តារា​ប្រុស​ស្រី​ចិន ញ័រ​សាច់​ឡើង​កន្ត្រាក់ ពេល​ចូល​រួម​​កម្មវិធី​ក្នុង​សីតុណ្ហភាព -៨អង្សារ

  • 2018-12-13 03:57:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្មវិធី​ជា​ច្រើន​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅ​រយៈ​ពេល​ចុង​ឆ្នាំ ដែល​ជា​ខែ​រងា បាន​ធ្វើ​ឲ្យ​សិល្បករ សិល្បការិនី​ជួប​ភាព​លំបាក​ជាមួយ​ខ្លាំង ត្បិត​សីតុណ្ហភាព​ពេល​ខ្លះ​បាន​ធ្លាក់​ដល់​អវិជ្ជមាន ធ្វើ​ឲ្យ​ពួក​គេ​ត្រជាក់​ឡើង​ញាក់។

រយៈ​ពេល​ចុង​ឆ្នាំ​គឺ​ជា​ពេល​ដែល​តារា​ៗ​រវល់​ខ្លាំង​បំផុត ជារៀង​រាល់​ឆ្នាំ​ត្បិត កម្មវិធីប្រគល់ពាន​រង្វាន់ ក៏​ដូច​ជា​កម្មវិធី​ធំៗ​នានា​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ខែ​ធ្នូ​នេះ​ទាំង​អស់។ យ៉ាងណាក្ដី នៅ​ប្រទេស​ចិន ខែ​ធ្នូ​នេះ​គឺ​ចូល​ខែ​រងារ​ស៊ុប​ហើយ ដែល​ជា​រយៈ​ពេល​ត្រជាក់​បំផុត​នៅ​ក្នុង​ឆ្នាំ។ អាស្រ័យហេតុនេះ​ហើយ មាន​ករណី​អស់សំណើច​ជា​ច្រើន​ត្រូវ​កើត​ឡើង​ព្រោះ​បញ្ហា​សីតុណ្ហភាព​នេះ។

ដោយ​ហេតុ​ថា ចង់​មើល​ទៅ​ស្អាត​ពេល​ចូល​កាមេរ៉ា តារា​ប្រុស​ស្រី​ជា​ច្រើន សុខ​ចិត្ត​ស្លៀកពាក់​រ៉ូប ក៏​ដូច​ជា​ខោអាវ​ស្ដើង ទោះ​ត្រជាក់​សឹង​កក​ក៏​ដោយ។ ដូច​នេះ​ហើយ ទោះ​បី​ជា​រូប​ភាព​លើ​បណ្ដាញ​ព័ត៌មាន​មើល​ទៅ​ស្អាត​ក៏​ពិត​មែន តែ​កម្រង​រូបភាព​ក្រៅ​ឆាក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ដៃ​របស់​ស្រី​ស្រស់​ប្រុស​ទាំង​នេះ​បាន​ក្រហម​អស់​ហើយ រីឯ​ខ្លួន​វិញ​គឺ​ញ័រ​ឡើង​កន្ត្រាក់​តែ​ម្ដង៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម