ធ្លាយ​រូប Dilraba កាល​មិន​ទាន់​ចូល​សិល្បៈ សង្ស័យ​កែ​ច្រមុះ និង​ចាក់​បំពេញ​មុខ

  • 2018-12-14 02:11:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្រង​រូបភាព​ថត​បែប​មង្គល​ការឲ្យ​ស្ទូឌីយ៉ូមួយ​របស់​តារា​សម្ដែង​ស្រី​​ចិន​កំពុង​ឡើង​កូដ Dilraba មុន​ពេល​នាង​ចូល​សិល្បៈ​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ​មុខ​របស់​នាង​ខុស​ពី​ឥលូវ​ឆ្ងាយ។

Dilraba បច្ចុប្បន្ន

អាច​និយាយ​បាន​ថា ក្នុង​ចំណោម​តារា​សម្ដែង​ស្រី​ចិនស្រករ​ក្រោយ​ទាំង​អស់​នា​ពេល​បច្ចុប្បន្ន Dilraba គឺ​មាន​កន្លែង​ឈរ​បាន​នឹង​ជាង​គេ ត្បិត​រាល់​គម្រោងរឿង ក៏​ដូច​ជា​កម្មវិធី​ដែល​នាង​ចូល​រួម​គឺ​សុទ្ធ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន ទោះ​សមត្ថភាព​របស់​នាង​នៅ​មាន​កម្រិត និង​តែង​ត្រូវ​រិះគន់​ក៏​ដោយ។ ក្រៅ​ពី​ស្នាដៃ​សិល្បៈ ស្រី​ស្អាត​វ័យ​២៦​ឆ្នាំ​ក៏​បង្ករ​ការ​ចាប់​អារម្មណ៍​ដោយ​សារ​សម្រស់​ស្រស់​ស្អាត​ពិបាក​រក​អ្នក​ផ្ទឹម​របស់​ខ្លួន​ផង​ដែរ។

ខណៈ​អ្នក​គាំទ្រតែងអះអាង​ថា​តារា​ក្នុង​ដួង​ចិត្ត​ខ្លួន​មាន​សម្រស់​ស្អាត​ពី​ធម្មជាតិ​នោះ ថ្មី​ៗ​នេះ កម្រង​រូបភាព​តួ​រឿង “ស្នេហា​ទេវតា​៣​ជាតិ” ថត​ឲ្យ​ស្ទូឌីយ៉ូ​មួយ​កាល​មិន​ទាន់​ចូល​សិល្បៈ​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ខ្លាំង ត្បិត​សម្រស់​របស់​ Dilraba កាល​ពី​មុន​ខុស​ពី​ឥលូវ​ច្រើន។ ជាក់​ស្ដែង ច្រមុះ​របស់​នាង​កាល​ពី​មុន​ធំ​ជាង​ឥលូវ ហើយ​មុខ​ក៏​ផត​ខ្លាំង មិន​ពេញ​ដូច​សព្វ​ថ្ងៃ។ ក្រោយ​ពេល​ឃើញ​រូប​ភាព​ទាំង​នេះ មហាជន​បាន​សន្និដ្ឋាន​ថា តារា​កើត​ឆ្នាំ​១៩៩២​បាន​ធ្វើ​ការ​វះកាត់​បង្រួម​ស្លាប​ច្រមុះដើម្បី​ឲ្យ​ច្រមុះ​តូច​ជាង​មុន និង​ចាក់បំពេញ filler កុំ​ឲ្យ​មុខ​បាក់​ពេក។ ប្រឈម​មុខ​នឹង​មន្ទិលសង្ស័យ​ទាំងនេះ តំណាង​របស់​ Dilraba បាន​រក្សា​ភាព​ស្ងៀមស្ងាត់ មិន​បាន​តបតវិញ​ឡើយ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម