ទុកដាក់លុយអាចជារឿងងាយ តែចង់ចេះពីវិធីចាយឆ្លាតវៃ ស្រីៗប្រហែលត្រូវឈឺក្បាលបន្តិច

  • 2018-12-15 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាំងពីដើមមក ភាគច្រើនការទុកដាក់លុយកាក់ប្រចាំគ្រួសារគឺជាការងាររបស់មនុស្សស្រី ដូច្នេះហើយទើបឪពុកម្ដាយដែលមានកូនស្រី តែងតែបណ្ដុះកូនឲ្យដឹងពីចំណេះដឹងហិរញ្ញវត្ថុ របៀបទុកដាក់ និងចាយវាយឲ្យបានត្រឹមត្រូវ តាមអ្វីដែលអ្នកជំនាន់មុនប្រដែប្រដៅតៗមក។

មកដល់បច្ចុប្បន្ន ទំនួលខុសត្រូវនេះ ក៏មិនផ្លាស់ប្ដូរច្រើនប៉ុន្មានដែរ ព្រោះតែបច្ចេកវិទ្យាកាន់តែទំនើប ហើយប្រព័ន្ធចាយវាយ និងទុកដាក់ កាន់តែងាយស្រួល លែងស្មុគស្មាញ ឧទាហរណ៍ ដូចជាការទូទាត់តាម App តាមធនាគារ ឬការប្រើ VISA កាតជាដើម។

ជាក់ស្ដែង VISA Card បានដើរតួនាទីពិសេសជាងគេ ត្រង់វាអាចឲ្យអ្នកកំណត់ទំហំនៃការចំណាយបាន ថែមទាំងអាចប្រើទាំងក្នុង និងក្រៅប្រទេស និងមានមុខងារជាច្រើនទៀត។ តួយ៉ាង VISA កាត របស់ធនាគារអឺរ៉ុបតែមួយគត់នៅកម្ពុជា Bred Bank ក៏មិនអន់ដែរ ដោយវាមានមុខងារពិសេសៗជាច្រើនដូចជា៖

  • កក់សណ្ឋាគារ ដោយមិនគិតកម្រៃសេវា
  • កក់សំបុត្រកុន យ៉ាងងាយមិនបាច់តម្រង់ជួរ និងមិនភ័យខ្លាចពេលមកដល់រោងកុន អស់សំបុត្រ
  • កក់សំបុត្រយន្តហោះ ជាមួយតម្លៃសមរម្យ
  • ទិញទំនិញតាមវិបសាយអនឡាញធំៗក៏បាន
  • ហើយក៏អាចបង់ថ្លៃសិក្សាលើមុខវិជ្ជាអនឡាញល្បីៗ និងច្រើនប្រភេទទូទាំងពិភពលោកយ៉ាងងាយស្រួល និងរហ័សទាន់ចិត្តទៀតផង។ល។

ទាំងនេះសុទ្ធតែជាតម្រូវការរបស់ស្រ្តី និងអ្នកប្រើប្រាស់ទូទៅ ដូច្នេះហើយទើប Bred Bank បានចូលរួមធ្វើជាអ្នកឧបត្ថម្ភធំ ក្នុងពិព័រណ៍ស្ត្រី Ladies' Fair ដំបូងបង្អស់ និងធំបំផុតនៅកម្ពុជា ដែលនឹងរៀបចំនៅថ្ងៃ ២២-២៣ ធ្នូ ២០១៨ ដើម្បីផ្ដល់សេវា ចំណេះដឹង និងដំណោះស្រាយនានាទាក់ទងនឹងហិរញ្ញវត្ថុ។

Bred Bank គឺជាធនាគារដ៏គួរឲ្យទុកចិត្ត និងមានផ្ដល់សេវាជាច្រើនដូចជា កម្ចីទិញផ្ទះ រថយន្ត សេវាសន្សំ បញ្ញើ កម្ចីសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម កម្ចីសម្រាប់ជនបរទេស ជាមួយអត្រាការប្រាក់សមរម្យបំផុត៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម