រឿង ៤ យ៉ាង​ដែល​​អ្នក​មាន​គូ មិន​គួរ​ធ្វើ​ដាក់​អ្នកនៅ single

  • 2018-12-19 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ដែល​មាន​គូ​មួយ​ចំនួន​ចូលចិត្ត​និយាយ​បង្អាប់ ឬ​ធ្វើ​រឿង ៤ យ៉ាង​នេះ​ដាក់​មិត្តភ័ក្ដិ​ដែល​គ្នា​នៅ​លីវ​មិន​ទាន់​មាន​គូ​ដូច។ អ្នក​ប្រាកដជា​គិត​ថា ការ​និយាយ​បែប​នោះ​ជា​ការ​លេងសើច តែ​ពេល​ខ្លះ​វា​ប៉ះពាល់​ទៅ​ដល់​អារម្មណ៍​គ្នា​ក៏​មាន។ ដូចនេះ កញ្ញា សូម​ណែនាំ​រឿង ៤ យ៉ាង​ដែល​អ្នក​មិន​គួរ​ធ្វើ ឬ​និយាយ​ទៅ​កាន់​អ្នក single៖

១.ចាប់​ផ្គូផ្គង​ជាមួយ​មិត្តភ័ក្ដិ​ម្នាក់​ទៀត ឬ​បងប្អូន​អ្នក

ការ​ធ្វើ​បែប​នេះ​បណ្ដាល​ឲ្យ​សាមី​ខ្លួន​ពិបាក ព្រោះ​គិត​ថា​ខ្លួន​ប្រហែលជា​យ៉ាប់​ខ្លាំង​រហូត​គ្មាន​សមត្ថភាព​រក​ដៃគូ​ខ្លួនឯង​បាន ទើប​ម្នាក់​ៗ​ខំ​ណែនាំ​ឲ្យ​អ្នក​នេះ​ផង​អ្នក​នោះ​ផង។ មនុស្ស​ដែល​ត្រូវ​គេ​ចាប់​ផ្គូផ្គង​ទោះ​ជា​សេពគប់​គ្នា ក៏​ពេល​ខ្លះ​មិនមែន​ព្រោះតែ​ស្រលាញ់​ឡើយ តែ​មកពី​ខ្លាច​អ្នក​ណែនាំ​គេ​អន់​ចិត្ត ទើប​ខំ​ទៅ​ជួប​តាម​ការ​ណាត់។

២.កុំ​និយាយ​ថា «អ្នក​ដូច​មិន​ប្រឹងប្រែង​រក​គូ​សោះ»

រក​បាន​គូ​គាប់​ដែល​ត្រូវ​រ៉ូវ​គ្នា មិន​មែន​ងាយ​ដូច​រៀន​ជិះ​កង់ ជិះ​ម៉ូតូ​ទេ។ ក្នុង​ជីវិត​គូ​ត្រូវ​ស្វែងយល់​រឿងរ៉ាវ​ជា​ច្រើន ដើម្បី​ឲ្យ​ចិត្ត​គំនិត​គ្នា ដូចនេះ​កុំ​ថា​ឲ្យ​អ្នក​គ្មាន​គូ ថា​មិន​ប្រឹង​ស្វែង​រក ព្រោះ​ពួកគេ​អាច​នឹង​មិន​ពេញ​ចិត្ត​ចំពោះ​ឃ្លា​នេះ។

៣.អ្នក single ដល់​ពេល​ណា?

ការ​នៅ​លីវ​មិន​មាន​ន័យ​ថា មាន​អ្វី​ខុស​ចំពោះ​នរណា​ម្នាក់​ទេ។ single ពោរពេញ​ដោយ​ភាព​ទាក់ទាញ ឆ្លាតវៃ និង​មាន​ការងារ​ល្អ ជីវិត​បែបនេះ​មិន​ល្អ​ត្រង់​ណា។ កុំ​ប្រើ​ពាក្យ ដូចជា​ការ​នៅ​លីវ មាន​ទោស​ធ្ងន់ធ្ងរ​ណាស់​អ៊ីចឹង។

៤.«តិច​នៅ​លីវ​ដល់​ថ្ងៃ​ស្លាប់​ទៅ»

ពាក្យ​នេះ​ពិតជា​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់​សម្រាប់​អ្នក​នៅ​លីវ។ គេ​មិន​ភ័យ​ព្រោះ​ស្លាប់​ទៅ​គ្មាន​កូន​ចៅ​នៅ​ជិត​ទេ សម័យ​នេះ​គេ​ភ័យ​តែ​រឿង​គ្មាន​លុយ​ចាយ​ប៉ុណ្ណោះ តែ​ពាក្យ​នេះ​ប្រៀប​ដូចជា​ប្រមាថ​មើលងាយ​អ្នក single ពេក​ហើយ៕

ចុចអាន៖នៅ​តែ​ជា​មនុស្ស​ស្រី​ដ៏​ឯករាជ្យ​ទោះ​បី​ជា​មាន​ស្នេហា​ ដោយ​ប្រើ​ ៥​វិធី​នេះ

ប្រភព៖ MSN ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម