ជីវិត​ឆ្នាំ​ចាស់​មិន​សូវប្រពៃ ចូល​ឆ្នាំថ្មី ២០១៩ អ្នក​គួរធ្វើ​រឿង​ទាំងនេះ

  • 2018-12-13 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ឆ្នាំ ២០១៩ អ្នក​មិន​គួរ​អនុញ្ញាត​ឲ្យ​មនុស្ស​ពិសពុល​នៅ​ក្បែរ​ខ្លួន​ទៀត​ទេ។ ឆ្នាំ​ថ្មី​គិត​អ្វី​ថ្មី អ្វី​ដែល​នាំ​តែ​ក្ដី​សុខ​សប្បាយ​មក​ខ្លួន​អ្នក​ទៅ​បាន​ហើយ។ ចូរ​ព្យាយាម​រក​អ្វី​ដែល​សម​នឹង​ខ្លួន ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួនឯង​រីករាយ។

.កុំ​ព្រម​ធ្វើ​មនុស្ស​ល្ងង់​ឲ្យ​អ្នក​ដទៃ​មក​បោកប្រាស់​ម្ដង​ហើយ​ម្ដង​ទៀត ដើរ​ចេញ​ពី​ជីវិត​មនុស្ស​បែប​នោះ​ទៅ ព្រោះ​បន្តិច​ក្រោយ​មក​អ្នក​នឹង​ជួប​មនុស្ស​ស្មោះត្រង់ និង​ចាត់​ទុក​អ្នក​ជា​មនុស្ស​សំខាន់​បំផុត។

.នៅ​ឆ្នាំ ២០១៩ អ្នក​គួរ​ខិតខំ​ប្រឹងប្រែង​ធ្វើ​អ្វី​ដែល​សំខាន់​សម្រាប់​ខ្លួនឯង។ កុំ​ខ្ជះខ្ជាយ​ថាមពល ដើម្បី​ធ្វើ​រឿង​ឥត​ប្រយោជន៍ តែ​គួរ​សន្សំ​វា​ទុក​ដើម្បី​តតាំង​នឹង​ផ្លូវ​វែងឆ្ងាយ​ទៀត។ គិត​អ្វី​ដែល​ត្រូវ​ធ្វើ អ្វី​ដែល​មិន​ទាន់​ធ្វើ​មិនបាច់​គិត​ទេ ព្រោះ​នាំឲ្យ​ក្បាល​ឈឺ​ឥត​ប្រយោជន៍។

.ចាប់ពី​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ទៅ អ្នក​ត្រូវ​ថែរក្សា​សុខភាព​ផ្លូវចិត្ត​ឲ្យ​បាន​ប្រសើរ​ជាង​មុន។ ការ​ថប់បារម្ភ​ច្រើន​នឹង​ធ្វើឲ្យ​សុខភាព​ចុះ​ទ្រុឌទ្រោម ដូចនេះ​ចូល​ដក​ដង្ហើម​ឲ្យ​បាន​វែង​ៗ ជំនួស​ស្រា​ពីរ​បី​កែវ។

.២០១៩ ទៅ​អ្នក​គួរតែ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន។

.នៅ​ឆ្នាំ ២០១៩ អ្នក​នឹង​មិន​គួរ​បណ្ដោយ​ឲ្យ​ខ្លួន​សប្បាយ​ចិត្ត​ចំពោះ​មនុស្ស​ដែល​មិន​បាន​ឃើញ​តម្លៃ​ ហើយ​អ្នក​ក៏​គួរ​បង្ហាញ​ការ​ដឹង​គុណ​ចំពោះ​អ្នក​ដែល​ធ្លាប់​ជួយ​អ្នក។

.ចាប់​ពី​ខែ ១ ទៅ​អ្នក​គួរតែ​ចាកចេញ​ពី​កន្លែង​ដដែល ដោយ​មិន​គួរ​បណ្ដោយ​ខ្លួន​ឲ្យ​ជាប់​គាំង​នៅ​មួយ​កន្លែង​ទេ។ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង​ប្លែក​ៗ ដើម្បី​ទទួល​បាន​អ្វី​ថ្មី​ក្នុង​ជីវិត។

.ចាប់ពី​ឆ្នាំ ២០១៩ ទៅ​អ្នក​ត្រូវតែ​រស់នៅ​ក្នុង​ជីវិត​រីករាយ និង​ទទួល​យក​អ្វី​ដែល​ខ្លួន​សម​ទទួល​បាន៕

ចុចអាន៖មាន ៨ ចំណុច​​នេះ​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​​មាន​ភាព​ឆ្លាតវៃ​ខ្ពស់​ម្នាក់​ហើយ

ប្រភព៖ thepowerofsilence ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម