បាន​ទាំង​អារម្មណ៍​ល្អ និង​ស្បែក​ភ្លឺ​ថ្លា តាម​វិធី​ងាយៗ​

  • 2018-12-17 09:04:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែក​ស្អាត ភ្លឺ​រលោង​គឺ​ជា​តម្រូវ​មួយ​ផ្នែក​សម្រាប់​មនុស្ស​ស្រី ព្រោះ​មនុស្ស​ស្រី​ណា​ក៏​ប្រាថ្នា​ឲ្យ​ខ្លួន​មាន​សម្រស់​ស្រស់​ស្អាត​ដែរ។ ការ​ថែ​ទាំ​គឺ​ជា​រឿង​សំខាន់​មិន​ថា​ការ​ថែទាំ​ខាង​ក្រៅ ឬ​ផ្នែក​ខាង​ក្នុង​នោះ​ទេ។ សម្រាប់​មនុស្ស​ស្រី​ដែល​ចង់​បាន​ទាំង​អារម្មណ៍​ល្អ និង​ស្បែក​ភ្លឺ​ថ្លា អា​អនុវត្ត​តាម​វិធី​ងាយៗទាំង​នេះបាន៖

១. របៀប​របប​រស់​នៅ​ស្អាត

កន្លែង​គេង បន្ទប់​ទឹក និង​របស់​របរ​ប្រើ​ប្រាស់​គួរ​តែ​សម្អាត​ឲ្យ​បាន​ស្អាត និង​មាន​ផាសុកភាព ។ អ្នក​ដឹង​ហើយ​ថា​ការ​ដែល​រស់​នៅ​មិន​ស្អាត អារម្មណ៍​ក៏​មិន​ល្អ ហើយ​ស្បែក​នឹង​អាច​ទទួល​នូវ​បញ្ហា​ ដូចជា​ស្ងួត រមាស់ ឬ​ចេញ​កន្ទួល​ក្រហម​ជាដើម។

២. ការ​ទទួល​ទាន

គួរ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន ព្រោះ​វា​ជួយ​ឲ្យ​ស្បែក​អ្នក​ភ្លឺ​ថ្លា​ចេញ​ពី​ក្នុង​តែ​ម្ដង។ ម្យ៉ាង​ទៀត​ការ​ញ៉ាំ​ទឹក​ក៏​ជា​រឿង​សំខាន់​ដែរ ព្រោះ​បើផឹក​តិច​ពេក​វា​អាច​បំផ្លាញ​ស្បែក​អ្នក​បាន។ ក្រៅ​ពី​ទឹក​ស្អាត អ្នក​ក៏​អាច​ផឹក​ទឹក​ផ្លែ​ឈើ​ស្រស់ៗ​បាន​ដែរ ព្រោះ​វា​មិន​ត្រឹម​តែ​ជួយ​ឲ្យ​ស្បែក​ស្អាត​ទេ វា​ក៏​បន្ថែម​នូវ​រសជាតិ និង​ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់ស្រាយ​បាន​ដែរ។

៣. ការ​ប្រើ​ផលិត​ផល​ថែរក្សា​ស្បែក​មាន​គុណភាព

បន្ថែម​ពី​ការ​ថែរក្សា​តាម​បែប​ធម្មជាតិ​ អ្នក​ក៏​អាច​ប្រើ​ផលិតផល​ជំនួយ​ផង​ដែរ ដូច​ជា​ការ​ប្រើ​ឡេ​ផ្ដល់​សំណើម និង​បំប៉ន​ស្បែក។ អ្នក​ត្រូវ ជ្រើស​ផលិតផល​ដែល​ត្រូវ​តាម​ប្រភេទស្បែក និង​មាន​ស្ដង់ដារ។

៤. ញ៉ាំ​ខូឡាចែន​បន្ថែម ​ ការ​ញ៉ាំ​ខូឡាចេន​(Collagen) គឺ​មាន​សារសំខាន់​ណាស់​ ព្រោះ​វា​ជួយ​ទប់ស្កាត់​ភាព​ចាស់​ជ្រីវជ្រួញ និង​ជួយ​រារាំង​ស្នាម​អុចខ្មៅ ភាព​ស្រអាប់ មិន​ឲ្យ​ងាយ​កើត​ឡើង។ វា​ជម្រុះ​កោសិកា​ចាស់ៗ និង​បណ្ដុះ​មក​វិញ​នូវ​កោសិកា​ថ្មី។ មិន​តែ​ប៉ុណ្ណោះ​វា​ផ្ដល់​នូវ​ភាព​ស្រស់ស្រាយ អារម្មណ៍​ល្អ ដែល​ជួយ​ឲ្យ​មនុស្ស​ស្រី​មិន​ងាយ​ចាស់។ ​ អ្នកអាចជ្រើស​យក Crystal Night Collagen បាន​ព្រោះ​ថា​ Collagen ប្រភេទនេះ​អាច​ជួយ​ឲ្យ​ស្បែក​អ្នក​មាន​សភាព​ភ្លឺថ្លា តឹងណែន ហើយ​ក៏​ជួយ​ឲ្យ​អារម្មណ៏​ល្អ បំបាត់​នូវ​ភាព​ស្មុគស្មាញ​ផង​ដែរ។

អ្នក​អាច​រក​ទិញ​​ Crystal Night Collagen នៅ​គ្រប់​សាខារ​បស់ហ្វាម៉ាស៊ី Guardian

ចុចអាន៖ស្បែក​ស្ងួត រមាស់ គួរ​ដឹង​តិចនិក​​ថែរក្សា​​ឲ្យ​បាន​ស្អាត ​និង​មាន​សំណើម

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម