ចង់​ឲ្យ​មិត្ត​ប្រុស​បំភ្លេច​សង្សារ​ចាស់ ទាល់តែ​អ្នក​ធ្វើ​រឿង ៥ យ៉ាង​នេះ

  • 2018-12-16 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យក​វត្ថុ​អនុស្សាវរីយ៍​ចាស់​របស់​គេ​ទៅ​ចោល គឺជា​​វិធី​ដ៏​ល្អ​ដើម្បី​ឲ្យ​​មិត្ត​ប្រុស​អ្នក​បំភ្លេច​សង្សារ​គេ​បាន។ នៅ​មាន​វិធី​ជា​ច្រើនយ៉ាង​ទៀត​ដូចជា៖

១.យក​វត្ថុ​អនុស្សាវរីយ៍​ចាស់​របស់​គេ​ទៅ​ចោល

ទង្វើ​នេះ​មិន​មែន​មានន័យ​ថា​យើង​ជា​មនុស្ស​ចេះ​ដឹង​រឿង​គេ​ទេ។ តែ​អាច​ធ្វើឲ្យ​មិត្ត​ប្រុស​អ្នក​ភ្លេច​សង្សារ ព្រោះ​គាត់​ក៏​មិន​ចង់​ឃើញ​វត្ថុ​អនុស្សាវរីយ៍​ចាស់​ៗ​របស់​គេ​ដែរ គ្រាន់តែ​មិន​ដាច់​ចិត្ត​យក​ទៅ​ចោល​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ។ គាត់​អាច​នឹង​អរគុណ និង​តបស្នង​ដល់​អ្នក​ដែល​ជួយ​ឲ្យ​វត្ថុ​អង្គាស​ចិត្ត​ទាំងនោះ​បាត់​ពី​មុខ​គេ​ថែម​ទៀត​ផង។

២.ណែនាំ​គាត់​ទៅ​មនុស្ស​ជុំវិញ​ខ្លួន​អ្នក

ការ​ណែនាំ​សង្សារ​ទៅ​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​ឲ្យ​ស្គាល់ នឹង​ធ្វើឲ្យ​គាត់​មាន​អារម្មណ៍​កក់ក្ដៅ និង​រំភើប​ចំពោះ​ទង្វើ​ខាង​លើ។ ខណៈ​ដែល​អ្នក​ចាស់​មិន​ធ្លាប់​ធ្វើ​បែប​នេះ ហើយ​ក៏​ជា​ពេល​វេលា​ដែល​បុរស​កាន់តែ​បាក់ចិត្ត​លើ​អ្នក​ខ្លាំង​ឡើង។

៣.ធ្វើ​មិន​ដឹង​មិន​ឮ

អ្នក​គួរ​ធ្វើ​ឬ​ពារ​មិន​ដឹង​មិន​ឮ ពេល​មាន​មិត្តភ័ក្ដិ​គេ​សួរនាំ​រឿង​សង្សារ​គេ​នៅ​ចំពោះ​មុខ​អ្នក។ តែ​បែរ​ជា​អ្នក​គួរតែ​នៅ​ស្ងៀម​ហើយ​នាំ​គេ​និយាយ​ពី​រឿង​ការងារ ឬ​រឿង​សប្បាយ​ៗ​វិញ។ បែប​នេះ​បុរស​នឹង​ខ្លាច​ចិត្ត​អ្នក ហើយ​ប្រាប់​មិត្តភ័ក្ដិ​កុំ​ឲ្យ​រំលឹក​ពី​គេ​នោះ​ទៀត។

៤.កុំ​ធ្វើ​តាម​អ្នក​ចាស់​គាត់

ពេល​បែក​ពី​សង្សារ​ចាស់ ហើយ​មក​ស្រលាញ់​អ្នក​បុរស​នោះ​នឹង​និយាយ​រឿង​សង្សារ​ចាស់​គាត់​ប្រាប់​អ្នក​ខ្លះ​ៗ​មិន​ខាន។ តែ​អ្នក​មិន​គួរ​ធ្វើ​ ឬ​យក​ត្រាប់​តាម និង​រស់​និយម​ដូច​អ្នក​ចាស់​របស់​គេ​ទេ។ ធ្វើ​បែប​នោះ​សង្សារ​អ្នក​នឹង​រឹតតែ​នឹក​សង្សារ​ចាស់​គាត់​លើស​ដើម។ អ្នក​ត្រូវ​ធ្វើ​ គឺ​ផ្ទុយ​ពី​អ្នក​ចាស់ ទើប​គាត់​មាន​អារម្មណ៍​ថ្មី និង​មិន​ប្រើ​ការ​ស្រលាញ់​សេសសល់​មក​លើ​អ្នក តែ​ជា​ក្ដី​ស្រលាញ់​ចេញ​ពី​បេះ​ដូង​ពិតៗ។

៥.កុំ​ផ្ដល់​សម្ពាធ

ប្រសិនបើ​អ្នក​ឃើញ​លេខ​សង្សារ​ចាស់​តេ​មក ហើយ​មិន​ចង់​លើក អ្នក​គួរតែ​ប្រាប់​គាត់​ឲ្យ​ឆាប់​លើក​និយាយ និង​កុំ​បង្ហាញ​ទឹកមុខ​ដែល​ផ្ដល់​សម្ពាធ​អ្វី​ដល់​គេ​ឲ្យ​សោះ។ គួរ​តែ​បង្គាប់​ឲ្យ​គាត់​និយាយ​ជាមួយ​សង្សារ​ចាស់​គាត់​ដោយ​ពាក្យ​ល្អ​ៗ។ ធ្វើ​បែប​នេះ​គាត់​នឹង​គិត​ថា​អ្នក​ជា​មនុស្ស​ស្រី​ដ៏​ល្អ​ម្នាក់ មិន​ត្រឹមតែ​មិន​ប្រច័ណ្ឌ​ទេ ថែម​ទាំង​មាន​ហេតុផល និង​គិត​ផ្លូវ​ល្អ​ជានិច្ច៕

ចុចអាន៖រឿង​ដែល​មនុស្ស​គ្រប់​គ្នា​គួរ​ធ្វើ​ក្នុង​ជីវិត​ស្នេហា ដើម្បី​កុំ​ឲ្យ​មាន​វិប្បដិសារី

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម