ថត​ពាណិជ្ជកម្ម​ថ្មី ប្រពន្ធ Rain ត្រូវ​គេ​រិះគន់​ថា​មុខ​ដូច​អ៊ុំ​ស្រី ទោះ​ជា​តារា​ស្អាត​លេខ​១​ក៏ដោយ

  • 2018-12-17 02:46:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​ថ្មី​បំផុត ទោះ​បី​ជា​កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Kim Tae Hee នៅ​តែ​មាន​សម្រស់​ស្រស់​បំព្រង​​ក៏​ដោយ តែ​នៅ​តែ​ទទួល​មតិអវិជ្ជមាន​ពី​ទស្សនិកជន​ដដែល​​ដោយ​សារ​បញ្ហា​សម្រស់​របស់​ខ្លួន។

តារា​សម្ដែង​ស្រី​កូរ៉េ​ជួរ​មុខ Kim Tae Hee ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សិល្បការិនី​ដែល​សម្រស់​លេច​ធ្លោ​ខ្លាំង​បំផុត​ក្នុង​រង្វង់​សិល្បៈ​កូរ៉េ ដោយ​រាល់​ការ​ជ្រើស​រើស​រាជិនី​សម្រស់​ប្រចាំ​ឆ្នាំ​តែង​ឈរ​លំដាប់​ខ្ពស់​ជា​និច្ច។​ យ៉ាងណាក្ដី នៅ​ពេល​ដែល​អាយុ​ចាប់​ផ្ដើម​ជ្រេ​ជាង​មុន ទស្សនិកជន​បែរ​ជា​បក​មក​រិះគន់​សម្រស់​​ស្រី​ស្អាត​វ័យ​៣៨​ឆ្នាំ​វិញ​ម្ដង ទោះ​បី​ជា​រូប​សម្រស់​នាង​មិន​សូវ​ផ្លាស់​ប្ដូរ​ច្រើន​ប៉ុន្មាន​ក៏​ដោយ។

ជាក់​ស្ដែង កាល​ពី​ពេល​ថ្មី​ៗ​នេះ នៅ​ពេល​ថត​ពាណិជ្ជកម្ម​ឲ្យ​ម៉ាក​គ្រឿង​សំអាង​ល្បី​ឈ្មោះ​មួយ ប្រពន្ធ​កំពូល​តារា​សម្ដែង និង​ចម្រៀង Rain នៅ​តែ​បង្ហាញ​សម្រស់​គួរ​ឲ្យ​ច្រណែន​របស់​ខ្លួន​ដដែល។ តែ​អ្នក​គាំទ្រ​​ជា​ច្រើន​បែរ​ជា​បញ្ចេញ​មតិ​ថា អ្នក​ម្ដាយ​កូន​១​ពេល​នេះ​ចាស់​ហើយ មុខ​ដូច​ ahjuma (អ៊ុំស្រី)៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម