ថ្ងៃ​ណាត់​ជួប​បុរសដំបូង​មិន​គួរ​ធ្វើ ៥ យ៉ាង​នេះ ចៀសវាង​គេ​និយាយ​ដើម

  • 2018-12-19 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ថ្ងៃ​ជួប​ដៃគូ​ណាត់​ជា​បុរស​លើក​ដំបូង ស្រី​ៗ​គប្បី​ចៀស​ឲ្យ​ឆ្ងាយ​ពី​ធ្វើ​រឿង ៥ យ៉ាង​នេះ ព្រោះ​ខ្លា​ចេញ​ទៅ​វិញ​គេ​និយាយ​ដើម។

១.កុំ​ថែម​ម្សៅ​មិន​ឈប់

ពេល​ចេញ​មកពី​ផ្ទះ​អ្នក​បាន​ផាត់​មុខ​រួច​ទៅ​ហើយ ដូចនេះ​មិន​បាច់​ថែម​រហូត​ពេក​ទេ ព្រោះ​វា​ធ្វើឲ្យ​អ្នក​ចេញ​ជា​មុខ​ហោះ​វិញ។ ថ្ងៃ​ដំបូង​បើ​មនុស្ស​ប្រុស​ឃើញ​ស្រី​ៗ​មុខ​សុទ្ធតែ​ម្សៅ​បែបនេះ ឃើញ​ហើយ​អាច​ភ័យ​ទៅ​វិញ។

២.មិន​គួរ​ខ្ជះខ្ជាយ

ជា​ធម្មតា​ថ្ងៃ​ណាត់​គ្នា ភាគច្រើន​គេ​ទៅ​ញ៉ាំ​អី​ក្នុង​ហាង​អាហារ ឬ​កាហ្វេ ដូចនេះ​ក្នុង​ថ្ងៃ​នោះ​អ្នក​មិន​គួរ​ហៅ​ចំណី​អាហារ​ហូរហៀរ​រហូត​ញ៉ាំ​មិន​អស់​នៅ​សល់​ពេញ​លើ​តុ​កទេ។ ព្រោះ​ដៃគូ​អាច​នឹង​គិត​ថា អ្នក​ជា​មនុស្ស​ខ្ជះខ្ជាយ។

៣.កុំ​ធ្វើ​ជា​មនុស្ស​ទន់ជ្រាយ

ថ្ងៃ​ជួប​គ្នា​ដំបូង​បែប​នេះ មិន​គួរ​និយាយ​រឿង​កម្សត់​ៗ​របស់​ខ្លួនឯង​ឲ្យ​គេ​ស្ដាប់​ឡើយ។ ព្រោះ​អ្នក​មិន​ទាន់​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ណាត់​ឡើយ ដូចនេះ​មិន​បាច់​ប្រាប់​គេ​ច្រើន​ឲ្យ​ដឹង​នាំ​គេ​គិត​ថា​អ្នក​ជា​មនុស្ស​ទន់ជ្រាយ។

៤.កុំ​និយាយ​ច្រើន​ពេក

ការ​និយាយ​ណែនាំ​ខ្លួន​តិចតួច​ដូចជា​រស់នៅ​ទី​ណា រៀន​អ្វី ធ្វើការ​អ្វី ពិត​ជា​ពាក្យ​គួរតែ​ប្រាប់​ទៅ​គេ។ ប៉ុន្តែ​អ្នក​មិន​គួរ​និយាយ​រហូត​ធ្វើឲ្យ​ដៃគូ​ធុញ ឬ​គេ​មិន​បាន​និយាយ​អ្វី​ចេញ​មក​សោះ។ ពេល​ខ្លះ​មនុស្ស​ធុញ​គេ​ក៏​លែង​និយាយ​វិញ​ក៏​ថា​បាន។

៥.កុំ​បង្ហាញ​ឲ្យ​គេ​ដឹង​ថា​អ្នក​ពេញ​ចិត្ត​គេ

ទោះជា​អ្នក​លង់​ស្រលាញ់​គេ​យ៉ាង​ណា ក៏​មិន​គួរ​បង្ហាញ​ឲ្យ​ដៃគូ​គេ​ដឹង​ដែរ។ ព្រោះ​ខាង​បុរស​អាច​នឹង​វាយតម្លៃ​អ្នក​ក្នុង​ន័យ​ជា​មនុស្ស​ស្រី​ចិត្ត​ងាយ៕

ចុចអាន៖កុំ​ឆោត​ទៀត​អី! មនុស្ស​ស្រី​កាន់​តែ​លះបង់​ម្នាក់​ឯង នឹង​​កាន់​តែ​ត្រូវ​គេ​បន្ទាប​តម្លៃ

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម