​យល់​ចិត្ត​គេ​ផង​! មនុស្ស​ប្រុស​ក៏​មាន​ពេល​ទន់​ខ្សោយ​ដែរ

  • 2018-12-11 02:10:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​មិន​ងាយ​បង្ហាញ​អារម្មណ៍​អវិជ្ជមាន​របស់​ខ្លួន​ចេញ​ក្រៅ​ឡើយ។ ដូច​នេះ​ហើយ រាល់​ពេល​គេ​ជ្រុល​បង្ហាញ​ម្ដង​ៗ តែង​ធ្វើ​ឲ្យ​សង្សារ​ធ្លាក់​ក្នុង​ស្ថានភាព​ភ្ញាក់​ផ្អើល ឬ​ពិបាក​ទទួល​យក។ តែ​សូម​ចងចាំ​ថា មនុស្ស​ប្រុស​ក៏​ជា​មនុស្ស ក៏​មាន​ចិត្ត និង​បេះដូង​ដូច​យើង​ដែរ គេ​មិន​អាច​រឹង​មាំ​បាន​រហូត​នោះ​ទេ។

រូបតំណាង

តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ គេ​តែង​កំណត់​ថា​មនុស្ស​ប្រុស​កើត​មក​ត្រូវ​តែ​រឹង​មាំ តាំង​ពី​តូច​រហូត​ដល់​ធំ​ដឹង​ក្ដី។ កូន​ប្រុស​គឺ​ជា​សសរ​ទ្រូង គឺ​ជា​បង្អែក ត្រូវ​មាន​សមត្ថភាព ក៏​ដូច​ជា​ភាព​អត់ធ្មត់​ខ្ពស់។ ក៏​មាន​ន័យ​ថា​ពួក​គេ​មិន​អាចយំ មិន​អាច​ត្អូញត្អែរ ឬ​បង្ហាញ​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្លួន​បាន​ឡើយ។

ដោយ​សារ​តែ​ផ្នត់​គំនិត​នេះ​ហើយ មនុស្ស​ប្រុស​តែង​ត្រូវ​លាក់​អារម្មណ៍​ពិត​របស់​ខ្លួនឯង ទាំង​មាន​ពេល​ខ្លះគេ​ហត់​នឿយ​នឹង​ជីវិត​ស្ទើរ​ទៅ​មុខ​លែង​រួច។ ហើយ​មនុស្ស​ម្នាក់​គត់​ដែល​គេ​បង្ហាញ​អារម្មណ៍​ពិត​ជាមួយ​បាន​គឺ​មាន​តែ​សង្សារ ឬ​ប្រពន្ធ​តែ​ប៉ុណ្ណោះ។ តែ​សូម្បី​តែ​ពេល​គេ​ចង់​បង្ហាញ​ភាព​ទន់​ខ្សោយ​នេះ​ចេញ ក៏​ធ្វើ​ឲ្យ​គេគិត​ច្រើន តើ​គួរ​ឬ​មិន​គួរ​ ព្រោះ​គេ​ខ្លាច​ភាគី​ម្ខាង​ទៀត​មិន​អាច​ទទួល​យក​បាន។ អាស្រ័យ​ហេតុ​នេះ ក្នុង​នាម​ជា​មនុស្ស​ពិសេស​របស់​គេ គេ​ចង់​ឲ្យ​អ្នក​យោគយល់ ក៏​ដូច​ជា​ជួយ​ចែក​រំលែក ទោះ​តិច​ក្ដី ច្រើន​ក្ដី។ ការ​លើក​ទឹក​ចិត្ត​បន្តិចបន្តួច​នេះ អាច​ជួយ​ឲ្យ​គេ មាន​ទឹក​ចិត្ត​បន្ត​ទៅ​មុខ​ទៀត ទោះ​បី​ជា​ឧបសគ្គ​នៅ​តែ​មាន​។ តែ​ទម្ងន់​នៅ​លើ​ស្មារ​គេ​នោះ អាច​ស្រាកស្រាន្ត​បាន​មួយ​ភាគ ដោយ​សារ​តែ​ការ​ចេះ​ចែក​រំលែក​របស់​យើង។

មនុស្ស​ស្រី​ស្រក់​ទឹក​ភ្នែក អាច​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ទន់​ចិត្ត តែ​នៅ​ពេល​មនុស្ស​ប្រុស​ស្រក់​ទឹក​ភ្នែក​ មាន​ន័យ​ថានៅ​ក្នុង​របស់​គេ​បាន​ខ្ទេចខ្ទាំ​ដល់​ថ្នាក់​ទ្រាំ​លែង​រួច​ហើយ ទើ​ប​គេ​បណ្ដាយ​មួយ​គ្រា​បែប​នេះ។ ដោយ​សារ​តែ​មិន​ហ៊ាន​បើកចិត្ត​មុន ដូច​នេះ ក្នុង​នាម​ជា​សង្សារ ឬ​ប្រពន្ធ​ល្អ យើង​ត្រូវ​ជា​បើក​ចិត្ត​មុន សាក​សួរ​គេ ព្រោះ​ទោះ​ពិបាក​ខ្លាំង តែ​ក្នុង​នាម​ជា​មនុស្ស​ប្រុស គេ​ក៏​ពិបាក​បើក​មាត់​ខ្លាំង​ដែរ៕

ចុចអានបន្ត៖

ប្រភព៖ Phunuonline ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម