អាយុ​ជិត​៤០​នៅ​តែ​ក្មេង​ល្ហក់​ព្រោះ Song Hye Kyo ថែ​រក្សា​សម្រស់​ដោយ​តិចនិក​ទាំង​៤នេះ

  • 2018-12-11 02:25:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​ជា​បាន​ឈាន​ចូល​ដល់​វ័យ៣៧​ឆ្នាំ ហើយ​ស្ថិត​ក្នុង​វិស័យ​សិល្បៈ​២០​ហើយ​ក្ដី តែ​សម្រស់​របស់កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Song Hye Kyo នៅតែ​ដូច​ពេល​ចូល​សិល្បៈ​ដំបូង។ ស្រី​ស្អាត​រូប​នេះ​បាន​ចែក​រំលែក​ពី​តិចនិក​រក្សា​សម្រស់​របស់​ខ្លួន​ជាមួយ​ទស្សនាវដ្ដី​មួយ​កាល​ពី​ថ្មី​ៗ​នេះ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​សម្ដែង​ស្រី​លំដាប់ A កូរ៉េ​ Song Hye Kyo បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​ស្ញើច​សរសើរ​ជា​ខ្លាំងនៅ​ពេល​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​សន្និសីទ​ផ្សព្វផ្សាយ​រឿង​ភាគ​ថ្មី “Boyfriend” ដែល​ជា​ស្នាដៃ​ថ្មី​បំផុត​របស់​ខ្លួន ព្រោះ​សម្រស់​មិន​ផ្លាស់​ប្ដូរ​តាម​ពេល​វេលា​របស់​នាង។ ចែក​រំលែក​ពី​វិធី​ថែ​រក្សា​សម្រស់​​ជាមួយ​ទស្សនាវដ្ដី​មួយ​ ប្រពន្ធ​របស់ Song Joong Ki បាន​បង្ហើប​ថា នាង​ពឹង​ពាក់​លើ​វិធីសាស្ត្រ​ទាំង​៦៤ខាង​ក្រោម​ដើម្បី​រក្សា​បាន​ភាព​ក្មេង​ជាង​វ័យ។

១. តែង​ជម្រះ​គ្រឿង​សំអាង​ឲ្យ​ស្អាត

ដោយ​សារ​តែ​ជា​តារា​សម្ដែង ស្រី​ស្អាត​វ័យ​៣៧​ឆ្នាំ តែ​ង​ត្រូវ​ផាត់​មុខ​ជា​ប្រចាំ។ គ្រឿង​សំអាង​ទាំង​នេះ​បើ​លាង​មិន​ជ្រះ​ល្អ​ទេ នឹង​នាំ​មក​នូវ​ស្នាម​ជ្រួញ​ដល់​ស្បែក។ យល់​ដឹង​ពី​បញ្ហា​នេះ តារា​កើត​ឆ្នាំ​១៩៨១ តែង​លាង​សម្អាត​មុខ​ខ្លួន​២​ដង​ជានិច្ច ដោយ​លើក​ទី​១​គឺ​លាង​ដោយ​ប្រេង​ជម្រះ​គ្រឿងសំអាង និង​លើក​ទី​២​ទើប​លាង​ដោយ​សាប៊ូ​ម្ដង​ទៀត។

២. បិត​ម៉ាស​ជា​ប្រចាំ

បិត​ម៉ាសមិន​ត្រឹម​តែ​ផ្ដល់​សំណើម​ដល់​ស្បែក​នោះ​ទេ​ ថែម​ទាំង​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ទៀត​ផង នេះ​គឺ​ជា​ជំហាន​មួយ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​អ្នក​ដែលចង់​បាន​ស្បែក​ស្អាត។ តួ​រឿង “Full House” ទម្លាយ​ថា​មួយ​សប្ដាហ៍ នាង​បិត​ម៉ាស​តិច​បំផុត​២​ដង។

៣. មិន​លាប​ម្សៅ​ទ្រនាប់​ក្រាស់​ពេក

បើ​សង្កេត​មើល​ស្ដាយ​ផាត់​មុខ​របស់ Song Hye Kyo យើង​អាច​ឃើញ​យ៉ាង​ងាយ​ស្រួល​ថា សិល្បការិនី​រូប​នេះ​តែង​ផាត់​ម្សៅ​ស្ដើង​បំផុត ប្រៀប​ដូច​អត់​ផាត់​តែ​ម្ដង​នៅ​ពេល​ខ្លះ។ ដូច​ចំណុច​ខាង​លើ​​ដែរ ម្សៅ​ក្រាស់​នឹង​ធ្វើ​ឲ្យ​យើង​ឆាប់​ជ្រួញ ដូច​នេះ​តារា​រូប​នេះ​តែង​ផាត់​ស្ដើង​បំផុត តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

៤. ប្រើ​ពណ៌​ក្រែម​ស្ដើង និង​ស្រស់

ទោះ​បី​ជា​ក្រែម​ពណ៌​ក្រម៉ៅកំពុង​ត្រូវ​ប៉ាន់​ខ្លាំង ដែល​ស្ទើ​តែ​គ្រប់​តារា​ទាំង​អស់​បាន​ប្រើ​ហើយ​នោះ គេ​មិន​ទាន់​ឃើញ Song Hye Kyo ប្រើ​ក្រែម​ពណ៌​ដិត​សូម្បី​មួយ​ដង។ តាម​ការ​ពិត ពណ៌​ក្រែម​ទាំង​នេះ​ធ្វើ​ឲ្យ​អ្នក​លាប​មើល​ទៅ​កាលីប និង​ទាន់​សម័យ តែ​នឹង​ធ្វើ​ឲ្យ​អ្នក​ចាស់​ជាង​វ័យ។ អាស្រ័យ​ហេតុ​នេះ ភរិយា​របស់ Song Joong Ki តែង​ជ្រើស​រើស​ពណ៌​ក្រែម​ស្រាល​ដើម្បី​ជួយ​លើក​សម្រស់​ខ្លួន៕  

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម