បុកពោះភឹបៗ ការប្រកួតផ្នែកផាត់មុខជុំទី១ រកបានអ្នកខ្លាំងមិនចេះតិច ទៅដណ្ដើមរង្វាន់

  • 2018-12-17 08:46:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្មវិធី​ប្រកួត​តុបតែង​ខ្លួន "នារីរ៉េវឡន ស្អាត និងប៉ិនប្រសព្វ ឆ្នាំ២០១៨" បាន​ចាប់​ផ្តើម​វគ្គ​ដំបូង​ហើយ​កាល​ពី​សប្ដាហ៍​មុន​នេះ ដោយ​បាន​រក​ឃើញ​ជម្រើស​នារី​​អ្នក​ខ្លាំង​ជា​ច្រើន ដើម្បី​ទៅ​ដណ្ដើម​ជយលាភី ដែល​នឹង​មាន​ការ​ប្រកួត និង​ផ្សាយ​ផ្ទាល់​ក្នុង​កម្មវិធី​ពិព័រណ៍​នារី​សម័យ​ថ្មី Ladies' Fair។

ជុំ​ដំបូង​នេះ បេក្ខនារី​ដ៏​ក្លាហាន​ទាំង​អស់​បាន​ប្រកួត​គ្នា​លើ​វិញ្ញាសា​ពិសេសៗ​ដូចជា ប្រកួត​លាប​ម្សៅ​ទ្រនាប់ ការ​បក​ស្រាយ​ពាក្យ​ស្លោក​ប្រកប​ដោយ​ភាព​ជឿជាក់ និង​ដើរ​ម៉ូដ។ ភាព​ជឿ​ជាក់​ ចំណេះ​ដឹង និង​ឆ្លាត​វៃ បាន​ធ្វើ​ឲ្យ​បេក្ខនារី​ ១៤ នាក់ ទទួល​បាន​ឱកាស​ទៅ​ប្រកួត​ក្នុង​វគ្គ​ថ្មី ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​សុក្រ​ សប្ដាហ៍​ក្រោយ។

ការ​ជម្រុះ​គឺ​មាន​ពេល ២ សប្ដាហ៍​ទៀត ដើម្បី​រក​ "នារីរ៉េវឡន ស្អាត និងប៉ិនប្រសព្វ ប្រចាំ​ឆ្នាំ២០១៨" ចំនួន​៣ នាក់។ ក្នុង​នោះ អ្នក​ជាប់​លេខ ១ នឹង​ទទួល​បាន​រង្វាន់​លុយ​សុទ្ធ​ចំនួន ៥០០ ដុល្លារ ជា​មួយ​ការ​ប្រើ​ផលិតផល Revlon ពេញ​១ ឆ្នាំ​ដោយ​ឥត​គិត​ថ្លៃ។ ឯ​អ្នក​ជាប់​លេខ​ ២ និង​លេខ ៣ នឹង​ទទួល​បាន​រង្វាន់ ការ​ប្រើ​ផលិតផល បូក​រួម​ជា​មួយ​សេវា​តុបតែង​ខ្លួន​របស់​ Revlon បាន​ពេញ​១ ឆ្នាំ​ដូចគ្នា។

តែ​មុន​បាន​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ ក្នុង​កម្មវិធី​ Ladies' Fair តោះ​មក​មើល៍...​ការ​ប្រកួត​ជុំ​ដំបូង​បន្តិច​សិន​មើល៍!

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម