បើ​​មិន​​ចង់​មាន​​ស្នេហា​​បែប​សាមញ្ញ​ៗ តែ​​​ពិត​ប្រាកដ​នឹង​​គ្នា​​បែប​​នេះ​ទើប​​​ចម្លែក

  • 2018-12-14 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រហែល​នៅ​លើ​លោក​​នេះ​ ​រឿង​​ដែល​​អស្ចារ្យ​បំផុត​​សម្រាប់​​ស្នេហា មិន​មែន​​ជា​ពាក្យ​សន្យា មិន​​មែន​ជា​​ការ​បង្អួត​​ឲ្យ​មនុស្ស​​គ្រប់​គ្នា​បាន​ដឹង​ ​តែ​វា​​ជា​​​កាតព្វកិច្ច​​ ការ​តាំង​ចិត្ត​រវាង​មនុស្ស​ពីរ​នាក់​​​ដែល​​​ស្រលាញ់​គ្នា។ ទោះ​បី​​​​ជា​ត្រូវ​ប្រើ​​ជីវិត​បែប​សាមញ្ញ​​ជា​​រៀង​រាល់​​ថ្ងៃ ​​រស់​នៅ​ជាមួយ​មនុស្ស​​​​​ដែល​​ខ្លួន​ស្រលាញ់​ យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ក៏​​​​សប្បាយ​​គ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​បាន​ឡើយ។ សុភមង្គល​​ កើត​ចេញ​​ពី​អារម្មណ៍​ពិសេស​ម្យ៉ាង​ ដែល​អ្នក​គ្មាន​ចំពោះ​នរណា​​ក្រៅ​ពី​គាត់។ បើ​អ្នក​ពិត​ជា​​មាន​អារម្មណ៍​បែប​នេះ​មែន សូម​​ថែរក្សា​ឲ្យ​បាន​គង់​វង្ស ពេញ​ចិត្ត​​នូវ​អ្វី​ដែល​​​ខ្លួន​កំពុង​តែ​មាន។​​​

​​​ស្នេហា​បែប​សាមញ្ញ ទោះ​គ្មាន​​សម្ភារ​និយម​ ត្រឹម​សម្លឹង​កែវ​ភ្នែក​គ្នា​ក៏​រំភើប​ញាប់​ញ័រ។

​​​ស្នេហា​បែប​សាមញ្ញ ពុំ​ចាំ​បាច់​​ចូល​ហាង​ទំនើប​ថ្លៃៗ គ្រាន់​តែ​​បណ្ដើរ​កូន​ឆ្កែ កាន់​ដៃ​ និយាយ​​គ្នា​លេង ញ៉ាំ​អី​តិច​តួច ​ក៏​​សប្បាយ​​ហួស​ថ្លែង។

​ពេល​​​ខឹង​អន់​ចិត្ត​ មាត់​នៅ​ស្ងៀម តែ​ក្នុង​ចិត្ត​វិញ​​ចង់​និយាយ​រក​គ្នា​ខ្លាំង​ណាស់។

​ស្នេហា​​ពិត​ ត្រូវ​ចេះ​អត់​អោន អធ្យាស្រ័យ​កំហុស​ ដោះ​ស្រាយ​បញ្ហា​​រួម​គ្នា។

ស្នេហា​មាន​ន័យ​ នៅ​ពេល​មនុស្ស​ពីរ​នាក់​អាច​នៅ​ក្បែរ​គ្នា​ បង្កើត​អនុស្សាវរីយ៍​ផ្អែម​ល្ហែម​​ជាមួយ​គ្នា។

​ស្នេហា​​​មាន​ន័យ​ នៅ​ពេល​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ ​ចេះ​បង្ហាញ​ភាព​​ថ្នាក់ថ្នម ក្តីបារម្ភ ចេញ​ពី​ទឹកចិត្ត​ពិត​។

​ដៃ​ទាំង​ពីរ​កាន់​ចូល​គ្នា​មើល​ទៅ​ធម្មតា តែ​​វា​មាន​ភាព​កក់​ក្តៅ​ខ្លាំង​ណាស់។

ស្នេហា​​ពិត​ ហ៊ាន​គិត​គូ​​ពី​រឿង​អនាគត​ ចង់​​រស់​នៅ​ជា​មួយ​គ្នា​ដល់​ចាស់​កោង​ខ្នង។

នៅ​ទី​បញ្ចប់ ស្នេហា​ពិត​ គឺ​ជា​អារម្មណ៍​សប្បាយ​រីក​រាយ​ ភាព​​ពេញ​លេញ​ ក្នុង​ការ​ជ្រើស​រើស​នរណា​ម្នាក់​មក​ធ្វើ​ជា​​គូ​គាប់​ពេញ​មួយ​ជីវិត៕ ​​ ចុចអានបន្ត៖ ទទួល​យក​ស្នេហា​បែប​ណា​ទើប​មិន​សូវ​ឈឺចាប់? អ្វី​ដែល​មនុស្ស​ស្រី​គួរ​ដឹង និងស្វែងយល់

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម