​​​ក្បួន​​​​​នៃ​​​​​ការ​​ប្រើ​​ប្រាស់​កាយ​​វិការ​ ដើម្បី​បង្កើន​​​​​ទំនុក​ចិត្ត​​និង​មាន​ទំនាក់​​ទំនង​ល្អ​

  • 2018-12-13 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​តើ​អ្នក​ដឹង​ទេ​ថា ​ភាសា​​​ដោយ​ប្រើ​​កាយ​​វិការ​នេះ​​​ សំខាន់​មិន​ចាញ់​ភាសា​និយាយ​? ​​ការ​​​មាន​​ប្រាស្រ័យ​ទាក់​ទង​ល្អ​ជា​មួយ​អ្នក​ដទៃ ​ក៏​អាស្រ័យ​​ទៅ​លើ​​កាយ​វិ​ការ​នេះ​ដែរ។ ត្រឹម​សម្តី​​ផ្អែម​ពិរោះ តែ​​​​​​​សម្តែង​កាយវិការ​​ចេញ​មក ច្រលើសបើស​មិន​សម​គួរ​​ តើ​​មាន​នរណា​គេ​​អាច​ទុក​ចិត្ត​អ្នក​បាន​ទៅ​?

ខាង​ក្រោម​នេះ គឺ​ជា​ការ​ណែនាំ​​ពី​​​ក្បួន​​​​​នៃ​​​​​កាព​ប្រើ​​ប្រាស់​កាយ​​វិការ​ត្រឹម​ត្រូវ​ជា​ផ្លូវការ​​​​​ ដោយ​​​រៀប​រាប់​​អត្ថន័យ​តាម​លេខ​រៀង​និមួយៗ រួម​ទាំង​​​រូប​ភាព​ជា​​ឧទាហរហ៍​ស្រាប់​​​។

១. ឈរ​ឲ្យ​ត្រង់​​ខ្លួន​​ដោយ​ពុំ​​​​ចាំ​​​បាច់​​​ប្រឹង​។

២. បើក​​ស្មា​​ទាំង​សង​ខាង​​ឲ្យ​ស្រឡះ ប៉ុន្តែ​មិន​​ពើង​ទ្រូង។

៣. បញ្ឈរ​​ខ្នង​ឲ្យ​ត្រង់​ពេល​អង្គុយ​​​។

៤. ពេល​ឈរ​​​ ត្រូវ​​​ដាក់​គម្លាត​ជើង​​ទាំង​សង​ខាង​ឲ្យ​ស្មើ​​​នឹង​ត្រគាក។

៥. ​​ភឺត​ពោះ​បន្តិច​ ដើម្បី​ការពារ​មិន​ឲ្យ​ឃើញ​ក្បាល​ពោះ​លេច​ចេញ​មក​ខាង​ក្រៅ​ពេក​។​

៦. ព្យាយាម​ធ្វើ​កាយ​វិការ​ឲ្យ​ត្រូវ​គ្នា​ ជាមួយ​​មនុស្ស​ដែល​អ្នក​កំពុង​សន្ទនា​ជាមួយ​។

៧. ឈរ​ឲ្យ​នឹង​ កុំ​រើ​​​​​ខ្លួន​ម្តង​ទៅ​នេះ​​ម្តង​ទៅ​នោះ​ នៅ​មិន​ស្ងៀម។

៨. ញញឹម​​រាល់​ពេល​ដែល​អ្នក​ដើរ​ចូល​ទៅ​​កន្លែង​ណា​មួយ។​

៩. ពេល​ចាប់​ដៃ​គ្នា ត្រូវ​ចាប់​ដោយ​ភាព​ជឿជាក់​និង​​​ថ្នម។

១០. ពេល​​ចាប់​ដៃ ត្រូវ​សម្លឹង​មើល​​ភ្នែក​គ្នា​ទៅ​វិញ​ទៅ​មក។

១១. ញញឹម​ពេល​​​​​ជួប​មនុស្ស​ថ្មី ដែល​អ្នក​ត្រូវ​គោរព។

១២. កុំ​​យក​ខ្នងទៅ​​​ផ្អែក​លើ​ជញ្ជាំង​ឬ​របស់​អ្វី​មួយ។

១៣. រក្សា​ទឹក​មុខ​ឲ្យ​ស្រស់​ស្រាយ​ជានិច្ច។

១៤. មើល​​ភ្នែក ពេល​និយាយ​ទៅ​កាន់​នរណា​ម្នាក់។

​​​​​​​១៥. រៀន​ញញឹម​ឲ្យ​ចេញ​ពី​ចិត្ត។

១៦. ស្តាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ពេល​​សន្ទនា​គ្នា។

១៧. បង្ហាញ​​ពី​​​ភាព​យក​​ចិត្ត​ទុក​ដាក់​របស់​អ្នក​​ ទៅ​កាន់​ដៃ​គូ​សន្ទនា។

១៨. ស្តាប់​​​ដោយ​ប្រុង​ប្រយ័ត្ន​​ ​និង​ព្យាយាម​យល់​ពី​​អ្វី​ដែល​​ដៃ​គូ​សន្ទនា​​របស់​អ្នក​គិត​នៅ​ក្នុង​​ចិត្ត​។

១៩. គួរ​​ចាត់​ទុក​មនុស្ស​ដែល​អ្នក​បាន​ជួប​ ប្រៀប​​ដូច​ជា​មិត្តភ័ក្តិ​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​មក។

២០. ងក់​ក្បាល​តិចៗ​ ពេល​សន្ទនា​គ្នា។

២១. សម្តែង​អកប្បកិរិយា​រួសរាយ​រាក់ទាក់ ពេល​ជួប​នរណា​ម្នាក់។

២២. ពេល​ជួបមនុស្ស​​ថ្មី​ គួរ​ចេះ​​និយាយ​សួរនាំ​គ្នា។

២៣. ​អាច​​យក​ដៃ​ប៉ះ​​តិច​តូច ដើម្បី​​បង្កើន​ភាព​ស្និទ្ធស្នាល​​ជាង​មុន។

២៤. និយាយ​​តាម​សម្រួល ជៀស​វាង​កុំ​ឲ្យ​ដៃ​គូ​ហត់​​តាម​អ្នក។

២៥. ទម្លាក់​ស្មា​ចុះ​ ​​និង​​បើក​ឡើង​មក​វិញ​​​ដោយ​មិន​បាច់​​ខំ​​ប្រឹង។

២៦. មិន​​​ត្រូវ​ដាក់​ដៃ​​ទាំង​ពីរ​ខ្វែង​គ្នា។

២៧. ​​ឈរ​​ដោយ​ភាព​​រឹងប៉ឹង​​ដដែល៕​​​​​​​​​​​​​​​​​​​​

ប្រភព៖ vixendaily ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម