បញ្ចូលលុយ ផាយផេ ឲ្យពេញណា! Brand ល្បីៗ ច្រើនណាស់ បញ្ចុះរឹតតែពិសេសជាមួយ App នេះ

  • 2018-12-18 10:34:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ថ្ងៃទី ២៣ និង ២៤ ខែ​ធ្នូ ខាងមុខ​នេះ ​ព្រឹត្តិការណ៍​ដាក់​លក់​ទំនិញ​ដ៏​ធំ​ជាងគេ​ប្រចាំ​ឆ្នាំ ឈ្មោះ​ថា​"ពិព័រណ៍​នារី​ស​ម័​យ​ថ្មី" ឬ​ ”Ladies’ Fair Shopping Festival 2018” ​​នឹង​​ចេញ​រូប​រាង​ជា​ផ្លូវ​ការ​​នៅ​​សាល​តាំង​ពិព័រណ៍​កោះ​ពេជ្រ​។

ទំនិញ​​ និង​សេវា​កម្ម​ជាង ៣០០ ស្ដង់ ​នឹង​​ត្រូវ​ដាក់​បង្ហាញ​ជាមួយ​តម្លៃ​ដ៏​ពិសេស រួមមាន​ដូចជា ​គ្រឿង​តុបតែង​ខ្លួន សម្ភារៈ​កីឡា សម្ភារៈ​ផ្ទះបាយ ផលិតផល​កូន​ក្មេង ផលិតផល​​ទាក់ទង​នឹង​សុខភាព អាហារ ​ភេសជ្ជៈ សម្ភារៈ​សិក្សា សេវា​ទេសចរណ៍ និង​អចលនទ្រព្យ​ជា​ដើម ​ម្ហូបអាហារ​ដ៏​ឈ្ងុយឆ្ងាញ់​ជា​ដើម។ ​ព្រឹត្តិការណ៍​នេះ កំពុង​ទាក់​ចិត្ត​យុវវ័យ និង​ស្រ្តី​បុរស​ជា​ច្រើន ហើយ​ត្រូវបាន​​រំពឹង​ថា​នឹង​មាន​អ្នកចូលរួម​លើស​ពី ២ ម៉ឺន​​នាក់ សម្រាប់​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​បំផុត​នៅ​កម្ពុជា​នេះ។

កម្មវិធី​នេះ នាំ​មក​ជូន​ដោយ ផាយផេ (Pi Pay ) ដែល​ជា​​​សេវា​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​សម្រាប់​អ្នកដើរ​ទិញ​ទំនិញ ដែល​បង្កើន​ភាព​ងាយស្រួល និង​សុវត្ថិភាព សម្រាប់​រាល់​ការ​ទូទាត់​តាម​កម្មវិធី​ទូរសព្ទ។ ​

លោក ថូ​ម៉ាស ផូកូ​នី (Tomas Pokorny) នាយក​ប្រតិបត្តិ ក្រុមហ៊ុន ផា​យ ផេ បង្ហើប​ថា ម៉ាក​ល្បីៗ​ដូចជា Under Armour, Dapper, Krispy Kreme និង​ម៉ាក​ជាច្រើន​ផ្សេងៗ​ទៀត ​បាន​ចុះឈ្មោះ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​រួច​រាល់​ហើយ ដូច្នេះប្រើ​ជា​មួយ​សេវា​កម្ម PiPay ដើម្បី​ទទួល​បាន​តម្លៃ​រឹត​តែ​ពិសេស​ជា​ធម្មតា។

លោក បន្ត​ថា​៖ «​យើង​មាន​ក្តី​រំភើប​រីករាយ ក្នុង​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ ដែល​បាន​ជួយ​គាំទ្រ​ដល់​ការ​ផ្សព្វផ្សាយ ម៉ាក និង​ហាង​ទំនិញ​មួយ​ចំ​នួន​ដ៏​ធំ​បំ​ផុត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ខណៈ​​​មនុស្ស​កាន់​​​តែ​ច្រើន​ឡើង​កំពុងតែ​ចាប់​ផ្តើម​ប្រើប្រាស់​សេវា​ទូទាត់​មិន​ប្រើ​ក្រដាសប្រាក់​សម្រាប់​ការ​រស់នៅ​ប្រចាំថ្ងៃ។ ដូច្នេះ​យើង​គិត​ថា ​នេះ​ពិតជា​មាន​សារៈ​សំ​ខាន់​ណាស់​ក្នុង​ការ​បង្ហាញ​ឲ្យ​អ្នក​ដែល​មិនទាន់​បាន​ប្រើប្រាស់ យល់ឃើញ​ពី​ភាព​ងាយស្រួល​នៃ​ការ​ប្រើប្រាស់​សេវា​ទូទាត់​ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប​នេះ"។ ​

សម្រាប់​ពាណិជ្ជករ​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​សហការ​ជាមួយ ផា​យ ផេ ដើម្បី​ផ្ដល់​សេវា​ទូទាត់​មិន​ប្រើ​ក្រដាសប្រាក់ សូម​ទំនាក់ទំនង​មកកាន់​លេខ៖ 1800 20 9999

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម