តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន ៥រូប​ដែល​ល្បី​ឈ្មោះ​ដោយ​សារ​តែ​ស្អាតខ្លាំង​ពេក តែ​សមត្ថភាព​អន់ថយ

  • 2018-12-10 05:08:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ស្រី​លំដាប់ A ចិន​ដូច​ជា Dilraba, Liu Yifei ឬ Angelababy សុទ្ធ​តែ​ជា​សិល្បករិនី​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ល្បាញ តែ​មិន​ទាន់​មាន​ស្នាដៃ​អ្វី​គួរ​​ឲ្យ​កត់​ស​ម្គាល់។

តែងតែ​មាន​វត្តមាន​ក្នុង​តារាង​រាជនី​សម្រស់ រីឯប្រាក់​ចំណូល​មិន​ចាញ់​តារា​សម្ដែង​ដែល​សមត្ថភាព​ខ្ពស់ តែ​តារា​សម្ដែង​ស្រី​ដូច​ជា Dilraba, Angelababy និង Liu Yifei ត្រូវ​បាន​​គេ​ស្គាល់​ច្បាស់​តាម​តែ​រយៈ​សម្រស់​របស់​ខ្លួន រី​​ឯ​ជំនាញ​សម្ដែង​វិញ ត្រូវ​គេ​វាយ​តម្លៃ​ថា គ្មាន​រីក​ចម្រើន​សូម្បី​បន្តិច ទោះ​អ្នក​ខ្លះ​ចូល​សិល្បៈ​ជាង​១០​ឆ្នាំហើយ​ក៏​ដោយ។

យ៉ាងណាក្ដី ស្រី​ស្អាត​ទាំង​នេះ នៅ​តែ​មាន​ចំណូល​ខ្ពស់​កប់ពពក ដោយ​សារតែ​ផលិតករ​នៅ​តែ​ជឿទុក​ចិត្ត​លើ​ពួក​នាង ទោះ​សមត្ថភាព​នៅ​មាន​កំរិត ដោយ​សារ​តែ​វត្តមាន​របស់​ពួក​គេ​ទាក់ទាញ​ទស្សនិកជន​ខ្លាំង។ ទោះ​បី​ជា​រឿង​របស់​ពួក​គេ ទទួល​មតិ​ចម្រូងចម្រាសគ្នា​ក្ដី តែ​ឲ្យ​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ នោះ​រឿង​នឹង​មាន​ចំណេញ។ ដូច​នេះ​ហើយ តារា​ស្រី​ទាំង​នេះ​នៅ​តែ​សម្ងំ​កើប​លុយ​ជា​ប្រចាំ​ថ្ងៃ។ ខាង​ក្រោម​នេះ​គឺ​ជា តារា​សម្ដែង​ស្រី​៥​រូប​ដែល​មាន​តែ​រូប​ឆោម តែ​សមត្ថភាព​មិន​ទាន់​អភិវឌ្ឍន៍​ទៅ​មុខ ទោះ​សម្ដែង​យូរ​ឆ្នាំ​ក៏​ដោយ៕

១. Dilraba

២. Angelababy

៣. Liu Yifei

៤. Guan Xiaotong

៥. Jing Tian

ចុចអាន៖រឿង “ទេពឥន្ទ្រី​បក្សី​ស្នេហ៍” រង​ការ​រិះគន់​ភ្លាម​ៗ ក្រោយ​ពេល​បញ្ចេញ poster

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម