នៅ​ពេល​ដែល​អ្នក​លែងស្រលាញ់​ខ្លួនឯង ជីវិត​ជួប​តែ​រឿង​ឈឺចាប់​បែបនេះ

  • 2018-12-11 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ដែល​អ្នក​ជា​សាមី​ខ្លួន តែ​បែរជា​មិន​បាន​ស្រលាញ់ និង​យក​ចិត្ត​ទុកដាក់​ចំពោះ​ខ្លួនឯង​ទៅ​វិញ នោះ​ពេញ​មួយ​ជីវិត​អ្នក​នឹង​ជួប​រឿង​ឈឺចាប់​នេះ។ ដូចនេះ​កុំ​ព្រោះ​តែ​អ្នក​ដទៃ នាំ​ឲ្យ​ជីវិត​ក្លាយ​ជា​អួអាប់​ធ្វើ​អ្វី។ ៥ យ៉ាង​នេះ​ជា​ផល​លំបាក​ដែល​បណ្ដាល​មកពី​អ្នក​មិន​បាន​ស្រលាញ់​ខ្លួនឯង​ឲ្យ​បាន​ច្រើន​ៗ​ដូច​ស្រលាញ់​អ្នក​ដទៃ៖

១.បាត់បង់​រូបឆោម

នៅ​ពេល​អ្នក​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្លួនឯង នោះ​អ្នក​ពិតជា​មិន​បាន​គិត​ពី​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ខ្លួន​ស្អាត​ឡើយ។ ការ​ដែល​បណ្ដែតបណ្ដោយ​ឲ្យ​ខ្លួនឯង​ធ្លាក់​ទៅ​ក្នុង​សភាព​បែបនេះ បញ្ជាក់​ថា​អ្នក​លែង​ពី​ខ្លួនឯង​សោះ​តែម្ដង។

២.មិន​ខ្វល់​ពី​ភ្នែក​អ្នក​ដទៃ

ទោះ​ជា​សម្ដី​អ្នក​ដទៃ​មិន​ត្រូវ ១០០% សម្រាប់​ខ្លួន​អ្នក​ក៏​ដោយ ប៉ុន្តែ​​សម្ដី​ខ្លះ​ត្រូវ​យក​មក​ពិចារណា​ផង​ដែរ។ តែ​បើ​អ្នក​លែង​ខ្វល់​ថា​គេ​និយាយ​អ្វី​មើល​មក​អ្នក​យ៉ាង​ម៉េច ឬ​គិត​អ្វី​ពី​អ្នក នោះ​បញ្ជាក់​ថា អ្នក​មិន​បាន​ចាប់អារម្មណ៍​ចំពោះ​ខ្លួនឯង។ ព្រោះ​បើ​អ្នក​ចាប់អារម្មណ៍ អ្នក​នឹង​ថា​ពី​មូលហេតុ​ដែល​គេ​និយាយ​ដើម។

៣.មិន​ផ្លាស់ប្ដូរ​ទៅ​មុខ

អ្នក​ស្ថិត​នៅ​ក្នុង​ភាព​ជាប់​គាំង អ្នក​នៅ​ដោយ​ការ​ភ័យ​ខ្លាច​ថា​អ្វី​គ្រប់យ៉ាង​នឹង​ផ្លាស់ប្ដូរ ហើយ​ក៏​មិន​ព្រម​ទទួល​វា​ដាច់ខាត។ ប្រសិនបើ​អ្នក​នៅ​តែ​ដដែល​បែបនេះ ជីវិត​គ្មាន​ភាព​រីកចម្រើន ហើយ​មិន​មាន​អ្វី​យក​ទៅ​ប្រកួតប្រជែង​ជាមួយ​អ្នក​ដទៃ​បាន។

៤.រូបរាង​កាយ​រងទុក្ខ

អ្នក​មិន​បាន​ខ្វល់​ថា​ការ​ប្រព្រឹត្ត​ណា​ខ្លះ​ដែល​ធ្វើឲ្យ​រងទុក្ខ និង​មាន​ការ​ឈឺចាប់ អ្នក​គិតតែ​ខំ​ធ្វើ​មិន​ឈប់​ទាំង​មិន​ចាប់អារម្មណ៍​ថា​រូបរាង​កាយ​អាច​ទទួល​យក​បាន​ប៉ុណ្ណា។

៥.លែង​ចាប់អារម្មណ៍​អ្វី​ទាំងអស់

មិន​ត្រឹមតែ​ព្រងើយកន្តើយ​ចំពោះ​ខ្លួនឯង​ទេ ពិភពលោក​ទាំង​មូល​ក៏​លែង​ខ្វល់​ដែរ។ ចង់​នរណា​យ៉ាង​ម៉េច​ក៏​មិន​ដឹង​មិន​ឮ៕

ចុចអាន៖តិចនិកទាំង ៧ ជួយ​ឲ្យ​ការ​រស់នៅ​តែ​ម្នាក់ឯង​មិនមែន​ភាព​ឯកោ

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម