នារី​ស​ស្អាត ឆ្លាត ហើយ​ថែម ៥ ចំណុច​នេះ​ទៀត បុរស​ៗ​តម្រង់​ជួរ​គ្នាតាម​ស្រលាញ់​

  • 2018-12-12 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​សម័យ​ឥឡូវ​បើ​មាន​ប៉ុន្មាន​ចំណុច​នេះ​បុរស​ៗ​ពិតជា​តាម​ស្រលាញ់ ព្រោះ​បើ​បាន​មនុស្ស​ស្រី​ពូកែ​សព្វ​បែប​យ៉ាង ហើយ​ស្រស់​ស្អាត​ទៀត​នោះ នរណា​ៗ​ក៏​គេ​ច្រណែន​ដែរ។ ប៉ុន្តែ​បើ​នារី​មាន​ចំណុច​ពិសេស​នេះ​បន្ថែម​ទៀត ពេល​មាន​គ្រួសារ​ទៅ​នឹង​មាន​សុភមង្គល​ជាង​គេ។

១.ចេះ​ធ្វើ​ម្ហូប

មាន​ការងារ​ខាង​ក្រៅ​ធ្វើ​ពិតជា​ល្អ​ហើយ តែ​បើ​ចេះ​ការងារ​ដាំ​ស្ល​នេះ​ទៀត អ្នក​ពិតជា​មនុស្ស​ស្រី​ដ៏​អស្ចារ្យ​ម្នាក់។ ទោះ​ជា​អ្នក​មិន​ប្រសព្វ​ធ្វើ​ក៏​ដោយ ត្រឹម​ចេះ​ធ្វើ​ម្ហូប​កំប៉ិកកំប៉ុក​ធម្មតា​ៗ ក៏​អាច​ជួយ​ខ្លួន និង​គ្រួសារ​បាន​ដែរ។ ការងារ​ខាងក្រៅ​មាន​ប្រាក់​ខែ​ច្រើន​យ៉ាង​ណា ក៏​មិន​អាច​ទៅ​ញ៉ាំ​បាយ​ក្រៅ​ផ្ទះ​រហូត​ដែរ។

២.ស្ត្រី​ដែល​មាន​ទំនុក​ចិត្ត

ស្ត្រី​មិន​ស្អាត​អាច​ទទួល​យក​បាន ប៉ុន្តែ​ត្រូវតែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង។ អ្នក​ដែល​មាន​ការ​ជឿ​ទុក​ចិត្ត​ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​លំបាក គឺ​តែងតែ​ជា​ចំណុច​ទាក់ទាញ​បុរស។ មនុស្ស​ប្រុស​ម្នាក់​ដែល​មាន​ចិត្ត​គំនិត​ចាស់​ទុំ និង​ស្រលាញ់​នារី​ទុក​ជា​អនាគត រើស​អ្នក​មាន​បុគ្គលិក​លក្ខណៈ​បែបនេះ ព្រោះ​គេ​មិន​ភ័យ​ខ្លាច​នៅ​ពេល​គ្មាន​បុរស​នៅ​ក្បែរ ហើយ​អាច​ដោះស្រាយ​បញ្ហា​បាន​ដ៏​ល្អ​បំផុត។ ស្រី​២​ត្រូវ​គិត​ថា ប្រសិន​បើ​ពឹងផ្អែក​លើ​ដៃគូ ថ្ងៃ​មួយ​ស្រាប់តែ​គេ​ចាកចេញ​ទៅ តើ​វាសនា​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា ដូច្នេះ​ត្រូវតែ​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង ហ៊ាន​ប្រឈម​មុខ​នឹង​បញ្ហា​លំបាក​ដោយ​មិន​ចាំ​បាច់​ពឹង​ផ្អែក​លើ​អ្នកដទៃ។

៣.រឹងមាំ តែ​ទន់ភ្លន់

បុរស​ភាគច្រើន​ស្រលាញ់ និង​ចង់​បាន​នារី​បែបនេះ។ កុំ​ធ្វើ​ខ្លួន​ជា​មនុស្ស​ទន់ជ្រាយ ដើម្បី​ឲ្យ​គេ​អាណិត តែ​ត្រូវ​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ដឹង​ថា​អ្នក​រឹងមាំ​ណាស់ តែ​បង្កប់​ភាព​ទន់ភ្លន់ អាច​ឲ្យ​បុរស​ចូល​ខ្លួន​ទៅ​ក្បែរ​បាន។ វា​មាន​ន័យ​ថា​បុគ្គលិកលក្ខណៈ​របស់​អ្នក​មិន​ទន់ខ្សោយ តែ​អាច​ផ្ដល់​ឱកាស​ដល់​ដើម្បី​

៤.ចេះ​គោរព

នៅ​ពេល​ជួប​ជាមួយ​ស្ត្រី​ជា​លើក​ដំបូង​បុរស​នឹង​ចាប់អារម្មណ៍​ភាព​វៃ​ឆ្លាត​នៃ​ការ​និយាយ ការ​យល់​ដឹង និង​ការ​គោរព​ចំពោះ​ដៃគូ​សន្ទនា។ បើ​នារី​ណា​តែងតែ​និយាយ​ស្ដី​ឲ្យ​តម្លៃ និង​គ្មាន​អាកប្បកិរិយា​អវិជ្ជមាន​មិន​ថា​ការងារ​ដល់​អ្នក​នៅ​ក្បែរ ធ្វើឲ្យ​នាង​ក្លាយ​ជា​ទី​ចូលចិត្ត​នៃ​អ្នក​រាល់គ្នា។

៥.ជា​មនុស្ស​ចូលចិត្ត​ភាព​សាមញ្ញ

ស្ត្រី​ដែល​យក​ចិត្ត​ទុក​ដាក់​លើ​រូបរាង​របស់​ពួកគេ និង​មាន​គំនិត​ស្មុគស្មាញ​ខ្លាំង​ពេក អាច​ធ្វើឲ្យ​បុរស​មាន​អារម្មណ៍​ថា​អស់​កម្លាំង និង​មិន​ស្រួល​ចុះ​ចម្រុង។ មនុស្ស​ប្រុស​នឹង​សប្បាយ​រីករាយ​​ពេល​ពួកគេ​នៅ​ជាមួយ​នារី​សាមញ្ញ​ៗ ដោយសារ​តែ​ស្ត្រី​មិន​សូវ​តែង​ខ្លួន​យូរ​នឹង​ចំណាយ​ពេលវេលា​ជាមួយ​បុរស​បាន​ច្រើន។ គ្មាន​នរណា​ម្នាក់​ចង់​បាន​ដៃគូ​ដែល​គិត​តែ​ពី​រឿង​ធ្វើ​ខ្លួន គ្មាន​គិត​រឿង​អ្វី​ផ្សេង​ឡើយ ហើយ​បុរស​ក៏​មិន​ចូលចិត្ត​នារី​ដែល​ផឹក​ស្រវឹង​មិន​ដឹង​ខ្លួន​ដែរ៕

ចុចអាន៖

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម