ស្បែក​ស្ងួត រមាស់ គួរ​ដឹង​តិចនិក​​ថែរក្សា​​ឲ្យ​បាន​ស្អាត ​និង​មាន​សំណើម

  • 2018-12-12 08:38:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុខភាព​ស្បែក​គឺ​សំខាន់​ណាស់​សម្រាប់​មនុស្ស​ទូទៅ ហើយ​ជាពិសេស​នោះ​គឺ​ចំពោះ​មនុស្ស​ស្រី​តែ​ម្ដង ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ឲ្យ​មែន​ទែន។ ស្បែក​គឺ​មាន​សភាព​ខុសគ្នា​ទៅ​តាម​មនុស្ស​ផ្សេងៗ​គ្នា ហើយ​ការ​ថែរក្សា​ក៏​ត្រូវ​អនុវត្ត​ឲ្យ​ត្រឹម​ត្រូវ​ទៅ​តាម​ប្រភេទ​ស្បែក​ដែរ។ ចំពោះ​អ្នក​ដែល​មាន​ស្បែក​ស្ងួត រមាស់ គួរ​ដឹង​តិចនិក​​ថែរក្សា​​ឲ្យ​បាន​ស្អាត ​និង​មាន​សំណើម​ដូច​ខាង​ក្រោម​នេះ៖

១. ត្រូត​ពិនិត្យ​អាង​ទឹក ឬ​ទឹក​ដែល​អ្នក​ងូត ឬ​មុជ​

ស្បែក​ស្ងួត និង​រមាស់​អាច​មក​ពី​អាង​ទឹក ឬ​ទឹក​ដែល​អ្នក​ងូត​មិន​ស្អាត ឬ​មាន​បាក់តេរី​ច្រើន ដូច្នេះ​អ្នក​គួរ​តែ​ពិនិត្យ​មើល​អាង​ទឹក​អ្នក​ដោយ​សម្អាត​ឲ្យ​បាន​ស្អាត។ លើស​ពី​នេះ​ទឹក​ដែល​អ្នក​ងូត​ក៏​ត្រូវ​ជា​ទឹក​ស្អាត​ គ្មាន​សារជាតិ​គីមី​ដែរ។

២. ប្រេងដូង

ប្រសិន​បើអ្នក​មានស្បែកស្ងួត​ រមាស់​អ្នក​អាច​ប្រើ​ប្រេងដូង​ដើម្បី​ជួយ​បាន​ព្រោះ​ប្រេងដូង​អាចជួយរក្សាស្បែករបស់អ្នក​ឲ្យ​មាន​សំណើម​ និង​រក្សា​ការពារស្បែក​ពី​ការ​បំផ្លាញ​របស់​មជ្ឈដ្ឋាន​ខាង​ក្រៅ។ អ្នក​អាច​ប្រើ​ប្រេង​ដូង​លាប​លើ​ស្បែក ឬ​អាច​លាយ​ជាមួយ​នឹង​គ្រឿង​ផ្សំ​ធម្មជាតិ​ផ្សេង​ទៀត​ក្នុង​ការ​ខាត់​ស្បែក ដើម្បី​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា មាន​សំណើម និង​កាត​បន្ថយ​ការរមាស់។

៣. ការ​ប្រើ​ប្រាស់​សាប៊ូ​ដុស​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ

អ្នក​ត្រូវ​ចេះ​ជ្រើសរើស​សាប៊ូ​ឲ្យ​ត្រូវ​នឹង​ប្រភេទ​ស្បែក ព្រោះ​​បើ​អ្នក​ប្រើ​ខុស​អ្នក​អាច​ខាត​ទាំង​លុយ ខាត​ទាំង​ពេល​ដោយ​សារ​តែ​គ្មាន​បាន​លទ្ធផល​អី​ ហើយ​អាច​បង្ក​ឲ្យ​ស្បែក​មាន​បញ្ហា​ក៏​មាន។

អ្នក​អាច​ជ្រើស​យក​សាប៊ូ​ Gentle Cleanser ​បាន​ព្រោះ​វា​ជា​សាប៊ូ​ដុស​ខ្លួន​ត្រូវ​គ្រប់​ប្រភេទ​ស្បែក ហើយ​ជា​ពិសេស​វា​អាច​ជួយ​អ្នក​ក្នុង​ការ​ព្យាបាល​ស្បែក​ស្ងួត រមាស់​បាន​យ៉ាង​ល្អ​ទៀត​ផង។ អត្ថប្រយោជន៍​នៃ​សាប៊ូ​នេះ​៖

@ឲ្យស្បែកមានសំណើម និងជួយការពារការបាត់បង់ជាតិទឹកធ្វើអោយស្បែកទន់ រលោង

@បង្កើនប្រសិទ្ធភាពនៃរនាំងការពារស្បែកពីបរិយាកាសខាងក្រៅ

@បានធ្វើតេស្តវេជ្ជសាស្ត្រ និងទទួលស្គាល់ដោយអ្នកជំនាញសើរស្បែក

អ្នក​អាច​រក​ទិញ​សាប៊ូ​ Gentle Cleanser នៅ​គ្រប់​សាខារ​បស់ហ្វាម៉ាស៊ី Guardian

៤. ប្រើ​ឡេ​ផ្ដល់​សំណើម

ការ​ប្រើ​ឡេ​ផ្ដល់​សំណើម​គឺ​មាន​សារសំខាន់​ណាស់ ព្រោះ​វា​អាច​ជួយ​ថែរក្សា​ស្បែក​អ្នក​ឲ្យ​មាន​សំណើម និង​ជួយ​ឲ្យ​ស្បែក​ទន់​រលោង។ អ្នក​គួរ​តែ​ទម្លាប់​លាប​ឡេ​ផ្ដល់​សំណើម​ឲ្យ​បាន​ជា​ប្រចាំ ជា​ពិសេស​មុន​ពេល​ចេញ​ទៅ​ក្រៅ​តែ​ម្ដង៕

ចុចអាន៖៥​វិធី​ជួយ​ជួសជុល​ស្បែក​ខូច​ ស្រអាប់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម