ថ្ងៃកំណត់បង់​ពន្ធ​១៥០​លាន​ដុល្លារ​ជិត​មក​ដល់ Fan Bingbing បង្ហាញ​ខ្លួន​នៅ​ក្រុមហ៊ុន

  • 2018-12-10 05:34:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្លៀកពាក់ខ្មៅ​មួយ​ឈុត ពី​ក្បាល​ដល់​ចុង​ជើង​ តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Fan Bingbing បាន​មាន​វត្តមាន​​នៅ​ក្រុមហ៊ុន​របស់​ខ្លួន ខណៈ​គេ​មិន​ទាន់​ដឹង​ថា​នាង​ប្រមូល​គ្រប់​លុយ​បង់​ពន្ធ​ឬ​នៅ។

ក្រោយ​ពេល​ទទួល​ស្គាល់​ថា​ខ្លួន​ឯ​ង​ពិត​ជា​គេច​ពន្ធ​ជាង​១៥០​លាន​ដុល្លារ​ពិត​មែន​នោះ កំពូល​តារា​សម្ដែង​ស្រី​ចិន Fan Bingbing នៅ​តែ​មិន​ទាន់​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​សិល្បៈ​ណាមួយ​ជា​ផ្លូវ​ការ​នោះ​ឡើយ។ បណ្ដាញ​ព័ត៌មាន​ធំ​ៗ​ថែម​ទាំង​ទម្លាយ​ថា ដោយ​សារតែ​រឿង​អាស្រូវ​នេះ ស្រី​ស្អាត​វ័យ​៣៧​ឆ្នាំ​បាន​ពន្យារ​មង្គលការ​របស់​ខ្លួន​នឹង តារាសម្ដែង​ប្រុស Li Chen ទៀត​ផង។

ជាមួយ​គ្នា​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ អ្នក​កាសែត​បាន​ប្រទះ​ឃើញ​តួ​រឿង “មហិច្ឆតាអ៊ូម៉ីនាង” បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​ក្រុមហ៊ុន​របស់​ខ្លួន នៅ​ទីក្រុង​ប៉េកាំង។ នៅ​ក្នុង​ឈុត​សំលៀកបំពាក់​ខ្មៅ​ពី​លើ​ដល់​ក្រោម និង​ពាក់​វ៉ែនតា​ទៀត​នោះ រាជិនី​ទូរទស្សន៍​មក​ធ្វើ​ការ​តែ​ឯង គ្មាន​ម្ដាយ​ក៏​ដូច​ជា​ជំនួយ​ការ​តាម​ដូច​រាល់​ដង​ឡើយ។ គួរ​បញ្ជាក់​ផង​ដែរ​​ថាឱសានវាទ ដែល​តារា​កើត​ឆ្នាំ ១៩៨១ ត្រូវ​បង់​លុយ​ពន្ធ​១៥០​លាន​ដុល្លារ​ឲ្យ​រដ្ឋ​នោះ​គឺ​ថ្ងៃ​៣០ ខែ​ធ្នូ​នេះ​ឯង។ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​នាង​ប្រមូល​លុយ​គ្រប់គ្រាន់​ហើយ​ឬ​នៅ៕

ចុចអាន៖Fan Bingbing បង្ហាញ​ខ្លួន​ទាំង​ទឹក​មុខ​ស្រពោន ក្រោយ​ប្អូន​ប្រុស​ត្រូវ​ទូរទស្សន៍​ធ្វើ​បាប

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម