ឈរ​ក្បែរ​ប្រុស​ក្មេង សម្រស់ Aum ចង់​ក្មេង​ជាង​ ទាំង​ការ​ពិត​អាយុ​ជិត​សែ​ហើយ

  • 2018-12-11 03:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​សម្រស់​នៅ​តែ​ក្មេង​គ្មាន​ប្រែប្រួល​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​កំពូល​តារា​សម្ដែង​ថៃ Aum Patcharapa នៅ​តែ​រក្សា​តំណែង​រាជិនី​ទូរទស្សន៍​របស់​ខ្លួន​​គ្មាន​រង្គើ​អ្វី​បន្តិច​ឡើយ។

ឲ្យ​តែ​និយាយ​ពី​តារា​ស្រី​ដែល​មាន​សម្រស់​ក្មេង​ជាង​វ័យ មិន​ចេះ​ប្រែប្រួល​ទោះ​១០ ឬ​២០​ឆ្នាំ​ក៏​ដោយ​នោះ ទស្សនិកជនភាគ​ច្រើន​តែង​នឹក​គិត​ដល់​តារា​ស្រី​ប្រទេស​កូរ៉េ។ យ៉ាងណាក្ដី គេ​ភ្លេច​ថា វិស័យ​សិល្បៈ​ថៃ ក៏​មាន​សិល្បករិនី​មិន​តិច​ដែរ ដែល​នៅ​តែ​ក្មេង​ល្ហក់​ទោះវ័យ​ជ្រេ​ខ្លាំង​ក៏​ដោយ។ ជាក់​ស្ដែង​គឺ​តារា​សម្ដែង​ស្រី​លំដាប់ A ជើង​ចាស់ Aum Patcharapa តែ​ម្ដង។

នៅ​ក្នុង​សិល្បៈ​រយៈ​ពេល​២០​ឆ្នាំ​មក​នេះ ស្រី​ស្អាត​វ័យ​៣៩​ឆ្នាំ​តែង​ឈរ​នៅ​លើកំពូល​ជា​និច្ច ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​ភ្លេច​ថា នាង​ក៏​មាន​អាយុ​ច្រើន​ហើយ​ដែរ។ រាល់​ពេល​ឈរ​ជិត តារា​ប្រុស​ ឬ​ស្រី​ស្រករ​ក្រោយ សម្រស់​ Aum តែងតែ​មើល​ទៅ​ស្មើ ឬ​ជួន​ខ្លះ​ក្មេង​ជាង​ពួក​គេ​ទៀត​ផង។ ហេតុ​នេះ​ហើយ តួ​ឯក​ប្រុស​សម្ដែង​ជាមួយ​តួ​រឿង “ភ្លើង​ព្រះនាង” ក៏​មាន​អាយុ​តិច​ជាង​នាង​ដូច​គ្នា ដើម្បី​មើល​ឲ្យ​សម​គ្នា៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម