អត់ទៅទើបចម្លែក! បានស្អាត ញ៉ាំឆ្ងាញ់ សប្បាយហើយអស់លុយតិចទៀត ឯណាមាន?

  • 2018-12-14 04:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពិព័រណ៍​ស្រ្តី​ធំ និង​ដំបូង​គេ​បំផុត​នៅ​កម្ពុជា Ladies' Fair ​ជិត​មក​ដល់​មែន​ទែន​ហើយ ពោល​គឺ​នៅ​ថ្ងៃ​ទី ២២-២៣ កញ្ញា​ ២០១៨ នេះ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ។ ជឿ​ថា ស្រីៗ​គ្នា​យើង​ខ្លះ​បាន​កក់​ថ្ងៃ និង​បបួល​មិត្តភ័ក្ដិ​ទៅ​ហើយ តែ​មិន​ទាន់​ច្បាស់​ថា​មាន​កម្មវិធី​អ្វី​ខ្លះ​នៅ​ឡើយ។ អីចឹង ដើម្បី​ដើរ​ទិញ និង​លេង​កម្មវិធី​សប្បាយ​ឲ្យ​គោលដៅ​ចាំ​ស្ដាប់​បង Kanha រៀបរាប់​ប្រាប់​ត្រួសៗ។

បើ​អ្នក​គិត​ថា Ladies' Fair គ្រាន់​តែ​ជា​ពិព័រណ៍​ទូទៅ​ធម្មតាៗ នោះ​គឺ​ខុស​ស្រលះ ព្រោះ​ក្រៅ​ពី​លក់​ទំនិញ និង​សេវា​កម្ម​ច្រើន​មុខ​ហើយ ពិព័រណ៍​នេះ​នឹង​មាន​ផ្ដល់​ជូន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៨០% ការ​ចែក​ផលិត​ផល អាហារ ភេសជ្ជៈ​ដោយ​ឥត​គិត​ថ្លៃ និង​សកម្មភាព​កម្សាន្ត​ជា​ច្រើន។

នៅ​ថ្ងៃ​ទី​ដំបូង នឹង​មាន​កម្មវិធី​ចែក​ភេសជ្ជៈ​ KOI គ្រប់​រសជាតិ ចំនួន ១០០០ កែវ ឲ្យ​អ្នក​ចូល​រួម​ចាប់​ពី​ម៉ោង ១០ ព្រឹក ដល់ ២ រសៀល។ ជា​មួយ​គ្នា​នោះ ក៏​មាន​ការ​ចែក​គ្រឿង​សម្អាង​ម៉ាក Revlon ចំនួន​ ១០០០ កញ្ចប់​ផង​ដែរ សម្រាប់​អ្នក​មក​ទិញ​ពី​ម៉ោង ១០ ព្រឹក ដល់ ២ រសៀល​ដូចគ្នា។

ក្រៅ​ពី​នោះ ពិព័រណ៍​នេះ​បាន​ទាញ​យក​យីហោ​ល្បីៗ​នៃ​ទំនិញ​ និង​សេវា​កម្ម​ល្បីៗ​ជាង ៣០០ មុខ​មក​​​តាំង​បង្ហាញ និង​លក់​ដូចជា Argan deluxe, skin 7, cce, Flyup, koh kae, Revlon, និង​ផលិតផល​ធ្វើ​ដោយ​ដៃ​ស្អាតៗ ប្លែកៗ​ច្រើន​ទៀត។

និយាយ​ដល់​កម្មវិធី​កម្សាន្ត​វិញ ឮ​ហើយ អ្នក​ណា​ចង់​ចូល​រួម​ដែរ ដោយ​នៅ​កន្លែង​តែ​មួយ អ្នក​អាច​ជួល​សម្លៀក​បំពាក់​បុរាណ​មក​ស្លៀក និង​ថត​រូប​ គូរ​រូប​​សាក់​ស្អាតៗ ការ​ដេគ័រ​នំ​ខេក​ពី​ហាង cakeaway និង​កម្មវិធី​ប្រកួត​តុបតែង​មុខ​ជា​ដើម។ ​កម្មវិធី​សប្បាយៗ នៅ​មាន​ជា​បន្តបន្ទាប់​ទៀត ដូច្នេះ​កុំ​ភ្លេច​ចូល​មើល​ផេគ Ladies' Fair Cambodia ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។

Ladies' Fair មាន​ការ​គាំទ្រ​ពីសេវា​ទូទាត់​ឥត​សាច់​ប្រាក់​ Pi Pay និង​វិបសាយ​ទិញ​លក់​អចលនទ្រព្យ realestate.com.kh ឧបត្ថម្ភ​ដោយ​​ធនាគារ Bred Bank។ កម្មវិធី​នេះ មាន​ផ្ដល់​ជា​សេវា និង​ទំនិញ​​ ដូចជា​គ្រឿង​តុបតែង​ខ្លួន សម្ភារៈ​កីឡា សម្ភារៈ​ផ្ទះបាយ ផលិតផល​កូន​ក្មេង ផលិតផល​​ទាក់ទង​នឹង​សុខភាព អាហារ ​ភេសជ្ជៈ សម្ភារៈ​សិក្សា សេវា​ទេសចរណ៍ និង​អចលនទ្រព្យ​ជា​ដើម ។ បើ​អ្នក​មាន​ផលិតផល ឬ​សេវា​ដូច​បាន​រៀបរាប់​ខាង​លើ​ ហើយ​ចង់​ដាក់​លក់ អាច​ទាក់​ទង​មក​កាន់​លេខ 089 777 670 ឬ 012 302 382 ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​តម្លៃ​ពិសេស៕

អត្ថបទ៖ សុខណា