កូន​ៗ​រៀន​ពូកែ​ដោយសារ​មាន​ម្ដាយ​ធ្វើ​រឿង ៦ យ៉ាង​នេះ

  • 2018-12-16 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កូន​ៗរៀន​ពូកែ​មិន​មែន​ពឹងផ្អែក​លើ​គ្រូ​បង្រៀន​នៅ​សាលា​តែ​មួយ​មុខ​ទេ ប៉ុន្តែ​គឺ​មាន​កត្តា​ចូលរួម​ពី​ម្ដាយ​ផង​ដែរ ទើប​ជួយ​ជំរុញ​កូន​ឲ្យ​ឆ្លាត​បាន។ ដូចនេះ​បើ​ចង់​ឲ្យ​កូន​រៀន​ចេះ ម្ដាយ​ៗ​គួរតែ​ធ្វើ​រឿង ៦ យ៉ាង​នេះ៖

១.ចូលរួម​ជាមួយ​កូន​នៅ​សាលា

ក្មេង​ៗ​ធ្វើ​បាន​ល្អ​ប្រសើរ​នៅ​សាលា​រៀន​នៅ​ពេល​ដែល​ឪពុក​ម្ដាយ​ចូល​រួម​ក្នុង​ជីវិត​សិក្សា​របស់​ពួកគេ។ ការ​បង្ហាញ​ខ្លួន​នៅ​សាលា​ជាមួយ​កូន​ៗ គឺជា​វិធី​ដ៏​ល្អ​មួយ ដើម្បី​ស្គាល់​គ្រូ និង​ដឹង​ការ​រំពឹង​ទុក​របស់​កូន​អ្នក។ អ្នក​គ្រប់គ្រង​សាលា​រៀន​អាច​ពិភាក្សា​អំពី​កម្មវិធី និង​គោលនយោបាយ​ទូទៅ​របស់​សាលា។

២.ទស្សនា​សាលារៀន

ការ​ដឹង​អំពី​ប្លង់​រូបរាង​នៃ​អាគារ​សាលារៀន និង​បរិវេណ​អាច​ជួយ​អ្នក​ភ្ជាប់​ជាមួយ​កូន​នៅ​ពេល​អ្នក​និយាយ​អំពី​ការ​សិក្សា។ វា​ជា​ការ​ប្រសើរ​ដែល​ដឹង​ពី​ទីតាំង​របស់​ការិយាល័យ​ធំ​ៗ គិលានុបដ្ឋាយិកា សាលារៀន កន្លែង​ហាត់ប្រាណ កន្លែង​លេង​កីឡា កន្លែង​លេង សាល​ប្រជុំ និង​ថ្នាក់​ពិសេស។

៣.ជួយ​ធ្វើ​កិច្ចការ​ផ្ទះ

ម្ដាយ​គ្រប់រូប​គួរតែ​នៅ​ជិត​កូន និង​ជួយ​ជា​យោបល់​ពេល​កូន​ៗ​ធ្វើ​លំហាត់ ឬ​កិច្ចការ​ផ្ទះ​រៀងរាល់ថ្ងៃ។ ការ​ដែល​មាន​ម្ដាយ​ចាំ​ជួយ​ជា​កម្លាំង​ចិត្ត និង​ចាំ​កំដរ ធ្វើឲ្យ​កូន​មាន​កម្លាំង​ចិត្ត និង​ខិតខំ​ប្រឹងប្រែង​ធ្វើ។

៤.ធ្វើ​អាហារ​ពេល​ព្រឹក​ឲ្យ​កូន​ញ៉ាំ​ដោយ​ខ្លួនឯង

អាហារ​ពេល​ព្រឹក​មាន​ជីវជាតិ​នឹង​ជួយ​ឲ្យ​ក្មេង​ៗ​ត្រៀម​ខ្លួន​សម្រាប់​ការ​សិក្សា​បាន​ពេញ​មួយ​ថ្ងៃ។ ជា​ទូទៅ​កុមារ​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក​មាន​ថាមពល​ច្រើន ហើយ​ធ្វើ​បាន​ល្អ​ប្រសើរ​នៅ​សាលា​រៀន។ កុមារ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ក៏​ហាក់​ដូចជា​មិន​សូវ​អវត្តមាន​ដែរ ហើយ​មិន​សូវ​មាន​បញ្ហា​សុខភាព​ដូច​ក្មេង​ដែល​ញ៉ាំ​អាហារ​គេ​លក់។ អ្នក​អាច​ជួយ​បង្កើន​ការ​ចងចាំ​របស់​កូន​តាម​រយៈ​ការ​ផ្តល់​អាហារ​ពេល​ព្រឹក​ដែល​សម្បូរ​ទៅ​ដោយ​ធញ្ញជាតិ ជាតិ​សរសៃ និង​ប្រូតេអ៊ីន​ក៏​ដូចជា​ការ​បន្ថែម​ស្ករ រួម​ទាំង​ផ្លែឈើ​ស្រស់ ឬ​ទឹកដោះគោ។

៥.បង្រៀន​ជំនាញ

សូម​ពិនិត្យ​មើល​សៀវភៅ និង​លំហាត់​របស់​កូន​អ្នក​រៀងរាល់​យប់ និង​បង្រៀន​កូន​ពី​ការ​រៀបចំ​ទុក​ដាក់​សម្ភារៈ​ផ្សេង​ៗ ដើម្បី​ឲ្យ​កូន​ៗ​មាន​របៀបរៀបរយ។ មួយ​វិញ​ទៀត​គួរតែ​បង្រៀន​កូន​នូវ​ជំនាញ​ណា​មួយ​ដូចជា​កីឡា​ទាត់​បាល់ បាល់បោះ និង​ការងារ​ហត្ថកម្ម​ផ្សេង​ៗ​ទៀត។

៦.បង្រៀន​ពី​វិន័យ​ផ្សេង​ៗ

តាម​ធម្មតា​សាលា​រៀន​ដក​ស្រង់​បាន​បង្រៀន​វិន័យ​របស់​សាលា​ទៅ​កូន​សិស្ស​ហើយ។ ប៉ុន្តែ​ក្នុង​នាម​អ្នក​ជា​ម្ដាយ​ត្រូវ​បង្ហាត់​បង្រៀន​កូន​ៗ​នូវ​វិន័យ ក៏​ដូចជា​ក្រម​សីលធម៌​ផ្សេង​ៗ ដើម្បី​ឲ្យ​គេ​ក្លាយជា​ពលរដ្ឋ​ល្អ៕

ចុចអាន៖ម្ដាយ​ឪពុក​ចរិត​យ៉ាប់ទាំង ៧ នេះ ធ្វើឲ្យ​កូន​ៗ​មាន​បញ្ហា​ស្មារតី ឬ​ខ្សោយ​បញ្ហា

ប្រភព៖ kidshealth ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម