បើ​ខ្លួន​នៅ​មាន​ចរិត​បែប​នេះ​ នោះ​បញ្ជាក់​ថា​អ្នក​មិន​សក្ដិសម​នឹងមាន​ស្នេហា

  • 2018-12-13 06:45:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​មាន​ស្នេហា តែ​បែរជា​នៅ​មាន​ទម្លាប់​ទាំង​នេះ នោះ​កុំ​សង្ឃឹម​ថា​អាច​មាន​ដៃគូ​នឹង​គេ។ សញ្ញា ៥ យ៉ាង​នេះ​បញ្ជាក់​ថា​អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​នឹង​មាន​ស្នេហា ដូចនេះ​កុំ​ចាំបាច់​តូច​ចិត្ត​តូច​ថ្លើម​អី ព្រោះ​នៅ​ពេល​អ្នក​លែង​មាន​ចំណុច​ទាំង​នោះ​ទៀត គឺ​ដល់​ពេល​សម​រម្យ​សម្រាប់​ទទួល​យក​ស្នេហា​ហើយ។

១.អ្នក​នៅ​ស្វែង​យក​ពី​ខ្លួន​នៅ​ឡើយ

ប្រសិនបើ​អ្នក​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​នេះ​នៅ​ឡើយ អ្នក​មិន​ទាន់​សក្ដិសម​នឹង​ទទួល​ស្នេហា​ពី​នរណា​ម្នាក់​ឡើយ។ ព្រោះ​អ្នក​មិន​ទាន់​ស្គាល់​ច្បាស់​ពី​ខ្លួនឯង ដូចនេះ​អ្នក​នឹង​គ្មាន​ពេល​ទៅ​ស្វែង​យល់​ឲ្យ​ស៊ី​ជម្រៅ​ពី​ដៃគូ។

២.អ្នក​ចំណាយ​ពេល​ជាច្រើន​ក្នុង​ការ​ស្វែងរក​ស្នេហា​ជាង​ផល​ប្រយោជន៍​សម្រាប់​ខ្លួន​អ្នក

បើ​អ្នក​ងប់ងុល​នឹង​រឿង​ស្នេហា​រហូត​មិន​ខ្វល់​នឹង​ខ្លួនឯង​បែបនេះ អ្នក​ក៏​មិន​សម​ដែរ។ ការ​ងប់ងុល​រហូត​ភ្លេច​មើល​ថែ និង​រក​អ្វី​ថ្មី​ឲ្យ​មាន​ប្រយោជន៍​ដល់​ខ្លួន អ្នក​ដទៃ​ចូល​មក​ក៏​មិន​អាច​រក្សា​អ្នក​បាន​ល្អ​ដែរ។

៣.អ្នក​កំពុង​ស្វែង​រក​នរណា​ម្នាក់​ដើម្បី​ជួយ​សង្គ្រោះ

អ្នក​ចង់​បាន​ស្នេហា ព្រោះ​ចង់​ឲ្យ​ដៃគូ​ជួយ មិន​ថា​ជា​កម្លាំង ឬ​ជា​លុយ។ បើ​អ្នក​សម្លឹង​ទៅ​រក​មនុស្ស​បែប​នេះ​ជា​ដៃគូ ច្បាស់​ណាស់​ថា​អ្នក​នឹង​មិន​ទទួល​បាន​ស្នេហា​ពិត​ឡើយ ព្រោះ​អ្នក​យក​បាន​ប្រយោជន៍​ពី​គេ ហើយ​គេ​ក៏​ត្រូវការ​យក​អ្នក ដើម្បី​ជា​ផល​ចំណេញ​ណា​មួយ​ដូច​គ្នា។

៤.អ្នក​មិន​ចង់​ធ្វើ​ការ​ផ្លាស់ប្ដូរ​ជីវិត​ខ្លួនឯង

ពេល​ស្រលាញ់​នរណា​ម្នាក់ អ្នក​ត្រូវតែ​ចេះ​តាម​ចិត្ត បត់បែន និង​សម្រប​ខ្លួន​ជាមួយ​ដៃគូ ហើយ​គេ​វិញ​ក៏​ត្រូវ​ធ្វើ​ដូច​គ្នា។ ប៉ុន្តែ​បើ​អ្នក​មិន​ចង់​ធ្វើ​បែប​នោះ​ទេ ច្បាស់​ណាស់​ថា​ស្នេហា​មិន​បាន​យូរអង្វែង​ឡើយ។

៥.អ្នក​មិន​អាច​ទទួល​ខុស​ត្រូវ

ចង់​មាន​ស្នេហា​ទាល់តែ​អ្នក​ជា​មនុស្ស​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ព្រោះ​ថា​ពេល​នោះ​ធ្វើឲ្យ​អារម្មណ៍​មនុស្ស​មាន​ការ​បែងចែក​ច្រើន។ អ្នក​ត្រូវ​រ៉ាប់រង​ការងារ និង​អារម្មណ៍​មិន​ឲ្យ​មាន​ភាព​លម្អៀង ហើយ​មិន​តែ​ប៉ុណ្ណោះ​អ្នក​ក៏​ត្រូវ ចែក​រំលែក​ពេល​វេលា អាហារ​នំ​ចំណី និង​សូម្បី​តែ​សម្ភារៈ​មួយ​ចំនួន​ទៀត៕

ចុចអាន៖អាយុ​២២​ឆ្នាំ ខ្ញុំ​ត្រូវ​ការ​សេរី​ភាព និង​ចង់​ឯកា

ប្រភព៖ bustle ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម