី​សុខ។

៤.យល់​ចិត្ត​គេ​ឲ្យ​ច្រើន​ៗ៖ ព្យាយាម​យល់​ចិត្ត​គេ​ឲ្យ​បាន​ច្រើន​ៗ ដើម្បី​កុំឲ្យ​ខ្លួន​ឯង​មាន​សម្ពាធ​ផ្លូវ​ចិត្ត​រឿង​ស្នេហា​ច្រើន​ពេក។

រូបតំណាង

៥.គិត​ឲ្យ​បាន​ច្រើន​ដង​មុន​និយាយ៖ បើ​ចង់​ចោទប្រកាន់​អ្វី​មួយ​ដល់​គេ គួរ​គិត​ឲ្យ​បាន​ល្អិតល្អន់​ជាមុន​សិន។ ពេល​​គិត​បាន​ច្រើន​ដង ធ្វើឲ្យ​យើង​ស្ងប់​ចិត្ត និង​រំសាយ​កំហឹង​ឯង​ៗ។

៦.កុំ​​គិត​ថា​មនុស្ស​ប្រុស​មិន​ចេះ​ស្មោះ៖ ស្រី​ៗ​ក្រោយ​បេះដូង​ធ្លាប់​ប្រេះស្រាំ​ដោយសារ​ការ​ក្បត់ ​នៅតែ​ដក់ជាប់​អារម្មណ៍​មួយ​នោះ ធ្វើឲ្យ​មាន​គំនិត​សង្ស័យ ឬ​គិត​ថា​ប្រុស​ៗ​សុទ្ធតែ​មិន​ស្មោះ។ តែ​គំនិត​នេះ​មិន​ត្រឹមត្រូវ​ឡើយ គួរ​បំភ្លេច​អតីតកាល ទើប​ស្នេហា​បច្ចុប្បន្ន​រលូន។

៧.កុំ​ព្យាយាម​កែប្រែ​អ្នក​ដទៃ៖ ពេល​ស្រលាញ់​គ្នា​យើង​តែងតែ​ចង់​កែប្រែ​គេ​ស្ទើរ​គ្រប់​យ៉ាង​តម្រូវ​តាម​ចិត្ត​យើង ​តែ​ពេល​បែរ​គ្នា​យើង​នឹង​ខក​ចិត្ត​ខ្លាំង។ ដូចនេះ​ហើយ​កុំ​ព្យាយាម​កែប្រែ​អ្នក​ដទៃ ព្រោះ​ពេល​គេ​មិន​បាន​ដូច​អ្វី​ដែល​យើង​រំពឹង បែក​គ្នា​ទៅ​ក៏​មិន ឈឺចាប់​ដែរ៕

រូបតំណាង

ចុចអាន៖ក្រោយបែកបាក់ស្នេហា ស្រី​ៗគួរ​ធ្វើ​រឿង ៤ យ៉ាង​នេះ​ភ្លាម​​ដើម្បី​ចាប់ផ្ដើម​សាជាថ្មី​

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម